រាជរដ្ឋាភិបាល​កម្ពុជា ប្រកាស​ថា មិន​មាន​ករណី​បិទ​ប្រទេស​ទេ
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

រាជរដ្ឋាភិបាល​កម្ពុជា ប្រកាស​ថា មិន​មាន​ករណី​បិទ​ប្រទេស​ទេ

Published

on

សម្ដេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន ​​បាន​ចេញ​សារ​ឆ្លើយតប​ពាក្យ​ចចាមអារាម ដែលថ្មីៗនេះមានមនុស្ស​មួយ​ចំនួនបានបំផុស​ថា រាជរដ្ឋាភិបាល នឹងបិទរាជធានីភ្នំពេញ និងហាមឃាត់ការ​ធ្វើដំណើរពីខេត្ត​មួយទៅ​កាន់​ខេត្តមួយ ជាដើម។
 
ក្នុងសារឆ្លើយតបរបស់ សម្ដេច​នាយករដ្ឋមន្ត្រី នាថ្ងៃទី១២ ខែ​វិច្ឆិកា ឆ្នាំ២០២០នេះ បាន​បញ្ជាក់​ថា នឹងមិន​មានការបិទប្រទេស ឬរាជធានីខេត្ត ឬតំបន់ណាមួយនោះទេ ខណៈការឃោសនាអកុសល​របស់ពួក​អាក្រក់​ទាំងនេះ សំដៅធ្វើឱ្យប្រទេស មានចលាចលទំនិញឡើងថ្លៃ ប្រជាជនរស់នៅមិនបានស្ងប់ចិត្តដើម្បីពួកគេ​គេង​ចំណេញខាងនយោបាយតែប៉ុណ្ណោះ។
 
សម្ដេច​តេជោ មានប្រសាសន៍ថា បញ្ហាសំខាន់ក្នុងការប្រយុទ្ធជាមួយជំងឺកូវីដ-១៩ នៅពេលនេះ គឺប្រជាជន​គ្រប់រូប ការពារខ្លួនតាមការណែនាំរបស់ក្រសួងសុខាភិបាល ពិសេសការពាក់ម៉ាស់ ការលាងដៃ ការមិនជួប​ជុំប្រមូលផ្តុំ ការរក្សាគម្លាតសុវត្ថិភាព។ល។

សម្ដេច​នាយករដ្ឋមន្ត្រី បញ្ជាក់ទៀតថា សម្រាប់ការពាក់ម៉ាស់ ដែល​បាន​បញ្ចេញ​ចំនួន២លានម៉ាស់ជូនទៅ​សាលារាជ​ធា​នី​​ភ្នំពេញ ដើម្បីចែកជូនប្រជាជនក្រីក្រ ហើយនគរបាលចរាចរណ៍ ក៏នឹងជូនម៉ាស់​សម្រាប់​អ្នក​ជិះកង់ ជិះម៉ូតូ ដែលមិនបានពាក់ម៉ាស់ ផងដែរ។
 
សម្ដេច អំពាវនាវ​ឲ្យ​ពាក់​ម៉ាស់​ទាំងអស់គ្នា ដើម្បី​ឈានទៅ​បញ្ចប់​ព្រឹត្តិការណ៍​៣វិច្ឆិកា ឱ្យបានឆាប់ដើម្បីនាំ​ប្រទេសមកកាន់ភាពប្រក្រតី ដូចមុនថ្ងៃ៣ វិច្ឆិកា ២០២០ វិញ។
 
ជាមួយគ្នានេះ បានលើកឡើងថា សម្រាប់​អ្នកដែលកំពុងធ្វើចត្តាឡីស័កនៅតាមផ្ទះ ត្រូវបន្តធ្វើឱ្យបាន​ហ្មត់​ចត់​ ហើយអាជ្ញាធរមូលដ្ឋាន តាមដានត្រួតពិនិត្យ ​ជួយដោះស្រាយជីវភាពសម្រាប់គ្រួសារក្រីក្រ ដែល​ពួក​គាត់​មិនអាចចេញប្រកបរបររកស៊ីបានក្នុងពេលធ្វើចត្តាឡីស័ក ដោយត្រូវ​ផ្តល់​ស្បៀងអាហារ ​ក្នុងពេល​ធ្វើ​ចត្តាឡីស័ក​៕

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services