Connect with us

ព័ត៌មានជាតិ

ឃាត់ខ្លួនបក្ខពួកក្រុមប្លន់យកម៉ូតូ២នាក់​ ដកហូតអាវុធខ្លី​១ដើម

បានផុស

នៅ

ជនសង្ស័យ២​នាក់ក្នុងចំណោម​បក្ខពួក៦​នាក់ ត្រូវ​នគរបាល​ខណ្ឌ​សែន​សុខ ឃាត់ខ្លួនករណី​ធាក់ប្លន់​យកម៉ូតូពីជនរងគ្រោះ និងដកហូតអាវុធខ្លី​មួយដើមម៉ាកk59 រួមទាំងថ្នាំញៀនមួយចំនួន។​

នគរបាល​ខណ្ឌ​សែន​សុខប្រាប់​ឲ្យដឹងថា នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃ្មួញបានឃាត់ខ្លួនជនសង្ស័យ២​នាក់ ករណី​លួច​មាន​ស្ថាន​ទម្ងន់ទោស (​យក​ជើង​ធាក់​ផ្តួល​យក​ម៉ូតូ និង​រក្សាទុក​អាវុធខ្លី​គ្មាន​ការ​អនុញ្ញាត នៅក្នុង​បន្ទប់​) និង​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន នៅ​ចំណុច​មុខ​ធានា​គារ​អេស៊ី​លីដា ផ្លូវ​១០១៩ ភូមិ​អន្លង់​ក្ងាន សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ កាលពី​ថ្ងៃទី​០៤ ខែឧសភា ឆ្នាំ​២០២១ ម៉ោង​០៥ និង​៣០​នាទី​ភ្លឺ បង្កដោយ​ជនសង្ស័យ៦​នាក់ ក្នុងនោះគេចខ្លួន៤​នាក់​មិន​ស្គាល់ឈ្មោះ មធ្យោបាយ ដោយម៉ូតូ៦​គ្រឿង ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមត្ថកិច្ច​ប្រាប់ទៀតថា ជនសង្ស័យ២​នាក់ ដែល​ត្រូវ​ឃាត់ខ្លួន ១-​ឈ្មោះ អ៊ុង ដាវី ភេទ​ស្រី អាយុ​៣៦​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​លក់ដូរ ស្នាក់​នៅផ្ទះ​សង់​ថ្មី ផ្លូវជាតិ​លេខ​៥ ភូមិខ​២ សង្កាត់​ច្រាំង​ចំរេះ​២ ខណ្ឌ​ឬ​ស្សី​កែវ (​គ្មាន​សារធាតុ​ញៀន​) អ្នកផ្សំគំនិត , ២-​ឈ្មោះ សឹក គី​រី​ន ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​អ្នក​ដឹក​សាច់គោ ស្នាក់​នៅផ្ទះ​សង់​ថ្មី ផ្លូវជាតិ​លេខ​៥ ភូមិខ​២ សង្កាត់​ច្រាំង​ចំរេះ​២ ខណ្ឌ​ឬស្សី​កែវ (​គ្មាន​សារធាតុ​ញៀន​) អ្នកផ្សំគំនិត និង​បក្ខពួក​គេចខ្លួន៤​នាក់​ទៀត បានធ្វើ​សកម្មភាព ធាក់​ផ្តួល​យក​ម៉ូតូ០១​គ្រឿងម៉ាក សេ​១២៥ ពណ៌​ខ្មៅ ផលិត​ឆ្នាំ​២០២០ ពាក់​ស្លាក​លេខ ភ្នំពេញ IL-7734 របស់​ជនរងគ្រោះ​ឈ្មោះ ម៉ែន សុភាព ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ជនជាតិខ្មែរ មុខរបរ បើកឡាន​ក្រឡុក​បេតុង ក្រុមហ៊ុន ជូ ធាន ស្នាក់​នៅផ្ទះ​សង់​ថ្មី ផ្លូវ​បេតុង សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

វត្ថុតាង​ចាប់យករួមមាន អាវុធខ្លី ០១​ដើម ម៉ាកk59 ពណ៌​ទឹកប្រាក់ បង់០១ , គ្រាប់០៧​គ្រាប់ , ក្រាម​ស​ថ្លា០៥​កូន​ថង់​តូច , កាត​គ្រី​ម៉ូតូ០៦​សន្លឹក , ឧបករណ៍​កែច្នៃ​គ្រឿងញៀន​មួយចំនួន ម៉ូតូ ០១​គ្រឿង ម៉ាក​សេ​១២៥ ពណ៌​ខ្មៅ ផលិត​ឆ្នាំ​២០២០ ពាក់​ស្លាក​លេខ ភ្នំពេញ IL-7734 ។​

បច្ចុប្បន្ន ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ អនុវត្តតាម​នីតិវិធី​៕

​អត្ថបទ ៖ រ៉ា​វុ​ទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ នាទី មុន

ត្រៀមសម្រួលដល់ពលករកម្ពុជា មានបំណងមកស្រុកកំណើត អំឡុងចូលឆ្នាំខ្មែរ តាមច្រកទ្វារអន្តរជាតិកម្ពុជា-ថៃ

សន្តិសុខសង្គម១៦ នាទី មុន

នគរបាលជាតិក្រសួងមហាផ្ទៃបង្ក្រាបបទល្មើស ៣៦ករណី ឃាត់ខ្លួនមនុស្សជាង ៨០នាក់

ព័ត៌មានអន្ដរជាតិ២៨ នាទី មុន

សីតុណ្ហភាពថ្ងៃត្រង់នៅ ថៃ ឡើងដល់ ៤០ អង្សាសេ តែពេលល្ងាចបែរជា​អាចមានផ្គររន្ទះ

ព័ត៌មានជាតិ៣៨ នាទី មុន

ដីជាង ៤៣ ហិកតា នៅ​ភូមិសាស្ត្រភ្នំ ១៥០០ ត្រៀមដាំស្ដារព្រៃឈើឡើងវិញ

ព័ត៌មានជាតិ៥០ នាទី មុន

កម្ពុជា ជំរុញ អាស៊ាន ពង្រឹងកិច្ចសហប្រតិបត្តិការវិស័យអប់រំ ជំនាញសតវត្សទី ២១ និងជំនាញឌីជីថល ក្នុងសករាជ AI

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម២០ ម៉ោង មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម