Connect with us

ព័ត៌មានជាតិ

ឯកឧត្តម ឌី វិជ្ជា និង លោកជំទាវ ហ៊ុន ម៉ាណា ផ្តល់ការ​ឧបត្ថម្ភ​គ្រឿង​បរិភោគ​ សមាគម​សេដ្ឋកិច្ចក្រៅប្រព័ន្ធ

បានផុស

នៅ

ឯកឧត្តម ឌី វិជ្ជា និង លោកជំទាវ ហ៊ុន ម៉ាណា បាន​ផ្តល់ការឧបត្ថម្ភ​មានជាអង្ករ គ្រឿងបរិភោគបរិភោគជាច្រើនមុខ ដើម្បីយកទៅចែកជូនបងប្អូនសមាជិកសមាជិកាប្រកបរបររកស៊ីក្រៅប្រព័ន្ធ ដែល​មានជីវភាពខ្វះខាតដោយសារវិធានការបិទខ្ទប់នៅមូលដ្ឋានរាជធានីភ្នំពេញ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឯ សុភាស់ តាំងនាមឲ្យថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ព្រមទាំងសមាជិកសមាជិកាទាំងអស់ នៃសមាគមនិងចលនាទាំងមូល បាន​ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតនូវទឹកចិត្តដ៏ប្រពៃរបស់ ឯកឧត្តម ឌី វិជ្ជា និង លោកជំទាវ ហ៊ុន ម៉ាណា ដែលតែងតែយកចិត្តទុកដាក់ និងលើកទឹកចិត្តដល់បងប្អូនដែលមានការលំបាកគ្រប់ទិសទី ពិសេសលោកទាំងពីរបានឧបត្ថម្ភគ្រឿងឧបភោគបរិភោគនៅពេលនេះ។

អំណោយដែល​ឯកឧត្តម ឌី វិជ្ជា និង លោកជំទាវ ហ៊ុន ម៉ាណា បាន​ផ្តល់ការឧបត្ថម្ភ​រួម​មាន៖

១-អង្ករ ១,១០០ បេ/២៥Kg ស្មើ ២៧,៥ តោន
២-ត្រីខ ១,១០០ កេសតូច/១០ កំប៉ុង ស្មើ ១១,០០០ កំប៉ុង
៣-មី ១,១០០ កេសតូច
៤-ម៉ាស់ ១,១០០ ប្រអប់តូច/៥០ ម៉ាស ស្មើ ៥៥,០០០ ម៉ាស់
៥- ជែលលាងដៃ ដបធំ ១,១០០ ដប

គ្រឿងឧបភោគបរិភោគទាំងនេះ បាន​ចែកជូនបងប្អូនដល់​សមាជិកសមាជិករស៊ីក្រៅព័ន្ធមានការខ្វះខាត នៅមូលដ្នានរាជធានីភ្នំពេញ​ក្នុង​ខណ្ឌចំនួន ៧ រួមមាន÷ 1- ខណ្ឌមាន័យ, 2- ខណ្ឌដង្កោ, 3- ខណ្ឌពោធិ៍សែនជ័យ, 4- ខណ្ឌព្រែកព្នៅ, 5- ខណ្ឌសែនសុខ, 6- ខណ្ឌកំបូល, 7- ខណ្ឌទួលគោក សរុបមានចំនួន ១,១០០ គ្រួសារ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម