ឯកឧត្តម ឌី វិជ្ជា និង លោកជំទាវ ហ៊ុន ម៉ាណា ឧបត្ថម្ភអំណោយមនុស្សធម៌ជូនរដ្ឋបាលខណ្ឌមានជ័យ
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

ឯកឧត្តម ឌី វិជ្ជា និង លោកជំទាវ ហ៊ុន ម៉ាណា ឧបត្ថម្ភអំណោយមនុស្សធម៌ជូនរដ្ឋបាលខណ្ឌមានជ័យ

បានផុស

នៅ

នៅព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១នេះ ឯកឧត្តម ឆារស៏ វ៉ាន់ ឯកឧត្តម សៅ ភិរុន និង លោក ជិន ប៊ុនធឿន បានអញ្ជើញសំណេះសំណាល និងនាំយកអំណោយរបស់ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា មានជាស្បៀង គ្រឿងឧបភោគ-បរិភោគ  ផ្តល់ជូនរដ្ឋបាលខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រតិភូតំណាងបានមានប្រសាសន៍សំណេះសំណាល និងពាំនាំបណ្តាំសួរសុខទុក្ខជូនដល់ថ្នាក់ដឹកនាំខណ្ឌ និងបងប្អូនកងកំលាំងថា ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា បាន យល់ពីសុខទុក្ខ និងការលំបាកបងប្អូនដែលបានប្រចាំការនាពេលកន្លងមក ហើយការនាំយកអំណោយទាំងនេះមកគឺដើម្បីចូលរួមចែករំលែកភាពនឿយហត់របស់បងប្អូនដែលឈរជើងប្រចាំការក្នុងភូមិសាស្ត្រខណ្ឌ  ពិសេសក្នុងតំបន់ដែលអនុវត្តនូវការបិទខ្ទប់របស់រាជរដ្ឋាភិបាលនៅតំបន់មួយចំនួននៃរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល ដោយមិនអោយមានការរីករាលដាលបន្តនូវជំងឺកូវីដ-១៩ ប្រកបដោយប្រសិទ្ធិភាពខ្ពស់។

អំណោយមនុស្សធម៌ ដែលផ្តល់ជូនរួមមាន៖

១-អង្ករ ០២ តោន

២-ត្រីខ ១០កេស ស្មើ ១០០០កំប៉ុង

៣-មី ១០កេសធំ ស្មើ ៦០កេសតូច

៤-ភេសជ្ជប៉ូវកំលាំង carabao ១០០កេស

៥-ប៊ីចេង ០១បេ (មាន ២៥គីឡូ)

៦-អំបិល ០១បេ (មាន ២៥គីឡូ)

៧-ទឹកត្រី ១០យួរ ស្មើ ៦០ដប

៨- ទឹកស៊ីអុីវ ១០យួរ ស្មើ ៦០ដប

៩-ទឹកសុទ្ធ ARUNA ២០០កេស

១០-អាល់កុល ១៥០ លីត្រ

១១-ម៉ាស់ ០២កេសធំ មាន ១០០ប្រអប់ ស្មើ ៥០០០ម៉ាស់

លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ បានមានប្រសាសន៍ថា ក្នុងនាមថ្នាក់ដឹកនាំនិងមន្ត្រីរដ្ឋបាលខណ្ឌទាំងអស់ រីករាយស្វាគមន៍ទទួលអំណោយដ៏ថ្លៃថ្លានេះណាស់ ហើយសូមគោរពថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ  ឯកឧត្តម ឌី វីជ្ជា និង លោកជំទាវ ហ៊ុន ម៉ាណា ដែលតែងតែគិតគូរពីសុខទុក្ខ របស់បងប្អូនកងកំលាំងគ្រប់លំដាប់ថ្នាក់ ព្រមទាំងបានឧបត្ថម្ភជាអំណោយដ៏សែនសប្បុរសនៅពេលនេះ។

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទី មុន

គណបក្ស​ប្រជាជន​កម្ពុជា ប្រកាស​ផ្អាក​ប្រារព្ធ​ទិវា​ជាតិ នៃ​ការចងចាំ ថ្ងៃទី​២០ ខែឧសភា ដោយសារ​ការ​រីក​រាលដាល នៃ​ជំងឺ​កូ​វីដ​-១៩

ព័ត៌មានខ្លីៗ៧ នាទី មុន

នាំខ្លួនកូនប្រសារឧកញ៉ា ហេង សៀ ទៅសាកសួរករណីជួលមនុស្សថតរូបអាសអាភាសបំភាន់សាធារណជន

ព័ត៌មានជាតិ១៤ នាទី មុន

អង្គការ​មូលនិធិ​កុមារ​កម្ពុជា ឧបត្ថម្ភ​ថវិកា​ចំនួន​១៥០០០​ដុល្លា ដល់​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​TYDA ដើម្បី​ចូលរួម​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​-១៩

កូវីដ-១៩៤២ នាទី មុន

លោកស្រី​ឱ ​វណ្ណឌី​ន ​៖​ ពលរដ្ឋ​គួរតែ​ពាក់​ម៉ាស​ល្អ​ជាង​ពាក់​ម៉ាស៊ីន​ដកដង្ហើម​នៅ​កន្លែង​សង្គ្រោះបន្ទាន់

ព័ត៌មានខ្លីៗ៤៧ នាទី មុន

បន្ទាន់! អ្នកទៅពីភ្នំពេញ ២រូប ធ្វើតេស្ត​ឃើញ​វិជ្ជមាន​ជំងឺ១៩​ នៅខេត្តកំពត

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services