Connect with us

ព័ត៌មានជាតិ

សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា អំពាវនាវកុំឱ្យអ្នកសារព័ត៌មានផ្សព្វផ្សាយព័ត៌មានបែបញុះញង់ បំភ្លៃការពិត

បានផុស

នៅ

សហភាព​សហព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា (​ស​.​ស​.​ស​.​ក​) នៅថ្ងៃទី ០៣ ខែឧសភានេះ បាន​អំពាវនាវ​ឲ្យ​អ្នកសារព័ត៌មាន និង​អ្នក​និយម​ប្រើប្រាស់​បណ្តាញ​សង្គម​ទាំងអស់ បន្ត​អនុវត្តតាមប្រសាសន៍ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា “អ្នកសារព័ត៌មាន កុំបំពានសិទ្ធិអ្នកដ៏ទៃ កុំបំភ្លៃការពិត” និងចៀសវាង៤ចំណុច រួមាន ទី​១ កុំ​ការផ្សាយ​ខ្លឹមសារ ព័ត៌មាន​ដែល​ប​ន្ទុ​ច​បង្អាក់ ឬ​ប្រមាថ​ទឹកចិត្ត នៃ​ការខិតខំ ទី​២ កុំ​ធ្វើជា​ឧបករណ៍ នៃ​ព័ត៌មាន​ទុច្ចរិត ទី​៣ កុំ​ធ្វើជា​មធ្យោបាយ​ចែក​ផ្សាយ​ព័ត៌មាន​មិន​ពិត និង​ទី​៤ កុំ​តាំងខ្លួន​ជា​អ្នក​អត្ថាធិប្បាយ​បែប​ញុះញង់ អុជអាល បំភ្លៃ បំ​ភ្លើ​ស ការពិត​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេចក្តីថ្លែងការរបស់ ស​.​ស​.​ស​.​ក ចូលរួមអបអរសាទរក្នុងទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោក លើក​ទី​២៨ ក្រោម​ប្រធានបទ​ “​សារព័ត៌មាន ដែលជា​ប្រយោជន៍​សាធារណៈ​”​ បានលើកឡើងថា នៅ​ចំពោះមុខ​នេះ សិទ្ធិ​រស់រានមានជីវិត​ គឺមាន​តម្លៃ​ចាំបាច់​ជាង​អ្វី​ទាំងអស់​។

ដរាបណា​អាយុជីវិត​ត្រូវបាន​ថែរក្សា​ការពារ​បានល្អ​ប្រសើរ នោះ​ទើប​មនុស្ស​គ្រប់គ្នា​មានឱកាស​បន្ត​អនុវត្ត​សិទ្ធិ​ដ៏ទៃទៀត រួមទាំង​ការអនុវត្ត​ពេញលេញ​នូវ​សេរីភាព​សារព័ត៌មាន និង​សិទ្ធិ​បញ្ចេញមតិ​ផង​ដែ។

ស.ស.ស.ក បានអះអាងថា ជំងឺកូវីដ១៩ មាន​ឥទ្ធិពល​យ៉ាងខ្លាំង កែប្រែ​ទំនៀមទម្លាប់​នៃ​ការរស់នៅ​របស់​ប្រជាជន និង​មាន​សម្ពាធ​លើ​ប្រក្រតីភាព​សង្គម​ជាទូទៅ នៅ​គ្រប់​ទីកន្លែង​លើ​ពិភពលោក​ សូម្បីតែ “​ទិវា​សេរីភាព​សារព័ត៌មាន​ពិភព​លោក​” ចាប់តាំងពី​ឆ្នាំមុន និង​នៅ​ឆ្នាំនេះ គឺ​នៅ​ទូទាំង​ពិភពលោក ក៏​មិនអាច​ប្រារព្ធ​ធ្វើបាន​ដែរ ហើយ​របៀបរបប​នៃ​ការបំពេញ​ការងារ​រប​ស់​អ្នកសារព័ត៌មាន​នៅ​គ្រប់​ទីកន្លែង​បាន​កំពុង​បន្ត​ប្រែប្រួល​គួរ​ឲ្យ​កត់សម្គាល់។

ស​.​ស​.​ស​.​ក ទទួលស្គាល់ថា នៅ​ឆ្នាំ​២០២១​នេះ ពិភពលោក​ទាំងមូល​រួមទាំង​ព្រះរាជាណាចក្រ​កម្ពុជា​យើង​ផង កំពុង​បន្ត​ទទួលរង​នូវ​ការយាយី​យ៉ាងធ្ងន់ធ្ងរ​ពី​ជំងឺ​រាតត្បាត​សកល​កូ​វីដ​-១៩ ហើយ​ករណី​នៅ​កម្ពុជា បាន​ជំរុញ​ឲ្យ​រាជរដ្ឋាភិបាល សម្រេច​ដាក់ចេញ​វិធាន​ការបិទ​ខ្ទប់​ទីក្រុង​ភ្នំពេញ ដែលជា​បេះដូង​សេដ្ឋកិច្ច នយោបាយ វប្បធម៌ និង​ទេសចរណ៍ រួមទាំង​តំបន់​ខ្លះទៀត​នៃ​កម្ពុជា ដើម្បី​ការពារ​ឲ្យ​បាន​នូវ​សុវត្ថិភាព​អាយុជីវិត​ប្រជាជន ដែលជា​ប្រជាជាតិ​មួយ​ធ្លាប់បាន​ឆ្លងកាត់ បទពិសោធន៍​ការលំបាក​នានា​ច្រើន​ដំណាក់កាល ឲ្យ​រក្សាបាន​នូវ​ថាមភាព លទ្ធភាព សមត្ថភាព និង​កម្លាំង​អាច​ស្ទុះ​ងើបឡើង​វិញ​ឲ្យ​បាន​ឆាប់រហ័ស​ឆ្លង​ផុត​គ្រា​លំបាក​នេះ​។

យើង​ត្រូវតែ​ទទួលយក​ការប្រែប្រួល នៃ​ឥរិយាបទ​សង្គម​នេះ និង​ចូលរួម​ដាក់ខ្លួន​ជា​ផ្នែក​មួយ នៃ​ដំណោះស្រាយ​សម្រាប់​សង្គមជាតិ​របស់​យើង​។
​ជាមួយគ្នា​នោះ ស​.​ស​.​ស​.​ក បាន​លើកទឹកចិត្ត​ដល់​មិត្ត​សារព័ត៌មាន និង​អ្នកប្រើប្រាស់​បណ្តាញ​សង្គម ចូលរួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និង​សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ​តាម​គ្រប់​មធ្យោបាយ ផ្សព្វផ្សាយ​នូវ​វិធានការ​ចាំបាច់​នានា បម្រើ​ដល់​ការយល់ដឹង​របស់​សាធារណៈជន​អំពី​សុវត្ថិភាព​សុខភាព និង​សេវា​ចាំបាច់​នានា ដែល​អាចជួយ​ឲ្យ​ប្រជាជន​យើង​គ្រប់​ទីកន្លែង​បាន​ជៀស​ផុតពី​គ្រោះថ្នាក់​ដោយសារ​ជំងឺ​កូ​វីដ​-១៩ និង​ហា​នី​ភ័យ​ដទៃទៀត​។​


​សហភាព​សហព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា​ទទួលស្គាល់ថា សេរីភាព​ព័ត៌មាន និង​សិទ្ធិ​បញ្ចេញមតិ គឺ​ពិត​ជាមាន​សារសំ​ខាន់​​ក្នុង​ដំណើរការ​ប្រជាធិបតេយ្យ និង​ការអភិវឌ្ឍន៍​សង្គមជាតិ ហើយ​ពិតណាស់​សំឡេង​ខ្លះ​មិនត្រូវ​បានឮ និង​បញ្ហា​ខ្លះ​ត្រូវបាន​លាក់ ឬ​បិទបាំង ដែល​ទាមទារ​ការចូលរួម​ផ្សព្វផ្សាយ​ឲ្យ​ថ្នាក់ដឹកនាំ​បានដឹង និង​ដោះស្រាយ​ទាន់ពេលវេលា ប៉ុន្តែ​រាល់​សកម្មភាព​របស់​អ្នកសារព័ត៌មាន​ក៏ត្រូវ​តែមាន​ស្មារតី​ផ្សារភ្ជាប់ នឹង​ក្រមសីលធម៌ សុជីវធម៌ និង​ការទទួលខុសត្រូវ​ជានិច្ច គឺ “​ផ្សាយ​ការពិត តែ​មិន​អុជអាល​”៕ អត្ថបទ៖កោះ​កែវ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម២០ ម៉ោង មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម