Connect with us

ព័ត៌មានជាតិ

ពលរដ្ឋ​នៅ​ស្រុក​អន្លង់វែង ចំនួន​ប្រាំ​នាក់​បាន​ពុល​នំប៉័ង ដឹក​លក់​តាម​ម៉ូតូ

បានផុស

នៅ

​ពលរដ្ឋ​ចំនួន​ប្រាំ​នាក់ ដែល​កំពុង​ធ្វើ​ការ​ងារ​ជុំ​គ្នា ហត់នឿយ​អស់​កម្លាំង បាន​នាំ​គ្នា​ទិញ​នំប៉័ង​ដឹក​លក់​តាម​ម៉ូតូ យកមក​ទទួលទាន ដើម្បី​យក​កម្លាំង​ធ្វើ​ការងារ​បន្ដ​ទៀត ស្រាប់តែ​ហូប​បាន​មួយ​ម៉ោង​កន្លះ ពលរដ្ឋ​ទាំង​៥​នាក់​មាន​អាការ​:​មិន​ស្រួល​ទាន់​ដៃ​ទាន់​ជើង​អស់​កម្លាំង នាក់​ខ្លះ​រាក ខ្លះ​ទៀត​ក៏​ក្អួតចង្អោរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ហេតុការណ៍​នេះ ​បាន​កើតឡើង​កាល​ពី​ថ្ងៃទី​០៤ ខែ​ឧសភា ឆ្នាំ​២០២១ ស្ថិតនៅ​ភូមិ​អូរ​តា​ម៉ែង ឃុំ​អន្លង់វែង ស្រុក​អន្លង់វែង​ ខេត្តឧត្ដរមានជ័យ​។

​មន្ដ្រី​នគរបាល​អន្លង់​វែង​បាន​ឲ្យ​ដឹងថា មាន​ករណី​ប្រជាពលរដ្ឋ​រស់នៅ​ចំណុច​អូរ​អំបិល ស្ថិតនៅ​ភូមិ​អូរ​តា​មែ​ង ឃុំ​-​ស្រុក​អន្លង់វែង បាន​ទិញ​នំប៉័ង​ដឹក​លក់​តាម​ម៉ូតូ​មកពី​ភូមិ​ដឹ​ភូមិ​អូរ​ជញ្ជៀន​ ឃុំ​-​ស្រុក​អន្លង់វែង យក​ទៅ​ហូប​នៅ​វេលា​ម៉ោង ១៥-០០​នាទី ដល់​ម៉ោង ១៦-៣០​នាទី ក៏​ពុល​មាន​អាគារ រាគ ក្អួតចង្អោរ ចំនួន០៥នាក់ ស្រី២នាក់ ក្មេង២នាក់ បាន​បញ្ជូន​មក​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ស្រុក​អន្លង់វែង​។

​ជនរងគ្រោះ មានឈ្មោះ​ដូចខាងក្រោម ៖

​ទី​១- ឈ្មោះ មេ​ត មៀន ភេទប្រុស អាយុ៤៦​ឆ្នាំ​

​ទី​២- ឈ្មោះ មៀន ផា​លីដា ភេទស្រី អាយុ១១​ឆ្នាំ​

​ទី​៣- ឈ្មោះ មៀន ផា​វីន ភេទស្រី អាយុ១៧​ឆ្នាំ​

​ទី​៤- ឈ្មោះ អ៊ាង សុខ​ឡា ភេទ​ប្រុស អាយុ៧​ឆ្នាំ​

​ទី​៥- ឈ្មោះ ផាន ភា ភេទ​ប្រុស អាយុ៤៦​ឆ្នាំ ។​

បច្ចុប្បន្ន​ជនរងគ្រោះ​ទាំង​ប្រាំ​នាក់​ខាងលើ ពុង​ដេក​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ស្រុក​អន្លង់វែង៕

អត្ថបទ​៖​ ចាន់ ធី​

សូមចុចអាន៖ ឆេះ​ស្នាក់​ការ​បក្ស​ភ្នំ​សំពៅ អស់​សម្ភារៈ​ជាច្រើន​នៅ​មិនទាន់​ដឹង​មូលហេតុ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម