Connect with us

ព័ត៌មានជាតិ

ចំនួនប្រជាពលរដ្ឋចាក់វ៉ាក់សាំងនឹងកើនដល់ជាង ២ លាននាក់ បន្ទាប់ពីបញ្ចប់​​ការចាក់នៅតំបន់ក្រហម

បានផុស

នៅ

ចំនួនប្រជាជនដែលទទួលបានវ៉ាក់សាំង នឹងកើនដល់ជាង ២ លាននាក់នៅដំណាច់ខែឧសភានេះ ដែលស្មើនឹង ២០ ភាគរយនៃចំនួនអ្នកត្រូវចាក់ ១០ លាននាក់ បន្ទាប់ពីបញ្ចប់យុទ្ធនាការចាក់ស្រោចវ៉ាក់សាំងនៅក្នុងតំបន់ក្រហម។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងស្នើឱ្យគណៈកម្មការ​ចំពោះ​កិច្ច​សម្រាប់​ការចាក់​វ៉ាក់សាំង​ការពារ​វីរុស​កូវីដ១៩​នៅ​ទូទាំង​ប្រទេស សហការជាមួយ ក្រសួងការពារជាតិបន្តដំណើរការចាក់វ៉ាកសាំងនៅតំបន់ក្រហម ហើយត្រៀមខ្លួនចូលចាក់នៅក្នុងតំបន់ក្រហម១ សង្កាត់ទៀត ដែលមិនទាន់បានទទួលវ៉ាក់សាំង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេចតេជោ ហ៊ុន សែន លើកឡើងថា ” នៅពេលដែលយើងចាក់ចប់នៅក្នុងតំបន់ក្រហមហើយ ប្រជាជនកម្ពុជាយើងនឹងឡើងទៅដល់ ជាង ២ លាននាក់ នៃអ្នកដែលបានទទួលចាក់វ៉ាក់សាំង ដែលស្មើនឹងជា២០ ភាគរយនៃចំនួន ១០ លាន​នាក់ ដែលយើងគ្រោងនឹងចាក់”។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ឲ្យដឹងថាដំណើរការ​ចាក់​វ៉ាក់សាំង​នៅក្នុង​តំបន់​ក្រហមប្រព្រឹត្តទៅបាន​យ៉ាង​ល្អ​ធ្វើ​ឲ្យ​ចំនួន​អ្នក​ចាក់​វ៉ាក់សាំង​នៅក្នុង​ក្របខ័ណ្ឌ​ទូទាំងប្រទេស​កើនឡើង​ដល់​ជាង​ ១,៥ លាន​នាក់​ដែល​ត្រូវ​នឹង ១៥ ភាគរយ​នៃ​ចំនួន​ប្រជាជន​ដែល​ត្រូវ​ចាក់វ៉ាក់សាំង​នៅក្នុងក្រប ខណ្ឌ​ទូទាំងប្រទេស ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា​​នៅក្នុង​តំបន់​ក្រហម​មិន​ខ្វះ​វ៉ាក់សាំងចាក់នោះទេ ថ្ងៃទី ១១ ខែឧសភា​នេះ​នឹង​មកដល់​ចំនួន ៥០ ម៉ឺន​ដូ​ស​បន្ថែម ទៀត​នៅ​ថ្ងៃទី ១៥ ឧសភា មកដល់ ៥០ ម៉ឺន​ដូ​ស​ទៀត​នោះ​យើង​នឹងមាន​ចំនួន​មួយ​លាន​ដូ​ស​នៅក្នុង​ដៃ​បន្ថែមទៀត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម