Connect with us

ព័ត៌មានជាតិ

រដ្ឋបាលខេត្តកំពង់ស្ពឺ បង្ហាញអត្តសញ្ញាណអ្នកវិជ្ជមាន កូវីដ-១៩ ថ្មី ចំនួន១៣នាក់បន្ថែមទៀត

បានផុស

នៅ

រដ្ឋបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី ១ ខែឧសភានេះ បានបង្ហាញអត្តសញ្ញាណអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ១៣ នាក់បន្ថែមទៀត ភាគច្រើនជាកម្មររោងចក្រ ម៉ាស្ទ័រ & ហ្រ្វែង ក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល។

រដ្ឋបាលខេត្តកំពង់ស្ពឺ ក៏អំពាវនាវដល់បងប្អូន ដែលបានប៉ះពាល់ផ្ទាល់ ឬប្រយោលជាមួយបុគ្គលបុគ្គលទាំងនេះ សូមនៅដាច់ដោយឡែក និងទាក់ទងទៅអាជ្ញាធរមូលដ្ឋានជាបន្ទាន់ ដើម្បីយកសំណាក់ នៅមន្ទីរពេទ្យបង្អែក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងចំណោមអ្នកវិជ្ជមានកូវីដ-១៩ថ្មី ទាង១៣នាក់ មានទារកទើបតែអាយុ ១ខែម្នាក់ក៏ឆ្លងពីមីងជាអ្នកភូមិព្រៃវែង ឃុំប្រាំបីមុម ស្រុកថ្ពង។

តាមស្ថិតិបមឋខេត្តកំពង់ស្ពឺ មានអ្នកឆ្លងកូវីដ-១៩ កើនដល់ ៣៧នាក់ ស្រី ២៥នាក់ និងអ្នកមកថែក្មេង ០៤នាក់ទៀត ដែលពួកគាត់សុទ្ធតែត្រូវប្រឈមខ្ពស់បំផុត ។ ក្នុងចំណោមអ្នកឆ្លងកូវីដ-១៩ មកពីស្រុកសំរោងទង ១១នាក់, ភ្នំស្រួច ៣នាក់, ឧដុង្គ ១៥នាក់, ឱរ៉ាល់ ៤នាក់, គងពិសី ១នាក់, បសេដ្ឋ ២នាក់ និងថ្ពង ១នាក់៕

អត្ថបទ៖ភួង រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម