Connect with us

ព័ត៌មានជាតិ

លោកជំទាវ ម៉ែន សំអន បាន​អញ្ជើញ​ដង្ហែ​ព្រះមហាក្សត្រ យាង​ពន្លត់​ទៀនជ័យ នៃ​ព្រះ​ពិធីបុណ្យ​ឯករាជ្យ​ជាតិ​

បានផុស

នៅ

​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី បាន​អញ្ជើញ​ចូលរួម​ដង្ហែ ព្រះមហាក្សត្រ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា យាង​ពន្លត់​ទៀនជ័យ ដើម្បី​បញ្ចប់​ពិធីបុណ្យ​រំឭក​ទិវា​ឯករាជ្យ​ជាតិ ខួប​លើក​ទី​៦៧ ដែល​បាន​ដុត​បំភ្លឺ អស់​រយៈពេល​៣​ថ្ងៃ នៅ​វិមានឯករាជ្យ កាល​ពី​ល្ងាច​ថ្ងៃ​ពុធ​ទី​១១ ខែ​វិច្ឆិកា ឆ្នាំ​២០២០​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​នៅ​ក្នុង​ពិធី​ពន្លត់​ទៀនជ័យ​នៃ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ កាល​ពី​រសៀល​ថ្ងៃ​ទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ មានការ​យាង​និង​អញ្ជើញ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​នៃ​ស្ថាប័ន​កំពូល​របស់​ជាតិ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល មន្ត្រីរាជការ​គ្រប់​ស្ថាប័ន កងកម្លាំងប្រដាប់អាវុធ អង្គទូត​ប្រចាំ​នៅ​កម្ពុជា លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត និង​ប្រជាពលរដ្ឋ​យ៉ាង​ច្រើន​កុះករ​។​

​សូម​បញ្ចា​ក់ថា ទទួល​ឯករាជ្យ​កាលពី​ថ្ងៃ​៩ ខែវិច្ឆិកា ឆ្នាំ​១៩៥៣ ចាប់ពីពេលនោះ កម្ពុជា​បានរៀបចំ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ ៩​វិច្ឆិកា ជា​រៀង​រាល់​ឆ្នាំ ដើម្បី​ឧទ្ទិស​ដល់​ព្រះរាជ​បូជនីយកិច្ច​របស់​ព្រះ​បរម​រតន​កោដ្ឋ សម្តេចព្រះ នរោត្តម សីហនុ ដែល​ទ្រង់​បាន​តស៊ូ​ទាមទារ​ឯករាជ្យ​ពី​អាណានិគម​បារាំង​៕

អត្ថបទ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ នាទី មុន

វៀតណាម ជាប់ចំណាតថ្នាក់ទី៦ ជាប្រជាជនមានសុភមង្គលបំផុតនៅ អាស៊ី

សន្តិសុខសង្គម៨ នាទី មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះណែនាំដល់ម្ចាស់យានដ្ឋានជួសជុល និងកែច្នៃឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ១៣ នាទី មុន

មន្ត្រីនាំពាក្យ៖ ការរឹតបន្ដឹងអាជីវកម្មគ្រប់រំសេវ ជាវិធានការទប់ស្កាត់ ដើម្បីបញ្ចៀសរាល់បាតុភាពផ្សេងៗ

ព័ត៌មានជាតិ៤០ នាទី មុន

ប្រមុខរាជរដ្ឋាភិបាល លើកឡើងថា ការរើសអើង និងការមើលរំលងនូវសមត្ថភាពរបស់ជនមានពិការភាព គឺជាកំហុសឆ្គង

ព័ត៌មានជាតិ៤៨ នាទី មុន

គ្រោង​រៀបចំ​ព្រឹត្តិការណ៍​ធំ​ចំនួន​ពីរ​ ទាក់ទាញ​វិនិយោគិន​​បារាំង​មក​វិនិយោគ​នៅ​កម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម