Connect with us

ព័ត៌មានជាតិ

មន្ត្រី​ជំរុញ​ការ​អនុវត្ត​យុទ្ធនាការ​លើកកម្ពស់​សិទ្ធិ​ជន​មាន​ពិការភាព

បានផុស

នៅ

ក្រុមប្រឹក្សា​សកម្មភាព​ជន​ពិការ សហការ​ជា​មួយ​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវនីតិសម្បទា និង​ក្រសួងមហាផ្ទៃ បាន​ធ្វើ​យុទ្ធនាការ​ផ្សព្វផ្សាយ ផែនការ​យុទ្ធសាស្ត្រ​ជាតិ ស្ដីពី​ពិការភាព ២០១៩-២០២៣ និង​ផ្សព្វផ្សាយ លិខិត​បទដ្ឋាន​បច្ចេកទេស ហេដ្ឋា​រចនាសម្ព័ន្ធ​រូបវន្ត បង្ក​លក្ខណៈ​ងាយស្រួល​សម្រាប់​ជនមានពិការភាព ដល់​សមាជិក​ក្រុមប្រឹក្សា​សកម្មភាព​ជនពិការ ខេត្ត​សៀមរាប។

ថ្លែងក្នុងពិធី នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ ​លោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប បាន​រាយការណ៍​អំពីការយកចិត្តទុកដាក់ខ្ពស់របស់​អាជ្ញាធរ​ លើវិស័យពិការភាព នៅទូទាំងខេត្ត ព្រោះថា ការងារ​ពិការភាព គឺ​ជា​កិច្ច​ការងារ​ពហុវិស័យ ​ដែល​ទាមទារ​ឲ្យ​​យក​ចិត្ត​ទុកដាក់ ដើម្បី​ការពារ និង​លើក​កម្ពស់​សិទ្ធិ​ជន​ពិការ ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកថា សាលាខេត្ត បានយកចិត្តទុកដាក់ផ្ដល់ដល់ជនពិការ នូវសេវាសុខភាពប្រកបដោយគុណភាព និង​សមភាព ព្រមទាំងការស្ដារលទ្ធភាពពលកម្មកាយសម្បទា និងសតិបញ្ញា ហើយបង្កើនកិច្ចអន្តរាគមន៍​ សេវា​យុត្តិធម៌ ដើម្បីកាត់បន្ថយ និងឈានទៅរកការលុបបំបាត់ការរើសអើង ការរំលោភបំពាន ការប្រមាថ និង​ការកេងប្រវ័ញ្ចលើជនពិការ ។

លោក  ឯម ច័ន្ទមករា អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ បានថ្លែង​ថា រាជរដ្ឋាភិបាល​កម្ពុជា មាន​ចក្ខុវិស័យ​ច្បាស់លាស់ ធ្វើ​យ៉ាងណា​ឱ្យ​ជន​មាន​ពិការភាព និង​ក្រុម​គ្រួសារ មាន​គុណភាព​ជីវិត​ល្អ និង​ចូលរួមយ៉ាងសកម្មពេញលេញ ស្មើភាពគ្នាក្នុងសង្គម ដែលមានការ​គោរព​សិទ្ធិ និង​សេចក្ដី​ថ្លៃថ្នូរ ព្រម​ទាំង​មានការធ្វើ​បរិយាបន្ន​​ពិការភាព​ក្នុង​គ្រប់​វិស័យ​និង​ការអភិវឌ្ឍ។

​​​លោក យុន ឈុន្នី រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ បានថ្លែងថា ​​រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវផែន​ការ​យុទ្ធ​សាស្ត្រ​ជាតិ ស្ដីពី ពិការភាពឆ្នាំ២០១៩-២០២៣ ក្នុងទិសដៅឈានទៅលុបបំបាត់រាល់ ទម្រង់​កេង​ប្រវ័ញ​ និង​រើសអើង​លើជនមានពិការភាព ដោយធ្វើយ៉ាងណាឱ្យជនមានពិការ​ភាពកាន់តែទទួលបានការ​គាំទ្រ​ពីសង្គម បង្កើន​គុណភាព​ជីវិតឱ្យកាន់តែប្រសើរឡើង ទទួលបានការយកចិត្តទុកដាក់ស្របតាម​គោល​ដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព (SDGs) «មិនមាននរណាម្នាក់ ត្រូវបានបំភ្លេច » ៕
 
អទ្ថបទ ៖ គឿនវេត


 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ នាទី មុន

ត្រៀមសម្រួលដល់ពលករកម្ពុជា មានបំណងមកស្រុកកំណើត អំឡុងចូលឆ្នាំខ្មែរ តាមច្រកទ្វារអន្តរជាតិកម្ពុជា-ថៃ

សន្តិសុខសង្គម១៦ នាទី មុន

នគរបាលជាតិក្រសួងមហាផ្ទៃបង្ក្រាបបទល្មើស ៣៦ករណី ឃាត់ខ្លួនមនុស្សជាង ៨០នាក់

ព័ត៌មានអន្ដរជាតិ២៨ នាទី មុន

សីតុណ្ហភាពថ្ងៃត្រង់នៅ ថៃ ឡើងដល់ ៤០ អង្សាសេ តែពេលល្ងាចបែរជា​អាចមានផ្គររន្ទះ

ព័ត៌មានជាតិ៣៧ នាទី មុន

ដីជាង ៤៣ ហិកតា នៅ​ភូមិសាស្ត្រភ្នំ ១៥០០ ត្រៀមដាំស្ដារព្រៃឈើឡើងវិញ

ព័ត៌មានជាតិ៥០ នាទី មុន

កម្ពុជា ជំរុញ អាស៊ាន ពង្រឹងកិច្ចសហប្រតិបត្តិការវិស័យអប់រំ ជំនាញសតវត្សទី ២១ និងជំនាញឌីជីថល ក្នុងសករាជ AI

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម២០ ម៉ោង មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម