អំណោយឯកឧត្តម ឌី វិជ្ជា និង លោកជំទាវ ហ៊ុន ម៉ាណា ជូនក្រុមសិល្បករអាយ៉ៃ ព្រហ្ម ម៉ាញ
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

អំណោយឯកឧត្តម ឌី វិជ្ជា និង លោកជំទាវ ហ៊ុន ម៉ាណា ជូនក្រុមសិល្បករអាយ៉ៃ ព្រហ្ម ម៉ាញ

បានផុស

នៅ

ភ្នំពេញ៖ នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១នេះ ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា បានផ្តល់អំណោយជាអង្ករ និងគ្រឿងបរិភោគជូនសិល្បករអាយ៉ៃកំប្លែងជើងចាស់ ព្រហ្ម ម៉ាញ ដែលមានសមាជិកធ្វើការ និងសិស្សជាច្រើននាក់ស្នាក់នៅក្នុងកន្លែងបង្រៀនរបស់គាត់អំឡុងពេលបិទខ្ទប់ ស្ថិតក្នុងខណ្ឌដង្កោ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អំណោយដែល​បាន​ផ្តល់ការឧបត្ថម្ភ​រួម​មាន៖

១-អង្ករ ២០ បាវ/២៥គីឡូក្រាម ស្មើ ៥០០គីឡូក្រាម

២-ត្រីខ ១ កេសធំ

៣-មី ១២ កេសតូច

ជាមួយគ្នានេះផងដែរ ក្រុមការងារលេខាក៏បានផ្តាំផ្ញើសារសួរសុខទុក្ខពីសំណាក់ ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា ដល់លោកគ្រូ ព្រហ្មម៉ាញ និងសូមបន្តចូលរួមទាំងអស់គ្នាអនុវត្តវិធាន «៣ការពារ និង៣កុំ» និងគោរពតាមការណែនាំគោលការណ៍របស់រាជរដ្ឋាភិបាល ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services