Connect with us

ព័ត៌មានជាតិ

ព្រឹ​ត្តិ​ការណ៍​សហគមន៍​២០​កុម្ភៈ ខេត្តបន្ទាយមានជ័យ​មាន​អ្នក​ឆ្លង​កូ​វីដ​ ជិត​៧០០​នាក់​ហើយ

បានផុស

នៅ

បន្ទាយមានជ័យ ៖ ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ ប្រកាស​ថ្ងៃទី​៣ ខែឧសភា​ឆ្នាំ ២០២១ នេះ​មាន​អ្នក​ឆ្លង​កូ​វីដ​.១៩​សរុប​ជិត​៧០០​នាក់​ហើយ មក​ទល់​ពេល​នេះ គ្មាន​អ្នកស្លាប់ គ្មាន​អ្នកជា កំពុង​ព្យាបាល​នេះ​ បើ​យោងតាម​អនុគណៈកម្មការ​ស្រាវជ្រាវ​ជំងឺ​កូ​វីដ​.១៩ នៃ​ក្រសួងសុខាភិបាល ប្រកាស​ថ្ងៃទី​៣​ខែឧសភា ឆ្នាំ​២០២១​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សហគមន៍​២០​កុម្ភៈ​របស់​ក្រសួងសុខាភិបាល ប្រកាស​នៅ​ថ្ងៃទី​៣ ខែឧសភា ឆ្នាំ​២០២១ បាន​ឲ្យ​ដឹងថា ទូទាំង​ប្រទេស បាន​រកឃើញ​អ្នក​ឆ្លង​កូ​វីដ​.១៩​ថ្មី​ចំនួន ៨៤១​នាក់​ជាសះស្បើយ​៦១​នាក់ និង​ស្លាប់​៤​នាក់ ក្នុង​នោះ ភ្នំពេញ​៥២៥​នាក់ បន្ទាយមានជ័យ​១៥៣​នាក់ ព្រះសីហនុ​៦២​នាក់ កណ្តាល​៣៣​នាក់ កំពង់ចាម​២១​នាក់ កំពង់ធំ​១៥​នាក់ តាកែវ​៩​នាក់ ត្បូងឃ្មុំ​៩​នាក់ សៀមរាប​៧​នាក់ កំពង់ស្ពឺ​៦​នាក់ និង​ព្រៃវែង​១​នាក់ ។​ចំណែក​លោក​អ៊ុ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ​បាន​ប្រាប់​អ្នក​យក​ព័ត៌​មាន​ឲ្យ​ដឹងថា​ ថ្ងៃទី​៣​ខែឧសភា​នៅ​ក្រុង​ប៉ោយប៉ែត​បាន​រកឃើញ​អ្នក​ជំងឺ​កូ​វីដ​.១៩ ចំនួន​៥១៥ នាក់ ភាគច្រើន​ជា​ជនជាតិ​ឥណ្ឌូនេស៊ី​និង​កម្ពុជា​ក្រៅពីនោះ​មាន​ជនជាតិ​ចិន ថៃ ហើយ​បើ​បូកសរុប​លទ្ធផល​វិភាគ​សំណាក ចេញប្រកាស​ថ្ងៃទី​៣​ខែឧសភា រកឃើញ​ថ្មី ចំនួន​១៥៣​នាក់ នាំ​ឲ្យ​អ្នក​ជំងឺ​កូវីដ​១៩ ក្នុង​ខេត្ត​សរុប​មាន​ជិត​៧០០​នាក់ ហើយ។

លោក​អ៊ុ រាត្រី ក៏បាន​ប្រាប់​ថា ទ្រោល​សភាពការណ៍​រដ្ឋ​បាល​ខេត្ត​ខិតខំ​ពង្រឹង​គ្រប់គ្រង​តំបន់​បិទ​ខ្ទប់ តំបន់​ក្រហម ការនាំ​អ្នក​សង្ស័យ​ដែល​ប៉ះពាល់​ដោយផ្ទាល់​និង​ដោយ​ប្រយោល​មក​យក​វត្ថុ​សំណាក​រក​មេរោគ​កូ​វីដ​.១៩ ការនាំ​អ្នក​វិជ្ជមាន​ឬ​អ្នក​ជម្ងឺ​កូ​វីដ​១៩ ទៅ​ថែទាំ​ព្យាបាល​នៅ​កន្លែង​បានកំណត់​អស់ហើយ​ផងដែរ។​ ក្នុង​នោះ រដ្ឋបាលខេត្ត​និង​មន្ទីរ​សុខាភិបាល ក៏​ដូច​អ្នកពាក់ព័ន្ធ​បាន​នឹង​កំពុង​រៀបចំ ដំណើរការ​នូវ​មន្ទីរពេទ្យ​និង​មណ្ឌល​ព្យាបាល​អ្នក​ជម្ងឺ​កូ​វីដ​.១៩ ក្នុង​ខេត្តបន្ទាយមានជ័យ​កើន​១០​កន្លែង​ឯណោះ​៕
ដោយ ៖ វ៉ាន់ ណា​ង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៣ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ៤ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច៤ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៥ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម