Connect with us

ព័ត៌មានជាតិ

បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ទទួល​អំណោយ​ដ៏​ថ្លៃថ្លា​ពី​សំណាក់​លោកជំទាវ ហ៊ុន ម៉ា​ណា និង ឯកឧត្តម ឌី វីជ្ជា

បានផុស

នៅ

ភ្នំពេញ ៖ លោកជំទាវ ហ៊ុន ម៉ា​ណា និង ឯកឧត្តម ឌី វី​ជ្ជា បាន​ចាត់​អោយ​ឯកឧត្តម ឆា​រស៍ វ៉ាន់​, ឯកឧត្តម សៅ ភិ​រុណ និង លោក ជិន ប៊ុនធឿន ព្រមទាំង​ក្រុមការងារ​ជា​តំណាង នាំយក​អំណោយ​មាន​ជា​អង្ករ គ្រឿង​បរិភោគ​បរិភោគ​ជាច្រើន​មុខ និង​ថ្នាំពេទ្យ​មួយចំនួន​យកទៅ​ចែកជូន​បងប្អូន​កំលាំង​ប្រចាំការ​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ​ទាំងមូល នៅ​រសៀល ថ្ងៃទី ២៩ ខែមេសា ឆ្នាំ​២០២១​នេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​ពិធី​នេះដែរ ឯកឧត្តម ឆារ​ស៏ វ៉ាន់ បាន​ពាំ​នាំនូវ​ការ​ផ្ដាំផ្ញើ​សួរសុខទុក្ខ​ពី​លោកជំទាវ ហ៊ុន ម៉ា​ណា​និង​ឯកឧត្តម ឌី វី​ជ្ជា ជូន​ដល់​ថ្នាក់ដឹកនាំ​កងរាជអាវុធហត្ថ ក៏ដូចជា​បងប្អូន​កង​កំលាំង ។ លោកជំទាវ និង ឯកឧត្តម​ក៏បាន​ថ្លែងអំណរគុណ​ចំពោះ​បងប្អូន​កងកំលាំង​ដែល​បាន​ចំណាយ​ទាំង​កម្លាំងកាយ​ចិត្ត មិន​គិតពី​ការនឿយហត់ ឈរជើង​តាម​គោលដៅ​ក្នុងភូមិ​សាស្ត្រ​របស់ខ្លួន ដែល​គោរព​តាម​បទបញ្ជា​របស់​រាជរដ្ឋាភិបាល​អោយខាងតែបាន​នូវ​ការបិទ​ខ្ទប់​តំបន់​មួយចំនួន​ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​កាត់បន្ថយ​អោយបាន​នូវ​ការរីក​រាលដាល​នូវ​មេរោគ​កូ​វីដ​-១៩​ដ៏​កាច​សាហាវ​នេះ​ចូលក្នុង​សហគមន៍​តទៅទៀត។

ស្ថិតក្នុង​បរិយាកាស​នោះ ឯកឧត្តម រ័ត្ន ស្រ៊ាង មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​មានប្រសាសន៍​គោរព​ថ្លែង អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​នូវ​ទឹកចិត្ត​ដ៏​ប្រពៃ​របស់លោក​ជំទាវ ហ៊ុន ម៉ា​ណា និង ឯកឧត្តម ឌី វី​ជ្ជា ដែល​តែងតែ​យកចិត្តទុកដាក់ និង​លើកទឹកចិត្ត​ដល់​កងកំលាំង ពិសេស លោក​បាន​ឧបត្ថម្ភ​គ្រឿងឧបភោគ​បរិភោគ​នៅពេលនេះ​។

សូម​លោក​ទាំងពីរ​ទទួលបាន​នូវ សុខ​ភាពល្អ​បរិបូរណ៍ កម្លាំង​ខ្លាំងក្លា​ប្រាជ្ញា​ឈ្លាសវៃ អាយុ​យឺនយូរ ដើម្បី​ដឹកនាំ​កសាង និង​អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា អោយ​កាន់តែ​រីកចម្រើន ថ្កុំថ្កើង​ត​ទៅមុខទៀត។

អំណោយ​ដែល​ប្រគល់ជូន​នៅពេលនេះ​រួមមាន​៖

១-​អង្ករ ២០ តោន​

២-​ត្រីខ ១០០​កេស ស្មើ ១០,០០០​កំប៉ុង

៣-​មី ៥០​កេស ស្មើ ៣០០​កេស​តូច

៤-​ភេសជ្ជ​ប៉ូវ​កំលាំង carabao ៥០០​កេស​

៥-​ប៊ីចេង ៧៥​គីឡូ​

៦-​អំបិល ៧៥​គីឡូ​

៧-​ទឹកត្រី ៣០​យួរ ស្មើ ១៨០​ដប​

៨- ទឹក​ស៊ី​អុ​ី​វ ៣០​យួរ ស្មើ ១៨០​ដប​

៩-​ទឹក​សុទ្ធ ARUNA ៥០០​កេស​

១០-​ម៉ាស់ ៥​កេស​ធំ មាន ២៥០​ប្រអប់ ស្មើ ១២,៥០០​ម៉ាស់​

១១-​ថ្នាំពេទ្យ ៥​កេស​ធំ ស្មើ ៤០០​ប្រអប់​តូច៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៣៤ នាទី មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង៣៨ នាទី មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ១ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

Breaking News! ប្រធានាធិបតី វៀតណាម ប្រកាសលាលែងពីតំណែង

ជីវិតកម្សាន្ដ២ ម៉ោង មុន

នេន ទុំ ប្រកាស​ផលិតចម្រៀង​បន្សល់ទុកស្នាដៃចុងក្រោយដល់​វីរ:សិល្បករអាយ៉ៃលោក ព្រហ្ម ម៉ាញ 

Sokha Hotels

ព័ត៌មានពេញនិយម