បុរសម្នាក់នៅខេត្តកោះកុងត្រូវពស់ពព្លាក់ខាំរលួយជើង
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

បុរសម្នាក់នៅខេត្តកោះកុងត្រូវពស់ពព្លាក់ខាំរលួយជើង

បានផុស

នៅ

ពលរដ្ឋម្នាក់រងរបួសធ្ងន់ធ្ងរ ដោយសារពស់ពព្លាក់ខាំ កាលពីយប់ថ្ងៃទី០១ ឧសភា២០២១ វេលាម៉ោងប្រមាណ១១ ជិតរំលងអាធ្រាត បានប្រញាប់ប្រញាលរត់រកគ្រូពេទ្យដើម្បីជួយអន្តរាគមន៍សង្គ្រោះបន្ទាន់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពស់ពព្លាក់បានចេញសកម្មភាពគ្រា ដែលបុរសរងគ្រោះ បានឮសម្លេងឆ្កែព្រុស ក៏ចុះពីលើផ្ទះ ត្រូវពស់ហក់ខាំតែម្តង បណ្តាលឲ្យមានការឈឺចាប់ភ្លាមៗតែម្តង ។ ក្រោយដឹងខ្លួនថាពិសផ្តើមរាលដាលចូលក្នុងសារពាង្គកាយ បុរសរងគ្រោះបានមវាយពស់ស្លាប់នៅនឹងកន្លែងកើតហេតុ ហើយក៏ប្រញាប់ប្រញាល់ទៅមន្ទីរពេទ្តសង្គ្រោបន្ទាន់។

បច្ចុប្បន្នកំពុងសម្រាកព្យាបាលក្នុងបន្ទប់សង្គ្រោះបន្ទាន់៧២ ម៉ោង ដើម្បីតាមដានបន្ត ពីក្រុមគ្រូពេទ្យជំនាញ នៃមន្ទីរពេទ្យខេត្តកោះកុង។ លោកវេជ្ជបណ្ឌិត ហៃ ឡៃសុន ប្រធានបន្ទីរពេទ្យខេត្តកោះកុង ឱ្យដឹងនៅរសៀលថ្ងៃទី២ ឧសភាថាអ្នកជំងឺមានសភាពធូរស្បើយច្រើនហើយ  ក្រោមការពិនិត្យព្យាបាលរបស់គ្រូពេទ្យជំនាញផ្នែកវេជ្ជៈសាស្ត្រ ប្រភេទថ្នាំពស់ពិស ។

ប្រធានមន្ទីរពេទ្យខេត្ត ណែនាំដល់អ្នកជំងឺ និងដល់ប្រជាពលរដ្ឋទូទៅ ពីលក្ខណៈពិសេសរបស់ពស់ពព្លាក់ថា៖« វាជាពស់មួយប្រភេទ ដែលមានពិសខ្លាំង បើវាចឹកនឹងបណ្តាលមានការឈឺចុកចាប់ ហើម ទៅជាតំបៅរលួយ ឬមានការវិវឌ្ឍន៍ទៅជាធ្ងន់ធ្ងរ រហូតដល់ហូរឈាមតាមអញ្ចាញធ្មេញ ច្រមុះ ឬហូរឈាមតាមផ្លូវរំលាយអាហារ និងបញ្ហាធ្ងន់ធ្ងរផ្សេងៗទៀតនិងអាចបណ្តាលឲ្យស្លាប់បាន ។

រៀងរាល់ឆ្នាំ នៅរដូវធ្លាក់ភ្លៀងដើមឆ្នាំ មន្ទីរពេទ្យខេត្តកោះកុង តែងតែទទួលព្យាបាលអ្នកជំងឺពស់ចឹកជាច្រើននាក់ដែលភាគច្រើនគឺដោយសារពស់ពព្លាក់ចឹក។ នេះបញ្ជាក់ថាពូជពស់ប្រភេទនេះក៏សំបូរនៅខេត្តកោះកុងយើងដែរ ។ ពស់នេះភាគច្រើនវាសំងំនៅក្បែរៗផ្លូវដើរ កុម្ពស្មៅ ក្រោមម្លប់ឈើ សួនដំណាំ ឬកន្លុកកន្លៀតក្បែរៗផ្ទះប៉ុណ្ណោះ ភាគច្រើនវាចេញច្រើននៅពេលធ្លាក់ភ្លៀងដើមរដូវវស្សា។

ពេលពស់ចឹកភ្លាម ដើម្បីុកុំឲពិសពស់ជ្រាបដល់បេះដូងឆាប់រហ័ស  ចូរកុំប្រឹងកំរើកអវ:យវ:ដែលត្រូវពស់ចឹកនោះ និងត្រូវរក្សាលំនឹងអវ:យវ:នោះដោយចងអបនឹងរបស់រឹង និងកុំព្យាយាមប្រើមាត់បឺតពិសពស់ ត្រូវស្រែករកជំនួយ និងប្រញាប់មកមន្ទីរពេទ្យ ឬមណ្ឌលសុខភាពដែលនៅជិត ។

ដើម្បីបង្ការកុំឲពស់ចឹក សូមមានការប្រុងប្រយ័ត្នពេលដើរនៅកន្លែងដែលមានស្មៅដុះស៊ុបទ្រុប ជាពិសេសពេលយប់ត្រូវប្រើពិលបំភ្លឺ និងពាក់ស្បែកជើង ក វែង ។ ក្នុងនាមមន្ទីរពេទ្យខេត្តកោះកុងក្រើនរំលឹកដល់បង ប្អូនជាពលរដ្ឋ ជាពិសេសប្រជាកសិករនៅតាមស្រុកស្រែ ចំការសូមមានការប្រុងប្រយ័ត្ន ជាពិសេសកំឡុងពេលនៃរដូវធ្លាក់ភ្លៀងដើមរដូវវស្សាឈានមកដល់នេះ »៕

អត្តបទ៖ សិរីវឌ្ឍន:

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ នាទី មុន

ផ្ទុះ​ការរិះគន់​ភាពយន្ត​ខ្មែរ​មួយ​ ដែល​ប្រើ​សម្លៀកបំពាក់​និង​ម៉ូដ​សក់​ដូច​រឿង​បរទេស

ព័ត៌មានជាតិ២២ នាទី មុន

ព្រឹកស្អែក​នេះ សម្តេច ហេង សំរិន នឹង​ដឹកនាំ​ប្រជុំ ដើម្បី​ពិនិត្យមើល​បេក្ខភាព​ប្រធាន គ​.​ជ​.​ប

ព័ត៌មានជាតិ២៨ នាទី មុន

ក្រសួង​ការងារ​នឹង​ប្រារព្ធ​ទិវា​ជាតិ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស​វិជ្ជាជីវៈ លើក​ទី​៤ ឆ្នាំ​២០២១​នៅ​ថ្ងៃស្អែក

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រុមហ៊ុនជប៉ុន Yamato Green ចង់ឱ្យកម្ពុជាដាំដុះរុក្ខជាតិកញ្ឆាដើម្បីនាំចេញទៅជប៉ុន និងអាមេរិក

កូវីដ-១៩១ ម៉ោង មុន

ខេត្តកំពង់ស្ពឺ​បន្ត​អនុវត្ត​វិធានការ​រដ្ឋបាល​មួយ​សប្តាហ៍​ទៀត​ ទប់ស្កាត់​ការឆ្លង​រាលដាល​កូ​វីដ​-១៩

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services