ភ្លៀងលាយឡំខ្យល់កន្ត្រាក់និង​ផ្គររន្ទះ​ ផ្ដាច់ជីវិតបុរសម្នាក់​
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

ភ្លៀងលាយឡំខ្យល់កន្ត្រាក់និង​ផ្គររន្ទះ​ ផ្ដាច់ជីវិតបុរសម្នាក់​

បានផុស

នៅ

បុរសម្នាក់ត្រូវរន្ទះបាញ់​បណ្តាល​ឲ្យ​ដួល​ស្លាប់​ភ្លាមៗ​ ខណៈពេលមេឃកំពុងភ្លៀងលាយឡំ​ខ្យល់​កន្ត្រាក់ និងខូចខាតផ្ទះប្រជាពលរដ្ឋអស់​ជាច្រើន​ខ្នង​នៅក្នុង​ស្រុក​ភ្នំព្រឹក​ ខេត្តបាត់ដំបង​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក​ សុង សុ​ភ័​ក្ត អភិបាលស្រុក​ភ្នំព្រឹកបាន​ឲ្យ​ដឹងថា គ្រោះធម្មជាតិ​នេះ​បានកើត​ឡើង​នៅ​ល្ងាច​ថ្ងៃទី​០២ ខែឧសភា​ ឆ្នាំ​២០២១​ ត្រង់ចំណុច​ភូមិ​អូរ​ដា​ និង​ភូមិ​ដំណាក់​ក្សាន្ត ​ក្នុង​ឃុំ​បួរ​ ស្រុក​ភ្នំព្រឹក​ខេត្តបាត់ដំបង​។

​ជន​រង​ដែល​ស្លាប់​នៅក្នុង​ហេតុការណ៍​ខាងលើ​មានឈ្មោះ ​ផាត់​ ស្តុក​ ភេទ​ប្រុស ​អាយុ​៥៨​ឆ្នាំ ​រស់នៅ​ក្នុងភូមិ​អូរ​ដា​ ឃុំ​បួរ ​ស្រុក​ភ្នំព្រឹក​។​

អាជ្ញាធរ​ស្រុកបន្ថែមថា ​ក្នុង​ពេលវេលា​ដំណាលគ្នា​ឥទ្ធិពល​គ្រោះធម្មជាតិ​ខាងលើនេះ​ ក៏បាន​បង្ក​ឲ្យ​មាន​ខ្យល់​កន្ត្រាក់​បាន​បោកបក់​យ៉ាងខ្លាំង​គ្របដណ្តប់​លើ​ភូមិ​ដំណាក់​ក្សាន្ត​បន្តទៀត​ បណ្តាល​ឲ្យ​លំ​នៅដ្ឋាន​របស់​ប្រជាកសិករ​ចំនួន​៥​ខ្នង​ទៀត​រង​ការបំផ្លាញ​ធ្ងន់​និង​ស្រាល​។​

ស្ថានភាព​គ្រោះធម្មជាតិ​រយ​:​ពេល​ចុង​ក្រោយនេះ​ បាន​ឆក់យក​ជីវិត​មនុស្ស​ជាច្រើន​នាក់​និង​បាន​បំ​ផ្លាញ​ផ្ទះ​ពលរដ្ឋ​ជាច្រើន​ខ្នង​ផ្សេងទៀត​ជា​បន្តបន្ទាប់ ​ពិសេស​នៅតាម​តំបន់​ព្រំដែន​រដ្ឋបាល​ស្រុក​ដែល​ប្រឈម​រងគ្រោះ​ខ្លាំង​ខាងលើ​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​មានការប្រុងប្រយ័ត្ន​ហើយ​កុំ​ចេញ​ពីផ្ទះ​ពេល​មាន​ភ្លៀងរលឹម​ ឬ​ភ្លៀង​ផ្គរ​កុំ​ប៉ះពាល់​ជាតិ​ដែក​ឬ​ប្រើ​ទូរស័ព្ទ​ពេល​កំពុងមាន​ភ្លែ​កប​ន្តោ​ល​ខ្លាំង​៕​

អត្ថបទ ៖ សៅ សារិទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានខ្លីៗ១៦ នាទី មុន

អាជ្ញាធរខេត្តកំពង់ស្ពឺ ប្រកាស បើកដំណើរការ ផ្សារត្រពាំងក្រឡឹងឡើងវិញ ចាប់ពីថ្ងៃទី ២៥កក្កដានេះ

ព័ត៌មានខ្លីៗ៣៧ នាទី មុន

កម្លាំងអាវុធហត្ថខេត្តស្ទឹងត្រែង បង្ក្រាបទីតាំងរុករករ៉ែ ខុសច្បាប់មួយកន្លែង និងឃាត់ខ្លួនមនុស្ស ៦នាក់

ព័ត៌មានខ្លីៗ៥៤ នាទី មុន

គ.ជ.ប ៖​ ការបោះឆ្នោតលើកទី១ ជ្រើសរើសក្រុមប្រឹក្សាក្រុងបូក គោ ប្រព្រឹត្តទៅដោយរលូន និងតម្លាភាព

ព័ត៌មានខ្លីៗ១ ម៉ោង មុន

រកឃើញអ្នកឆ្លងថ្មី ចំនួន៨១៩ ករណី, ជាសះស្បើយ៧១៦នាក់, និងស្លាប់២៩នាក់

ព័ត៌មានជាតិ២ ម៉ោង មុន

ស្រុកមួយចំនួន ក្នុងខេត្តរតនគិរី ចាប់ផ្ដើមចាក់វ៉ាក់សាំងការពារ កូវីដ ជូនប្រជាពលរដ្ឋ

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services