Connect with us

ព័ត៌មានជាតិ

លោកជំទាវ ឱ វណ្ណឌីន ៖ បើ​មិន​ចង់​ឲ្យ​ជួប​ព្រឹត្តិការណ៍​ដូច​ឥណ្ឌា យើង​ត្រូវ​រួម​គ្នា​ឆ្លង​កាត់​ការ​លំបាកពេល​នេះ​ឲ្យ​បាន

បានផុស

នៅ

ភ្នំពេញ ៖ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ​ និង​ជា​អ្នក​នាំពាក្យ​នៃ​ក្រសួង​សុខាភិបាល​ តាម​រយៈបណ្តាញ​សង្គមតេឡេក្រាម បាន​សរសេរ​ថា បើ​យើង​មិន​ចង់​ជួប​នូវ​ករណី​ឆ្លង​រីករាលដាល​កូវីដ១៩ ដូច​ប្រទេស​ឥណ្ឌា​យើង​ត្រូវ​រួម​គ្នា​ឆ្លង​កាត់​ការ​លំបាក​នៅ​ពេលនេះឲ្យ​បាន។ បើបុគ្គល​ម្នាក់ៗ​មិន​បាន​អនុវត្ត​វិធាន​ការ​៣កុំ ៣ការពារ​ត្រឹមត្រូវទេ​នោះ ការ​ចម្លង​នៅ​តែមាន​ ហើយខ្សែចម្លងនៅ​តែ​វែង​អន្លាយ​ឆ្ងាយ​ទៅៗ រហូត​ដល់​ថ្ងៃ​ណា​មួយ​នឹង​ហួស​ពី​សមត្ថភាព​ហើយ។ នៅ​ប្រទេស​ឥណ្ឌា យើង​ឃើញ​ស្រាប់​ហើយ ​យើង​ក៏​មិន​ចង់​ជួប​ព្រឹត្តិការណ៍​បែប​នេះ​នោះ​ដែរ មែនទេ?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​មែន ត្រូវតែ​រួមគ្នា​ឆ្លងកាត់​ការលំបាក​ពេលនេះ​ឲ្យ​បាន ហើយ​គ្មានអ្វី​ដែល​អាច​ការពារ​ខ្លួន​យើង​បាន​ក្រៅតែពី ៣​ការពារ + ៣​កុំ + ចាក់​វ៉ាក់សាំង + នៅផ្ទះ (​ប្រសិន​បើ​មិនមាន​ការចាំបាច់​ទេនោះ ព្យាយាម​កុំ​ចេញ​ក្រៅ​ផ្ទះ​)​។

លោក​ជំទាវ​បាន​សរសេរ​បន្ត​ថា សុំ​ជួយ​អប់រំ​គ្នា​ឲ្យបាន​ច្រើ​ន​បំផុត​ដែល​អាច​ធ្វើ​ទៅបាន ហើយ​សង្ឃឹមថា យើ​ង​នៅមាន​ពេលដែល​អាច​ទាញ​សភាព​ឆ្លង​រាតត្បាត​ឱ្យ​ថយ​ចុះ​វិញ ដោយ​ទាំងអស់គ្នា​ត្រូវ​ចូលរួម​អនុវត្ត​វិធានការ​ខាង​លើ​ឲ្យ​បាន​គ្រប់ៗ​គ្នា៕

ប្រភព ៖ តេឡេក្រាម​លោកជំទាវ ឱ វណ្ណឌីន

កែសម្រួលដោយ ៖ នាគព័ន្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម២០ ម៉ោង មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម