Connect with us

ព័ត៌មានជាតិ

លោកជំទាវ​ម៉ែន សំអន បាន​ចាត់​ឲ្យ​ក្រុមការងារ នាំយក​ទេយ្យទាន​និង​បច្ច័យ​ប្រគេន​សម្តេច​ស​ង្ឍ រ័ត្ន សារឿន​

បានផុស

នៅ

​ភ្នំពេញ ៖ ​លោកជំទាវ ទូច សា​រ៉ុ​ម រដ្ឋលេខាធិការ​ក្រសួង​ធម្មការ និង​សាសនា តំណាង​ដ៏​ខ្ពង់ខ្ពស់​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច បាន​នាំយក​បច្ច័យ​របស់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង និង​លោកជំទាវ លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន និង លោក​ឧកញ៉ា ផែ ហុកឈួន និង​លោកជំទាវ​ឧកញ៉ា អ៊ឹង ស៊ីស្រ៊ន និង​ទេយ្យទាន ដើម្បី វេរ​និង​ប្រគេន​សម្តេចព្រះ​សាក្យមុនី កិត្តិ​បណ្ឌិត​ទស្សនវិជ្ជា រ័ត្ន សារឿន សមាជិក​ថេរ​សភា​ព្រះពុទ្ធសាសនា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ព្រះចៅអធិការ​វត្ត​សុវណ្ណ​មុនី​សាគរ ហៅ​វត្ត សំរោង​អណ្តែត ត្រូវ​នឹង​ល្ងាច​ថ្ងៃ​អង្គារ ៨​រោច ខែ​ពិសាខ ឆ្នាំឆ្លូវ ត្រី​ស័ក ព​.​ស​.២៦៥៦ ត្រូវ​នឹង​ថ្ងៃទី ០៤ ខែឧសភា ឆ្នាំ​២០២១។

ឆ្លៀត​ក្នុងឱកាស​នោះ សម្តេចព្រះ​សាក្យមុនី កិត្តិ​បណ្ឌិត​ទស្សនវិជ្ជា រ័ត្ន សារឿន ក៏បាន​បួងសួង​សូម​ឲ្យ​ប្រទេសជាតិ​សេចក្តីសុខ សេចក្តីចម្រើន និង​ការអភិវឌ្ឍន៍ ក្រោម​ការដឹកនាំ​របស់ សម្តេច​តេ​ជោ ជាពិសេស សូម​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់​ទទួលបាន នូវ​សុភម​ង្គល​គ្រប់ៗ​ក្រុមគ្រួសារ និង​ជៀស​ផុតពី​ជំងឺ​ឧបទ្រពចង្រៃ និង​សូម​ឲ្យ​ជំងឺ​កូ​វីដ​សូម​ឲ្យ​សាបរលាប​ពី​ព្រះរាជាណាចក្រ​កម្ពុជា៕

ដោយ ៖ វិមាន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

សហរដ្ឋអាមេរិកនិយាយថា ករណីវាយប្រហារនៅសាលប្រគំតន្ត្រី Crocus City Hall គឺជាការអាម៉ាស់របស់រុស្ស៊ី

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ជូន​កម្មករ​រោងចក្រ Y&W ដែល​កំពុង​សម្រាលកូន​ដល់​មន្ទីរពេទ្យ

ព័ត៌មានជាតិ៥ ម៉ោង មុន

ទីតាំងចែកចាយនំបាយក្តាំង និងគ្រឿងសមុទ្របង្កក៣ទីតាំង ត្រូវបានរកឃើញថា គ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ

ព័ត៌មានជាតិ៥ ម៉ោង មុន

ប្រាង្គអាយុកាលពាន់ឆ្នាំ លើកំពូលភ្នំដងរែក កំពុងចែងចាំង អួតអ្នកទេសចរ អំឡុងព្រឹត្តិការណ៍សមរាត្រី

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម