Connect with us

ព័ត៌មានជាតិ

ប្រើ​ថ្នាំញៀន​លើសកម្រិត​ចាក់ប្រេងដុត​ខ្លួនឯង និងផ្ទះឪពុក​ឆេះខ្ទេច​

បានផុស

នៅ

​ដោយសារ​តែការប្រើប្រាស់​គ្រឿងញៀន​ច្រើន​ពេក យុវជន​ម្នាក់បាន​យក​ប្រេង​ម៉ាស៊ូត​មក​ស្រោច​ដុត​ខ្លួនឯង​បណ្តាល​ឲ្យ​ស្លាប់​​ក្នុងភ្នក់ភ្លើង និងបណ្ដាលឲ្យ​រាលដាល​ឆាប​ឆេះផ្ទះ​អស់​១​ខ្នង​រួម​នឹង​ទ្រព្យ​សម្បត្តិ​មួយចំនួនទៀត​។​

សមត្ថកិច្ច​មូលដ្ឋាន​បានបញ្ជាក់​ឲ្យ​ដឹងថា ​គ្រោះអគ្គិភ័យ​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​ប្រមាណ​ជាង​៧និង០០​នាទី​យប់ ថ្ងៃទី​០៣​ ខែឧសភា​ ឆ្នាំ​២០២១​នៅត្រង់​ចំណុច​ក្រុមទី​២០ ភូមិ​កៀន​កែស​២​ ឃុំ​គោក​ឃ្មុំ ​ស្រុក​ថ្មគោល​ ខេត្តបាត់ដំបង​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ម្ចាស់ផ្ទះ​មានឈ្មោះ ​ទុយ ​សា​ឡៅ​ ភេទ​ប្រុស​អាយុ​៤៣​ឆ្នាំ ​រស់នៅ​ក្នុងភូមិ​ឃុំ​កន្លែងកើតហេតុ​ខាងលើ ជាឪពុកបង្កើតរបស់ជនរងគ្រោះដែលដុតសម្លាប់ខ្លួន។ ​ចំណែកឯ​ជនរងគ្រោះ​ដែលស្លាប់មានឈ្មោះ​ រើ​ន ​ឡី ​ភេទ​ប្រុស​អាយុ​២៤​ឆ្នាំ រស់នៅ​ក្នុងបន្ទុក​ជាមួយ​ឳ​ពុក​។​

ប្រភព​ខាងលើ​បន្តថា ផ្ទះ​ដែល​រង​ការបំផ្លាញដោយអគ្គិភ័យ​ធ្វើអំ​ពី​ឈើ​ប្រក់​ស័ង្កសី​ជញ្ជាំង​ក្តារ​ទំហំ​៥​ម​x៦​ម​ ខូចខាត​អស់​ប្រមាណ​៨០%​ដោយឡែកទំហំ​ការប៉ះពាល់​ទាំង​ទ្រព្យសម្បត្តិ​និង​សម្ភារ​:​នានា​អស់​ប្រមាណ​ជា​៣០,០០០,០០០​រៀល​។

​ករណី​ខាងលើនេះ​ សមត្ថកិច្ច​បានចេញ​រថយន្ត​ពន្លត់​អគ្គិភ័យ​ជាច្រើន​គ្រឿងក្នុង​ការសង្គ្រោះ​ប៉ុន្តែ​បាន ត្រឹមតែ​ទប់ស្កាត់​កុំ​ឲ្យ​អណ្តាតភ្លើង​រាល​ទៅដល់​ផ្ទះ​អ្នក​ជិតខាង​ប៉ុណ្ណោះ​៕​

អត្ថបទ ៖ សៅ សារិទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

ក្មេងស្រីហ្វីលីពីន-កូរ៉េ ដែលត្រូវសេដ្ឋីឌូបៃយកទៅចិញ្ចឹម ពេលនេះមានស្ថានភាពបែបណាហើយ?

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

លេចមុខតួឯកប្រុសក្នុងរឿង “កងដៃចាំស្នេហ៍” ស្នាងភ្នួស​ សុំឲ្យគ្រប់គ្នាអហោសិកម្ម

ចរាចរណ៍៧ ថ្ងៃ មុន

ករណី​បុករះ​ស្លាប់​៤នាក់​នៅ​ស្ពាន​អាកាស​ឫស្សី​កែវ​ មាន​ម្នាក់​ជា​និស្សិត​ពូកែ​ជំនាញ​ស្ថាបត្យកម្ម និង​នគរូបនីយវិទ្យា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

យន្តហោះក្រុមហ៊ុនអាកាសចរណ៍ Jetstar មួយគ្រឿង បុកគ្នាជាមួយរថយន្តសន្តិសុខអាកាសយាដ្ឋាន

ចរាចរណ៍២ ថ្ងៃ មុន

ឆ្នាំ២០២៣ ខេត្តកំពង់ចាម មានអ្នកស្លាប់ព្រោះគ្រោះថ្នាក់ចរាចរណ៍ជាង១រយនាក់ និងរបួសជាង២រយនាក់

Sokha Hotels

ព័ត៌មានពេញនិយម