Connect with us

ព័ត៌មានជាតិ

កងកម្លាំងកម្ពុជា៣រូប ដែលពលីជីវិតក្នុងបុព្វហេតុរក្សាសន្តិភាព ទទួលបានមេដាយពី UN

បានផុស

នៅ

កងកម្លាំងរបស់កម្ពុជាចំនួន៣រូប ដែលបានពលីក្នុងបេសកកម្មរក្សាសន្តិភាពក្រោមឆត្រអង្គការសហប្រជាជាតិ ទទួលបានមេដាយពីអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់​តូ​នី​ញ៉ូ ហ្គូ​តេ​រ៉េ​ស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមស្ថានតំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំនៅអង្គការសហប្រជាជាតិ កងកម្លាំងរក្សាសន្តិភាពកម្ពុជាទាំង៣រូបនេះ បានពលីជីវិតក្នុងអំឡុងពេលបំពេញបេសកកម្មរក្សាសន្តិភាព នៅប្រទេសស៊ូដង់ខាងត្បូង និងអាហ្វ្រិកកណ្តាល ក្នុងឆ្នាំ២០២៥ ដែលរួមមាន៖ អនុសេនីយ៍ឯក ដួង ម៉ាហ្គាលី អនុសេនីយ៍ទោ ផាត មុន្នី និងអនុសេនីយ៍ត្រី ប្រាក់ ដា។

មេដាយនេះត្រូវបានប្រគល់ឱ្យលោក កែវ ឈា តំណាងអចិន្រ្តៃយ៍កម្ពុជាប្រចាំនៅអង្គការសហប្រជាជាតិ ជំនួសមុខឱ្យគ្រួសាររបស់កងកម្លាំងរក្សាសន្តិភាពកម្ពុជាទាំង៣រូប ដែលបានប្រារព្ធធ្វើឡើងនៅទីស្នាក់ការអង្គការសហប្រជាជាតិ ក្នុងទីក្រុងញូវយ៉ក ក្រោមវត្តមានរបស់លោកអគ្គលេខាធិការ អាន់​តូ​នី​ញ៉ូ ហ្គូ​តេ​រ៉េ​ស កាលពីព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៦។

ជាកត់សម្គាល់ ពិធីនេះត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ ដើម្បីប្រគល់មេដាយដល់កងកម្លាំងសន្តិភាពឆ្នើមក្នុងការបំពេញភារកិច្ច និងដើម្បីជាការសម្តែងការចូលរួមរំលែកទុក្ខ និងដឹងគុណដល់កងកម្លាំងរក្សាសន្តិភាព និងបុគ្គលិកស៊ីវិលរបស់អង្គការសហប្រជាជាតិ ដែលបានពលីជីវិតក្នុងអំឡុងពេលបំពេញបេសកកម្មរក្សាសន្តិភាព៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម