Connect with us

ព័ត៌មានជាតិ

ខេត្តសៀមរាប​ប្រកាស​រក​ឃើញ​អ្នក​វិជ្ជមាន​កូ​វីដ១៩​ម្នាក់ទៀត ​ទើប​មកពី​ខេត្ត​ព្រះសីហនុ​

បានផុស

នៅ

សៀមរាប ៖ រដ្ឋបាល​ខេត្តសៀមរាប​បានប្រកាស​រកឃើញ​អ្នក​វិជ្ជមាន​កូ​វីដ ១៩​ថ្មី​ចំនួន​ម្នាក់​ទៀត​ដែល​មាន​ឈ្មោះ​ដឹង​ចាន់​ណាត ​ភេទ​ប្រុស​ អាយុ​២១​ឆ្នាំ ​រស់នៅ​ភូមិ​ទី​២​សង្កាត់​ចុង​ឃ្នៀ​ស​ ក្រុង​សៀមរាប​ដែល​បានធ្វើ​ដំណើរ​មកពី​ខេត្ត​ព្រះសីហនុ​។

យោង​តាម​រដ្ឋបាលខេត្ត​សៀមរាប​នៅ​ថ្ងៃទី​០៣​ឧសភា​នេះ​បាន​ឲ្យ​ដឹង​ថា ​បុរស​នោះ​មាន​ធ្វើដំណើរ​តាមរយៈ​រថយន្តឈ្នួល​ម​ក​ឈប់​នៅមុខ​វត្ត​ព្រះព្រហ្ម​រ័ត្ន​នៅ​វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃទី​០២​ ខែឧសភា​ ឆ្នាំ២០២១​។ ​គាត់​បាន​ជិះ​រ៉ឺម៉ក​កង់​បី​ទៅកាន់​មណ្ឌល​ច​ត្តា​ឡី​ស័ក​ សាលា​គរុកោសល្យ​ហើយ​ក្រុម​គ្រូពេទ្យ​បាន​យក​សំណាក​ធ្វើតេស្ត​ស្រាវជ្រាវ​ទទួល​បាន​លទ្ធ​ផល​វិជ្ជមាន​កូ​វីដ១៩​។

រដ្ឋបាលខេត្ត​បាន​បន្ត​ថា​ បច្ចុប្បន្ន​ឈ្មោះ​ដឹង​ ចាន់​ណាត កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តសៀមរាប​។

រដ្ឋបាលខេត្ត​សូម​អំពាវនាវ​ដល់​បង​ប្អូន​ប្រជាពលរដ្ឋ​ដែលមាន​ការពាក់ព័ន្ធ​ដោយផ្ទាល់​ឬ​ដោយ​ប្រយោល​ជាមួយ​អ្នក​វិជ្ជមាន​ខាងលើ​ និង អ្នកបើកបរ​រ៉ឺម៉ក​ខាងលើ​សូម​រួសរាន់​ទៅធ្វើ​ច​ត្តា​ឡី​ស័ក​តាម​ផ្ទះ​ក្នុង​ក្រុម​គ្រួសារ​រៀងៗខ្លួន​ដោយ​មិន​ត្រូវ​ពាក់ព័ន្ធ​និង​ប៉ះពាល់​ជាមួយ​អ្នកដទៃ​ជាដាច់ខាត​។

បើ​តាម​រដ្ឋបាល​ខេត្តសៀមរាប​បាន​ឲ្យ​ដឹង​ទៀត​ថា ​មកដល់ពេលនេះ​ខេត្តសៀមរាប​មាន​អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ១៩​ចំនួន​៤៦​នាក់​បាន​ព្យាបាល​ជាសះស្បើយ​ចំនួន​១៥​នាក់​ស្លាប់​ម្នាក់​ និង ​៣០​នាក់​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​រដ្ឋបាល​ខេត្តសៀមរាប​៕

ដោយ ៖ សំអឿន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម