Connect with us

ព័ត៌មានជាតិ

មាមីង​ប្រាប់ថា​ម្តាយស្លាប់ ថែមទាំង​ម្ចាស់​ផ្ទះ​ដេញ​ពីផ្ទះជួល នារី​វ័យ ១៨ ឆ្នាំ ប៉ង​លោត​ទឹក​សម្លាប់​​​ខ្លួន លើ​ស្ពាន​ជ្រោយ​ចង្វារ

បានផុស

នៅ

នារីកម្មកររោងចក្រម្នាក់ បន្ទាប់ពីទទួលដំណឹងពីមាមីងប្រាប់​ថា ម្ដាយរបស់ខ្លួនបានស្លាប់ដោយសារជំងឺក្អួតធ្លាក់ឈាម ហើយម្យ៉ាងត្រូវបានម្ចាស់ផ្ទះជួលដេញមិនឲ្យស្នាក់នៅបន្ត ព្រោះ​គ្មានលុយឲ្យថ្លៃឈ្នួល បាន​ប៉ុនប៉ងលោតទឹកសម្លាប់ខ្លួន​នៅលើស្ពានជ្រោយចង្វារ តែបានកម្លាំងសមត្ថកិច្ចឃាត់ទាន់ពេលកាលពីរសៀលថ្ងៃទី០២ខែឧសភាឆ្នាំ២០២១។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នារី​ជា​កម្មកររោងចក្រដែលប៉ុនប៉ងលោតទឹកសម្លាប់ខ្លួននោះ ត្រូវបានគេស្គាល់តែឈ្មោះជឿនជឹម អាយុ 18 ឆ្នាំជាកម្មកររោងចក្រនៅម្ដុំផ្សារបែកចាននិងស្នាក់នៅផ្ទះជួលម្ដុំជម្ពូវ័នក្នុងខណ្ឌពោធិសែនជ័យនិងមានស្រុកកំណើតនៅខេត្តព្រះវិហារ។

នារីដែលប៉ុនប៉ងធ្វើអត្តឃាត បានបំភ្លឺប្រាប់សមត្ថកិច្ចថា មូលហេតុដែលខ្លួនចង់បញ្ចប់ជីវិតនេះគឺដោយសារបងប្អូនបានខលប្រាប់ថាម្ដាយរបស់នាងបានស្លាប់ ដោយសារតែកើតជំងឺក្អួតធ្លាក់ឈាម។

ម្យ៉ាងវិញទៀតត្រូវបានបងប្អូនដែលរស់នៅ​នៅស្រុកតិះដៀលនាងថានៅង៉ាប់ភ្នំពេញចុះ មិនមកមើលម្តាយទុកឲ្យម្តាយឈឺស្លាប់។ ពេលដែលឮមិងមាប្រាប់ដូច្នេះ ធ្វើឲ្យនាងពិបាកចិត្តមិនអាចទៅចូលរួមធ្វើបុណ្យសពឲ្យម្តាយបាន។ ម្យ៉ាងវិញទៀត នាងត្រូវបានខាងម្ចាស់ផ្ទះជួលបណ្តេញចេញពីផ្ទះជួលនៅថ្ងៃនេះតែម្តងព្រោះតែនាងមិនមានលទ្ធភាព​បង់​ថ្លៃបន្ទប់ជួល ព្រោះតែអត់ការងារនាពេលបិទផ្ទប់កូវីតនេះទៀតទើបនាងបានសម្រេចចិត្តមកស្ពានជ្រោយចង្វារនេះដើម្បីលោតទឹកសម្លាប់ខ្លួនដូច្នេះតែម្តង។

ជាមួយគ្នានោះដែរ នារីដែលប៉ុនប៉ងលោតទឹកសម្លាប់ខ្លួននោះ ត្រូវបានសមត្ថកិច្ចណែនាំកុំឲ្យមានគំនិតចង់សម្លាប់ខ្លួនដូច្នេះតទៅទៀត ត្រូវគិតឲ្យបានវែងឆ្ងាយធ្វើជាមនុស្សកុំអោយគិតខ្លី ត្រូវខំរកលុយរកកាក់ពេលចប់រដូវកាលជំងឺកូវីតនេះទៅនឹងអាចមានលុយកាកទៅធ្វើបុណ្យជូនម្ដាយបានហើយ៕

អត្ថបទ៖ រស្មី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៥ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម