Connect with us

ព័ត៌មានជាតិ

អ្នកស្លាប់ដោយសារជំងឺកូវីដ១៩ បានកើនដល់ ៩៦ នាក់

បានផុស

នៅ

ក្រសួងសុខាភិបាលបានប្រកាសថា អ្នកស្លាប់ដោយសារជំងឺកូវីដ១៩ នៅកម្ពុជាកើនដល់ ៩៦ នាក់ បន្ទាប់ពីមានករណីជនជាតិខ្មែរ ចំនួន ៣ នាក់ថ្មីទៀតបានស្លាប់ដោយសារជំងឺកូវីដ១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកស្លាប់ទី១ បុរសជនជាតិខ្មែរ អាយុ ៦១ ឆ្នាំ រស់នៅសង្កាត់ផ្សារកណ្តាល ខណ្ឌដូនពេញ រាជធានីភ្នំពេញ ស្លាប់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត វេលាម៉ោង ០៣៖០៥ នាទ ថ្ងៃទី ៣០ ខែមេសា។

អ្នកស្លាប់ទី ២ ស្ត្រីជនជាតិខ្មែរ អាយុ ៦៧ ឆ្នាំ រស់នៅសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ បានចូលសម្រាកនៅមន្ទីរពេទ្យយមិត្តភាពខ្មែរ-សូវៀត នៅថ្ងៃទី ២៩ ខែមេសា ហើយបានស្លាប់បាត់បង់ជីវិតនៅថ្ងៃទី ៣០ វេលាម៉ោង ០៣៖១០ នាទី។

អ្នកស្លាប់ទី ៣ ស្ត្រីជនជាតិខ្មែរ អាយ ៧៦ឆ្នាំ រស់នៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានចូលសម្រាកនៅមន្ទីរពេទ្យ ខែមេសា ក្នុងអាការក្តៅខ្លួន ក្អក ហត់ខ្លាំង បានបាត់បង់ជីវិតនៅថ្ងៃទី ៣០ ខែមេសា ម៉ោង ០៣៖១៥នាទី នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

តាមការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យបញ្ជាក់ថា បុរសស្ត្រីទាំង ៣ ខាងលើបានស្លាប់បាត់បង់ជីវិតដោយសារវិបត្តិផ្លូវដង្ហើមស្រួចស្រាវធ្ងន់ធ្ងរ និងរលាកសួតទាំងសងខាង ដោយសារវិរុសកូវីដ១៩ រួមផ្សំជំងឺទឹកនោមផ្អែមប្រចាំកាយផង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម