Connect with us

ព័ត៌មានជាតិ

ក្រុម​គ្រូពេទ្យ​ជួរមុខ​ពេទ្យ​រុស្សី​ បាន​ជួយ​សម្រាលកូន​ដល់​ស្ត្រី​មាន​វិជ្ជមាន​កូ​វីដ១៩​ ចំនួន​៩​នាក់​មក​ហើយ

បានផុស

នៅ

ភ្នំពេញ ​៖ លោក​សាស្ត្រាចារ្យ ងី ម៉េង ប្រធាន​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត​(​ពេទ្យ​រុស្សី​)​បាន​ឲ្យ​ដឹង​ថា រហូត​មក​ដល់​ពេល​នេះ​ក្រុម​គ្រូពេទ្យ​ជួរមុខ​នៃ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត បាន​ខិតខំ​ប្រឹងប្រែង​សម្រាលកូន​ជូន​ស្ត្រី​ជា​អ្នកជំងឺ​កូ​វីដ​-១៩​បាន​ចំនួន​៩​នាក់​ប្រកបដោយ​សុខ​សុ​វត្ថិភាព​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក​សាស្ត្រាចារ្យ​បាន​បន្ត​ថា ​ជាក់ស្តែង​នៅ​យប់​ថ្ងៃទី ០២ ខែ ឧសភា ឆ្នាំ​២០២១ ក្រុម​គ្រូពេទ្យ​ជួរមុខ​នៃ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត បាន​ខិតខំ​ប្រឹងប្រែង​អស់ពី​កម្លាំងកាយ​ចិត្ត​សម្រាលកូន​ជូន​អ្នកជំងឺ​កូ​វីដ​-១៩ ចំនួន ០២ នាក់​ទៀត ដោយ​ម្នាក់​សម្រាល​ដោយ​ធម្មជាតិ និង​ម្នាក់ទៀត​ដោយ​វះកាត់ (​ជា​កូន​ទី ៨ ទី ៩) បាន​ដោយ​ជោគជ័យ និង​សុខ​សុវត្ថិភាព​ទាំង​ម្តាយ និង​កូន។

លោក​សាស្ត្រាចារ្យ ងី ម៉េង​បាន​បញ្ជាក់​ថា​ « តាងនាម​ឲ្យ​ថ្នាក់ដឹកនាំ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ និង​សូម​ជូនពរ ដល់​ក្រុម​គ្រូពេទ្យ​ទាំងអស់ ទទួលបាន​នូវ​សុខភាព​ល្អ និង​សុវត្ថិភាព ជៀស​ផុស​ពី​ជំងឺ​ដ៏​កាច​សាហាវ​នេះ​»​។

គួរ​បញ្ជាក់​ថា ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត​ជា​មន្ទីរពេទ្យ​លេចធ្លោ​មួយ​ដែល​បាន​ជួយ​ព្យាបាល​ជំងឺ​កូ​វីដ ១៩​បានជា​សះស្បើយ​យ៉ាងច្រើន​ ហើយ​បច្ចុប្បន្ន​មន្ទីរពេទ្យ​នេះ​រួម​នឹង​មន្ទីរពេទ្យ​ល្លួង​ម៉ែ​ ត្រូវ​បាន​ក្រសួងសុខាភិបាល​ដាក់​សម្រាប់​ព្យាបាល​អ្នកជំងឺ​កូ​វីដ​ណា​ ដែល​មាន​ភាព​ធ្ងន់ធ្ងរ​ប៉ុណ្ណោះ​៕

ដោយ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៣ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ៤ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច៤ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៥ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម