Connect with us

ព័ត៌មានជាតិ

អាវុធហត្ថ​ ដឹក​ជញ្ជូន​ម៉ាស់ ចំនួន២លាន ​ចែក​ជូន​ប្រជាពលរដ្ឋ

បានផុស

នៅ

បន្ទាប់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានប្រកាសនៅ​រសៀល​ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ បញ្ចេញម៉ាសក្រណាត់ចំនួន២លានម៉ាស ដើម្បីចែកជូនដល់បងប្អូនប្រជា​ពល​រដ្ឋ​នៅ​រាជធានី​ភ្នំពេញ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់លោក​ឧត្ដមសេនីយ៍​ឯក រ័ត្ន ស្រ៊ាង បានចេញ​ប្រតិបត្តិការ​ភ្លាមៗ។ 
 
​ក្នុង​ប្រតិបត្តិការ​ដឹកជញ្ជូន​ម៉ាស់​នេះ អាវុធហត្ថ​រាជធានី​ភ្នំពេញ បានប្រើប្រាស់កម្លាំងប្រមាណ៦០នាក់ រថយន្ត​ដឹកជញ្ជូន​ធុនធំ ចំនួន៤គ្រឿង ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាមួយគ្នានោះ អាវុធហត្ថរាជធានីភ្នំពេញ ក៏មិនបាន​ធ្វេសប្រហែស​ក្នុងការចូលរួម​ការពារការរីករាលដាល​នូវជំងឺឆ្លង កូវីដ-១៩ នេះដែរ ដោយទាំងមុននិងក្រោយពេលចេញបំពេញបេសកកម្ម គឺ​លាងដៃនឹង​សាប៊ូ​ជាប់​ជាប្រចាំ បាញ់ថ្នាំសម្លាប់មេរោគលើសម្លៀក បំពាក់ ក៏ដូចជា​សម្ភារៈ​ប្រើប្រាស់​និង​មធ្យោបាយ​ដឹក​ជញ្ជូន ព្រមទាំងពាក់ម៉ាស់ ត្រួត​ពិនិត្យ​កំដៅ​គ្រប់ៗគ្នា។

សូម​បញ្ជាក់​ថា កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០​ម្សិលមិញ សម្ដេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​បញ្ជា​ឲ្យ​ក្រសួងសុខាភិបាល បញ្ចេញ​ម៉ាស់​ចំនួន​២.០០០.០០០ (ពីរលាន) ម៉ាស់​ក្រណាត់​ពី​ឃ្លាំង​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល ជូន​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ដើម្បី​ចែក​ជូន​ដល់​ប្រជាពលរដ្ឋ ដែល​ខ្វះខាត​ក្នុង​សហគមន៍​ក្រីក្រ ក្នុង​រាជធានី​ភ្នំពេញ។

ការ​បញ្ចេញ​ម៉ាស់​នេះ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​ជំងឺ​កូវីដ-១៩ បាន​រីក​រាលដាល ក្រោយ​ពី​ព្រឹត្តិការណ៍​ថ្ងៃទី០៣ ខែ​វិច្ឆិកា កន្លងទៅ ដែលមកដល់​ពេលនេះ​ក្រសួងសុខាភិបាល បានរកឃើញមនុស្ស៤នាក់ហើយ ក្នុង​ចំ​ណោម​មនុស្ស​ជាង​មួយ​ពាន់​នាក់ ដែល​ប៉ះពាល់​ដោយ​ផ្ទាល់ និង​ប្រយោល ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​រដ្ឋ​មន្ត្រី​ក្រសួងការបរទេស ហុងគ្រី មក​កាន់​ប្រទេស​កម្ពុជា៕

អត្ថបទ ៖ កោះកែវ
 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ២ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមហ៊ុន​ អ៊ីអនម៉ល ៖ គ្មានការសាងសង់ផ្សារទំនើបអ៊ីអន៤ នៅខណ្ឌកំបូល ដូចការចុះផ្សាយព័ត៌មានឡើយ  

ជីវិតកម្សាន្ដ២ ម៉ោង មុន

ឃុំ ប៉ុណ្ណាដែត ស្នើមន្ត្រីចរាចរណ៍ប្រកាន់ភ្ជាប់សុជីវធម៌-ក្រមសីលធម៌ ដើម្បីជាគំរូចំពោះប្រជាពលរដ្ឋ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម