Connect with us

ព័ត៌មានជាតិ

ឈ្លោះ​គ្នា​រាល់ថ្ងៃ ឈាន​​ទៅ​ដុតសម្លាប់ប្រពន្ធ ជជីកសួរ​ថា​មកពី​ប្រពន្ធញៀនល្បែង

បានផុស

នៅ

សៀមរាប៖ នៅទីបំផុតកម្លាំងនគរបាលជំនាញខេត្តសៀមរាបនិងនគរបាលស្រុកស្វាយលើ បានបំបែកករណី​ដុតសម្លាប់មនុស្សចោលនៅក្នុងព្រៃកាលពី៣ថ្ងៃមុនបានហើយ តាមពិតឃាតកគឺជាប្តីរបស់ស្ត្រីរងគ្រោះសោះ។

ហេតុការណ៍ឃាត់ខ្លួននេះធ្វើឡើងនៅវេលាម៉ោង១និង០០នាទីថ្ងៃទី០១ខែឧសភាឆ្នាំ២០២១លំនៅភូមិខ្នារក្រៅ(ត្រពាំងត្បាល់ ) ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកឧត្តមសេនីយ៍ត្រី ភឹង​ចិន្តារ៉េត ស្នងការរងទទួលផែនកណ្តាលព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានមានប្រសាសន៍ថា​ កម្លាំងនគរបាលជំនាញព្រហ្មខេត្តសៀមរាបនិងនគរបាលស្រុកស្វាយលើ បានសហការគ្នាស្រាវជ្រាវរហូតដល់៣ថ្ងៃ ទើបបំបែកសំណុំរឿងនេះបានដោយជោគជ័យ។

លោកបន្តថា កម្លាំងនគរបាលបាន​ឃាត់ខ្លួនជនសង្ស័យឈ្មោះ អេង អឿន ភេទប្រុស អាយុ៥២ឆ្នាំ មានទីលំនៅភូមិខ្នារក្រៅ(ត្រពាំងត្បាល់ ) ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប(ត្រូវជាប្ដី) ដែលពាក់ពន្ធ័ករណីឃាតកម្មប្រព្រឹត្ត កាលពីថ្ងៃទី២៧ខែមេសាឆ្នាំ២០២១វេលាម៉ោង១១និង១០នាទី នៅចំណុចផ្ទះរបស់ខ្លួន ទៅលើជនរងគ្រោះឈ្មោះ លី កុលាប (ត្រូវជាប្រពន្ធ) អាយុ៣៦ឆ្នាំរស់នៅភូមិឃុំខាងលើ។

លោកបន្ថែមថា នៅវេលាម៉ោង០៨និង០០នាទី ថ្ងៃទី៣០មេសាឆ្នាំ២០២១ជនសង្ស័យឈ្មោះ អេង អឿន ភេទប្រុស អាយុ ៥២ឆ្នាំ បានមករាយការណ៍ប្រាប់សមត្ថកិច្ចប៉ុស្តិ៍នគរបាលថា បាត់ប្រពន្ធកាលពីថ្ងៃទី២៧ មិនដឹងទៅណាមូលហេតុពួកគាត់ឈ្លោះពាក្យសម្តីគ្នា។ 

ក្រោយទទួលព័ត៌មាន ប៉ុស្តិ៍នគរបាលរដ្ឋបាល បានសហការជាមួយនឹងប្រជាការពារភូមិនិងប្រជាពលរដ្ឋ ជួយរកឈ្មោះ លី កូលាប ដែលបានបាត់ខ្លួន។ នៅវេលាម៉ោង១០និង៣០នាទីថ្ងៃដដែល ប្រជាការពារភូមិបានរុករកនៅដីចំការរបស់​ជនសង្ស័យ​ស្ថិតនៅខាងក្រោយវិហារព្រះយេស៊ូ ភូមិត្រពាំងពពេល ឃុំតាសៀមស្រុកស្វាយលើ ខេត្តសៀមរាប ក៏បានឃើញសាកសពមនុស្សត្រូវបានភ្លើងឆេះសល់តែឆ្អឹងក្នុងព្រៃល្បាស់ចំណុចខាងលើ។

ដោយហេតុនេះកម្លាំងជំនាញនៃអធិការដ្ឋានសហការជាមួយប៉ុស្តិ៍រដ្ឋបាលកន្ទួត និងប៉ុស្តិ៍រដ្ឋបាលតាសៀម ចុះដល់កន្លែងសាកសព​ដែលត្រូវភ្លើងឆេះ ដើម្បីស្រាវជ្រាវនិងប្រមូលព័ត៌មាន។ ក្រោយពីមានការឆ្លងយោបល់ពីការិយាលយ័ព្រហ្មទណ្ឌកំរិតធ្ងន់ ជនសង្ស័យ​ឈ្មោះ អេង អឿន ​ត្រូវ​បាន​នាំ​ខ្លួនមកសាកសួរនៅអធិការដ្ឋាននិង​បានសារភាពថាពិតជាបានសម្លាប់ប្រពន្ធពិតប្រាកដមែន។

ជនសង្ស័យ​ប្រាប់​មូលហេតុឈានដល់ការសម្លាប់ប្រពន្ធ ដោយសារ​មានជម្លោះអំពើហិង្សាក្នុងគ្រូសារយូរមកហើយ ដោយគាត់អង្វរប្រពន្ធមិនឲ្យលេងល្បែង បែរជាប្រពន្ធនិយាយថាស៊ូលែងលះប្តីឲ្យតែបានលេងល្បែង។ នៅថ្ងៃទី២៧ខែមេសា ពួកគាត់បានឈ្លោះគ្នាអំពីរឿងប្រពន្ធ រកលក់ដីតែគាត់មិន​ឲ្យ​លក់ព្រោះខ្លាចយកប្រាក់ទៅលេងល្បែង ក៏ឈ្លោះប្រកែកគ្នា ប្រពន្ធបានយកដំបងឈើមកវាយ ហើយគាត់ចាប់ច្រានផ្ដូលហើយយកដៃសង្កត់ក មុនដំបូងសង្កត់តែដៃម្ខាងទេ ដោយប្រពន្ធរើបំរាស់រកវាយគាត់ទៀត គាត់ក៏សង្កត់ច្របាច់ក ដោយដៃទាំងពីរផ្ងាពោះរហូតដល់ដាច់ខ្យល់ស្លាប់។

ពេលស្លាប់ហើយ គាត់អូសសពទៅដាក់ក្បែរទ្រុងជ្រូក ហើយគ្របកៅស៊ូតង់ពណ៌ខៀវពីលើមិនឲ្យ​អ្នកណាដឹង ដោយ​ទុកសាកសពចំនួនពីរយប់គឺយប់ថ្ងៃទី២៧និង២៨មេសា២០២១ លុះដល់វេលាម៉ោង០៤,០០នាទីទៀបភ្លឺ ថ្ងៃទី២៩ខែមេសា គាត់ដឹកសាកសព និងគោយន្តកន្រ្តៃយកទៅដុតចោលនៅចំនុចខាងលើដោយមានគំនរអុសនិងប្រេងម៉ាស៊ូតពេលដុតរួចគាត់ត្រឡប់មកផ្ទះវិញមិនប្រាប់អ្នកណាឡើយ។

បច្ចុប្បន្នកម្លាំងនគរបាលជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមផ្លូវច្បាប់៕

អត្ថបទ៖ កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤៤ នាទី មុន

សហរដ្ឋអាមេរិកនិយាយថា ករណីវាយប្រហារនៅសាលប្រគំតន្ត្រី Crocus City Hall គឺជាការអាម៉ាស់របស់រុស្ស៊ី

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ជូន​កម្មករ​រោងចក្រ Y&W ដែល​កំពុង​សម្រាលកូន​ដល់​មន្ទីរពេទ្យ

ព័ត៌មានជាតិ៥ ម៉ោង មុន

ទីតាំងចែកចាយនំបាយក្តាំង និងគ្រឿងសមុទ្របង្កក៣ទីតាំង ត្រូវបានរកឃើញថា គ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ

ព័ត៌មានជាតិ៥ ម៉ោង មុន

ប្រាង្គអាយុកាលពាន់ឆ្នាំ លើកំពូលភ្នំដងរែក កំពុងចែងចាំង អួតអ្នកទេសចរ អំឡុងព្រឹត្តិការណ៍សមរាត្រី

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

សន្តិសុខសង្គម៥ ថ្ងៃ មុន

បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)

Sokha Hotels

ព័ត៌មានពេញនិយម