Connect with us

ព័ត៌មានជាតិ

យក​វិទ្យាល័យនៅស្រុកកណ្តាលស្ទឹង មានអគារពីរខ្នង ធ្វើជាកន្លែងព្យាបាលអ្នកជំងឺកូវីដ១៩

បានផុស

នៅ

អាជ្ញាធរខេត្តកណ្តាលបានយកវិទ្យាល័យហ៊ុនសែនកំពង់កន្ទួតនៅក្នុងស្រុកកណ្ដាលស្ទឹងធ្វើជាទីកន្លែងសម្រាប់ព្យាបាលអ្នកជំងឺកូវីដ១៩ក្រោយមានអ្នកឆ្លងជំងឺនេះកើនឡើងជាបន្តបន្ទាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អ៊ូច សៅវឿន អភិបាលនៃគណៈអភិបាលស្រុកកណ្តាលស្ទឹង បានមានប្រសាសន៍នៅព្រឹកថ្ងៃទី០២ ឧសភាថា អាជ្ញាធរស្រុកនឹងសហការជាមួយស្រុកប្រតិបត្តិស្រុកកណ្តាលស្ទឹង ដើម្បីរៀបចំវិទ្យាល័យហ៊ុនសែនកំពង់កន្ទួតឲ្យទៅជាកន្លែងព្យាបាលអ្នកជំងឺកូវីដ១៩ឲ្យបានឆាប់បំផុត ដើម្បីទទួលអ្នកជំងឺមកព្យាបាលខណៈបច្ចុប្បន្នមានអ្នកធ្វើចត្តាឡីស័កពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កម្ភៈកំពុងស្នាក់នៅចំនួន៣០នាក់។

វិទ្យាល័យនេះមានអគារចំនួន២ដែលអគារមួយមានកម្ពស់១ជាន់ និងអគារមួយទៀតមានកម្ពស់២ជាន់ ដោយអាចដាក់អ្នកធ្វើចត្តាឡីស័កបានចំនួន១៨០នាក់និងដាក់អ្នកជំងឺកូវីដ១៩បានចំនួន៦០នាក់។ បច្ចុប្បន្ននេះនៅស្រុកកណ្តាលស្ទឹងមានអ្នកឆ្លងជំងឺកូវីដ១៩ចំនួន៣៧នាក់ និងអ្នកកំពុងធ្វើចត្តាឡីស័កចំនួន៣០នាក់។

ក្នុងឱកាសចុះពិនិត្យាការរៀបចំវិទ្យាល័យកំពង់កន្ទួតធ្វើជាកន្លែងព្យាបាលនៅថ្ងៃទី១ឧសភា លោក នៃ ចារី អភិបាលរងខេត្តកណ្ដាលបានណែនាំឲ្យអាជ្ញាធរស្រុក ក៏ដូចជាលោកអភិបាលស្រុកផ្ទាល់ ត្រូវរៀបចំកន្លែងសម្រាក​ឲ្យ​បានត្រឹមត្រូវតាមវិធានរបស់ក្រសួងសុខាភិបាល។ សំខាន់​នោះ​ត្រូវមានកន្លែងលាងដៃ បន្ទប់ទឹក កន្លែងចោលសម្រាម នឹង​ត្រូវបំពាក់កាមេរ៉ាសម្រាប់តាមដានអ្នកជំងឺផងដែរ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម