Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន ថា ពុំមានហេតុផលបន្តបិទរាជធានី-ខេត្តទៀតនោះទេ ក្រោយថ្ងៃទី៥ ឧសភា

បានផុស

នៅ

សម្តេចតេជោ ហ៊ុន សែន​ ប្រមុខរាជរដ្ឋាភិបាល​កម្ពុជាតាមរយៈការ​ឆ្លើយ​តប Comment ទៅ​អ្នក​ប្រើ​បណ្តាញសង្គម​ហ្វេសបុក​​បានលើក​ឡើង​ថា​​ ពុំមានហេតុផលបន្តបិទរាជធានី-ខេត្តទៀតនោះទេ ក្រោយថ្ងៃទី៥ ឧសភា ប៉ុន្តែអាចបិទតំបន់តូចៗដែលមានហានិភ័យខ្ពស់ប៉ុណ្ណោះ។ សម្តេចបាន​​​លើក​ឡើង​ថា ការ​បិទកន្លងមក​​គឺជា​ការ​បង្ខំចិត្ត​ ដើម្បីកាត់​បន្ថយ​​ការ​ឆ្លង និង​ការស្លាប់​របស់​ប្រជាជនយើង​​ និង​សុំ​ឱ្យមាន​​ការយោគ​យល់​ដល់​ការ​លំបាក​រួម​របស់​ជាតិ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រាជរដ្ឋាភិបាល​កម្ពុជា​បាន​សម្រេចបិទខ្ទប់រាជធានី​ភ្នំពេញ​ និងក្រុង​តាខ្មៅខេត្តកណ្តាល​​​កាល​ពីថ្ងៃទី១៤ ឆ្លងចូល​ថ្ងៃទី​១៥ ខែមេសា ឆ្នាំ២០២១ កន្លង​មក​ចំនួ​ន១៤ ថ្ងៃ​ដើម្បីទប់ស្កាត់​ការ​ឆ្លងរីករាលដាលជំងឺកូវីដ១៩ ក្នុងសហគមន៍។ រយៈពេល​បិទខ្ទប់នេះ ពលរដ្ឋគ្រប់រូបមិនត្រូវបាន​អនុញ្ញាតឱ្យចេញពីផ្ទះនោះទេ បើមិនចាំបាច់ តែក៏លើកលែងចំពោះបុគ្គលមួយចំនួន ខណៈអ្នក​មិនគោរព ឬបំពាន នឹងអាចរងការពិន័យចន្លោះពី១លានទៅ២០លានរៀល និងអាចជាប់ពន្ធនាគារ​ពី៦ខែទៅ៥ឆ្នាំ។

ដោយសារករណី​ឆ្លងកូវីដ១៩ នៅតែមាន​ខ្ទង់រយនាក់ ក្នុងមួយ​ថ្ងៃៗ​ រាជរដ្ឋាភិបា​លកាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១​កន្លងមកនេះបាន​សម្រេចបិទខ្ទប់រាជធាន​ី​ភ្នំពេញរយៈពេល​​១សប្តាហ៍​បន្ថែម​​ទៀត​ រហូត​ដល់​ថ្ងៃទី៥ ខែ​ឧសភា ឆ្នាំ​២០២១៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម