Connect with us

ព័ត៌មានជាតិ

ខេត្តបាត់ដំបង​ឃាត់ខ្លួន​មនុស្ស​ប្រុស​ស្រី​២៦​នាក់ ប្រមូលផ្តុំ​ផឹកស៊ី និង​ប្រើប្រាស់​គ្រឿងញៀន​

បានផុស

នៅ

សមត្ថកិច្ច​ខេត្តបាត់ដំបង​បាន​ធ្វើ​ការ​ឃាត់ខ្លួន​មនុស្ស​ប្រុស​ស្រី​ចំនួន ២៦​នាក់ ប្រមូលផ្តុំ​ផឹកស៊ី និង​ប្រើប្រាស់​គ្រឿងញៀន​យ៉ាង​ពពាក់ពពូន ក្នុង​ទីតាំង​ហាង​ខារ៉ាអូខេ​មួយកន្លែង​ដែលមាន​យីហោ (​អាហារដ្ឋាន​ពិភព​ថ្មី​) ស្ថិតនៅ​ចំណុច​ក្រុមទី​០១ ភូមិ​បឹងរាំង ស្រុក​កំរៀង ខេត្តបាត់ដំបង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​ប្រភព​ព័ត៌មាន​ពី​អគ្គស្នងការ​នគរបាល​ជាតិ​បាន​ឲ្យ​ដឹងថា​ ក្នុង​ប្រតិបត្តិការ​នេះ ក្រៅពី​បាន​ឃាត់ខ្លួន​មនុស្ស​ប្រុស​ស្រី ចំនួន​២៦​នាក់​សមត្ថកិច្ច​ក៏បាន​ឃាត់​ម្ចាស់​ទីតាំង​អ្នកចាត់ចែង និង​ដកហូត​បាន​ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន (​ម៉ា​ទឹកកក ICE) ចំនួន​០១​ថង់ ទម្ងន់​៤,៤៤​ក្រាម រួមទាំង​មធ្យោបាយ​ផ្សេងទៀត​មួយចំនួន។

បច្ចុប្បន្ន សមត្ថកិច្ច​បានរៀបចំ​បញ្ជូន​ពួកគេ​ទៅកាន់​សាលាដំបូង​ខេត្តបាត់ដំបង ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់។

ការប្រព្រឹត្តិ​របស់​មនុស្ស​ប្រុស​ស្រី​២៦​នាក់​នោះ​ ផ្ទុយ​ពី​សេចក្តី​ណែនាំ​របស់​រដ្ឋបាល​ខេត្ត​បា​ត់​ដំបង​ស្តីពី​វិធានការ​ជា​បណ្តោះអាសន្នរ​យៈ​ពេល​១៤​ថ្ងៃ​ចាប់​ពីថ្ងៃ​២៩ ខែមេសា ដល់​ថ្ងៃទី​១៣ ខែឧសភា ឆ្នាំ​២០២១ ដើម្បី​ចូលរួម​បង្ការ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩ ក្នុងភូមិ​សាស្ត្រ​ខេត្តបាត់ដំបង។

ក្នុង​នោះ​ហាមឃាត់​ការលក់ដូរ​គ្រឿង​ស្រវឹង​និង​ការ​ជួបជុំ​សេព​គ្រឿង​ស្រវឹង​។ ផ្អាក​ជា​បណ្ដោះអាសន្ន​នៃ​ការជួបជុំ​ប្រមូលផ្តុំ​មនុស្ស​ច្រើន​ដូចជា​ការលេង​ល្បែង​កម្សាន្ត​និង​កីឡា​គ្រប់​ប្រភេទ​ដែលមាន​លក្ខណៈ​ប្រមូលផ្តុំ​។

បន្ថែម​ពី​នេះ​ ចំពោះ​អ្នកដំណើរ​ដែល​វិល​ត្រឡប់​មក​រស់នៅ​និង​ស្នាក់នៅ​រយៈពេល​វែង​នៅក្នុង​ភូមិសាស្ត្រ​ខេត្តបាត់ដំបង​ត្រូវ​អនុវត្ត​វិធានការ​ច​ត្តា​ឡី​ស័ក​នឹង​យក​សំណាក​ផងដែរ​ ហើយ​ធ្វើការ​អនុវត្ត​ការ​ផាកពិន័យ​អន្តរការណ៍​ចំពោះ​បុគ្គល​មិន​គោរព​តាម​ការណែនាំ​របស់​រដ្ឋ​បាល​ខេត្ត​ផងដែរ​។

គួរ​បញ្ជាក់​ថា ​ប្រតិបត្តិការ​ឃាត់ខ្លួន​មនុស្ស​ប្រុ​សស្រី​ទាំង​២៦​នាក់​នោះ បាន​ធ្វើឡើង​កាលពី​ល្ងាច​ថ្ងៃទី​០១​ ខែឧសភា​ ឆ្នាំ​២០២១ ​ហើយ​ត្រូវ​បាន​ផ្សព្វផ្សាយ​ជា​ផ្លូវការ​នៅ​ថ្ងៃទី​០៣​ឧសភា​នេះ​៕

ដោយ ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ នាទី មុន

ឯកឧត្តម ហ៊ុន ម៉ានី៖ ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺជាការបោះឆ្នោតប្រកបដោយភាពជឿជាក់ និងការពារសុខសន្តិភាព

ព័ត៌មានជាតិ២៤ នាទី មុន

តោះ! មក​ស្វែង​យល់ដំណាំ​កសិកម្ម​សំខាន់ៗ​របស់​កម្ពុជា ទ្រទ្រង់កំណើន​ការ​នាំ​ចេញ

សេដ្ឋកិច្ច២ ម៉ោង មុន

មរតកបសេដ្ឋ៖ ប្រែក្លាយតំបន់ចងគោរបស់កសិករ ទៅជាកន្លែងកសិទេសចរណ៍​

ព័ត៌មានជាតិ២ ម៉ោង មុន

កម្ពុជា ថ្កោលទោសចំពោះការវាយប្រហារភេរវកម្ម នៅសាលមហោស្រពនាទីក្រុងមូស្គូ ប្រទេសរុស្ស៊ី

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្ដេច ហ៊ុន ម៉ាណែត អំពាវនាវដល់តួអង្គពាក់ព័ន្ធបន្តសហការគ្នាអនុវត្តឯកសារគតិយុត្តគោល ទាក់ទងនឹងវិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍

Sokha Hotels

ព័ត៌មានពេញនិយម