​​អាជ្ញាធរ ដោះស្រាយ​ប្រព័ន្ធ​លូ​បង្ហូរទឹក ជូន​ពលរដ្ឋ​
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

​​អាជ្ញាធរ ដោះស្រាយ​ប្រព័ន្ធ​លូ​បង្ហូរទឹក ជូន​ពលរដ្ឋ​

Published

on

​​ក្រោយ​ទទួលបានការសំណូមពី​ប្រជាពលរដ្ឋ អំពីបញ្ហាផ្លូវខូច ដោយសារតែរថយន្តធុនធំជាអ្នកបំផ្លាញ ​​រហូត​មកដល់ពេលនេះ បញ្ហាផ្លូវខូច​ ត្រូវបានអាជ្ញាធរ រាជធានីភ្នំពេញ ​ស្ថាបនាជាផ្លូវបេតុងរួច​រាល់ជា​ស្ថាពរ​ហើយ ហើយ​ប្រព័ន្ធ​លូបង្ហូរទឹក ក៏បានដោះស្រាយ ផងដែរ ។
 
​​​ផ្លូវដែលត្រូវបានសាលារាជធានីភ្នំពេញ ស្ថាបនាជាផ្លូវបេតុងនេះ គឺនៅខាងក្រោយវត្ត ទួលសន្តិវ័ន ស្ថិតក្នុង​ភូមិ​ក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌ​ឬស្សីកែវ  រាជធានីភ្នំពេញ មានប្រវែង ២៧០ម៉ែត្រ ទំហំ ៨​ម៉ែត្រ កម្រាស់​ ២តឹក ឆ្អឹង​ដែក គឺជា​គម្រោង​ស្ថាបនា​របស់សាលារាជធានីភ្នំពេញ ។

ទាំងការស្ថាបនាផ្លូវបេតុង ព្រមទាំងមានប្រព័ន្ធលូបង្ហូរទឹកផង បានធ្វើឲ្យពលរដ្ឋមូលដ្ឋាន​សប្បាយចិត្តយ៉ាង​ខ្លាំង ខណៈពេលមុន នៅពេលភ្លៀងធ្លាក់មកម្តងៗតែងតែលិចផ្ទះ​ ប៉ុន្តែពេលនេះ ពួកគាត់គិតថា លែងលំ​បាក​ទៀតហើយ ដោយសារអាជ្ញាធរបានគិតគូដល់ពួកគាត់ ៕
 
អត្ថបទ ៖ រ៉ាវុទ្ធ


 

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services