Connect with us

ព័ត៌មានជាតិ

មន្ទីរពេទ្យ​ឯកជន​ចំនួន​៣ ត្រូវបាន​ក្រសួងសុខាភិបាល សម្រេច​អនុញ្ញាត​ឲ្យ​ព្យាបាល​ជំងឺ​កូ​វីដ​-១៩

បានផុស

នៅ

ក្រសួងសុខាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ល្ងាច​ថ្ងៃទី​០៤ ខែឧសភា នេះបានសម្រេច​អនុញ្ញាត​ឲ្យ សេវា​សុខា​ភិ បាល​ឯកជន​ចំនួន​៣​ទីតាំង មាន​សិទ្ធិ​ទទួល​ពិនិត្យ ថែទាំ និង​ព្យាបាល​អ្នកជំងឺ​កូ​វីដ​-១៩​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួងសុខាភិបាល​បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា “​ក្រសួង​បាន​អនុញ្ញាត​ជា​ផ្លូវការ​ឲ្យ​សេវា​សុខាភិបាល​ឯកជន​ចំនួន​៣ ទីតាំង មាន​សិទ្ធិ​ពិនិត្យ ថែទាំ និង​ព្យាបាល​អ្នកជំងឺ​កូ​វីដ​-១៩ ។ សេវា​សុខាភិបាល​ឯកជន​ទាំងនោះ បានទទួល​សិទ្ធិ​ធ្វើតេស្ត​រហ័ស​រក​អង់​ទី​ហ្សែ​ន​កូ​វីដ​-១៩ ផងដែរ​”​។

សេវា​សុខាភិបាល​ឯកជន​ទាំងនោះ​មាន ឈ្មោះ​ទី​១. មន្ទីរពេទ្យ សង់​ត្រា​ល់ ផ្ទះ​លេខ ៨២A ផ្លូវ​លេខ​១៥៤ សង្កាត់​ផ្សារ​ថ្មី​ទី​៣ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​​ទី​២. មន្ទីរពេទ្យ រ៉ូយ៉ាល់ ភ្នំពេញ ផ្ទះ​លេខ ៨៨៨ ផ្លូវ​សហព័ន្ធ​រ៉ូ​ស្សី សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។

SONY DSC

ទី​៣. មន្ទីរ​ពហុ​ព្យាបាល​វិសាល​សុខ ផ្ទះ​លេខ​៨០ ផ្លូវ​មុនី​រ៉េត សង្កាត់​ទួល ស្វាយព្រៃ​២ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។

សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​២៥២៥ ខែមេសា រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានអនុញ្ញាត​ឲ្យ​ម្ចាស់​សេវា​ព្យាបាល​ឯកជន និង​សម្ភព​ស្របច្បាប់​ក្នុង​រាជធានី​ភ្នំពេញ​ទាំងអស់ អាច​ទទួល​ពិនិត្យ ថែទាំ និង​ព្យាបាល​អ្នកជំងឺ​កូ​វីដ​-១៩ ដែល​ការអនុញ្ញាត​នេះ គឺ​ដើម្បី​ជួយ​សម្រាល​បន្ទុក​របស់​មន្ទីរពេទ្យ​រដ្ឋ ក្នុងការ​ពិនិត្យ ថែទាំ និង​ព្យាបាល​អ្នកជំងឺ​កូ​វីដ​-១៩ ប៉ុន្តែ​សេវា​ព្យាបាល​ឯកជន និង​សម្ភព​ស្របច្បាប់​ក្នុង​រាជធានី​ភ្នំពេញ​ទាំងអស់ ត្រូវ​ស្នើសុំ​ការអនុញ្ញាត​ច្បាប់​មក​ក្រសួង និង​ត្រូវគោរព​តាម​លក្ខខណ្ឌ​មួយចំនួន​ផងដែរ​៕

ដោយ​​​​​​​​​​​​​​​​​​​​​​​​​​​ ៖​ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម