Connect with us

ព័ត៌មានជាតិ

សម្តេចតេជោបញ្ជាឱ្យចាក់វ៉ាក់សាំងជូនពលរដ្ឋនៅក្នុងតំបន់ក្រហមទាំងអស់

បានផុស

នៅ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី ០៥ ខែឧសភានេះ បានស្នើទៅសម្តេចពិជ័យ សេនាទៀបាញ់ បញ្ជាទៅអង្គភាពកងទ័ពក្រុមការងារចាក់វ៉ាក់សាំងនៅតំបន់ក្រហម មិនត្រូវបញ្ចប់ដូសទី១ នៅថ្ងៃទី១៥ ខែឧសភា នោះទេ គឺដូសទី១ ធ្វើយ៉ាងណាចាក់ឱ្យហើយប្រជាជន៥២ ម៉ឺននាក់នៅតំបន់ក្រហម ឬលើសពីនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេចតេជោមានប្រសាសន៍ថា ការចាក់វ៉ាក់សាំងសម្រាប់ពលរដ្ឋនៅតំបន់ក្រហម នឹងមិនខ្វះទេ ចាក់រហូតអស់ បើមិនគ្រប់ប្រជាពលរដ្ឋមិនអាចដើរចេញនោះទេ ខណៈដែលសម្តេចតេជោ អះអាងថា ដំណើរការចាក់វ៉ាក់សាំងនៅតំបន់ក្រហម បានប្រព្រឹត្តទៅយ៉ាងល្អ ដែលធ្វើឲ្យចំនួនអ្នកចាក់វ៉ាក់សាំង នៅក្នុងក្របខ័ណ្ឌទូទាំងប្រទេសកើនឡើងដល់ជាង១,៥ លាននាក់ ដែលមានចំនួនជាង ១៥ ភាគរយ នៃប្រជាពលរដ្ឋដែលត្រូវចាក់។

សម្ដេចបានបន្តថា សម្រាប់នៅតំបន់ក្រហម កន្លងទៅគណៈកម្មការចំពោះកិច្ចបានបញ្ជូនវ៉ាក់សាំងចំនួន៩០ ម៉ឺនដូស ជូនទៅកងយោធពលខេមរភូមិន្ទ ដែលត្រូវចូលទៅចាក់នៅតំបន់ក្រហម ហើយចំនួនប្រជាពលរដ្ឋនៅតំបន់នោះមានរហូតជាង៥២ ម៉ឺននាក់ ប៉ុន្តែទោះបី ជាចំនួនវ៉ាក់សាំងមិនគ្រប់ទៅតាមចំនួនប្រជាពលរដ្ឋក៏ដោយ គឺមិនអាចដើរចេញចោលប្រជាពលរដ្ឋណាម្នាក់នោះទេ។ 

សម្តេចនាយករដ្ឋមន្ត្រីថ្លែងបញ្ជាក់ថា វ៉ាក់សាំងសម្រាប់ប្រជាពលរដ្ឋជាង៥២ ម៉ឺននាក់នៅតំបន់ក្រហម នឹងមិនខ្វះនោះទេ ពីព្រោះនៅថ្ងៃទី១១ ខែឧសភា ខាង មុខ វ៉ាក់សាំង នឹងងមកដល់៥០ ម៉ឺនដូស ហើយថ្ងៃទី១៥ និងមកដល់៥០ ដូសទៀត ដូច្នេះយើងនឹងមានវ៉ាក់សាំង១ លានដូសបន្ថែមទៀត។ 

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ក្រុមអង្គភាពចាក់វ៉ាកសាំងត្រូវចាក់ប្រជាពលរដ្ឋឱ្យអស់នៅតំបន់ក្រហម មិនត្រឹមតែ៥២ ម៉ឺនាក់នោះទេទោះបីលើសពីនេះ ដល់ ៦០ ម៉ឺនក៏រាជរដ្ឋាភិបាលមានសមត្ថភាពចាក់ដែរសម្រាប់ប្រជាពលរដ្ឋដែលរស់នៅតំបន់ក្រហម។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ដូសទីមួយ នឹងត្រូវធ្វើរហូតដល់អស់ប្រជា ពលរដ្ឋ ទើបអាចចាប់ផ្ដើមដំណើរការដូសទី២ ឬអាចនិយាយបានថា ការចាក់ដូសទី១ នៅសល់ចំនួនតិច គឺយើងចាប់ ផ្ដើមដំណើរការដូសទី២ ដំណើរជាមួយគ្នាតែម្ដង៕ អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម