Connect with us

ព័ត៌មានជាតិ

លោកជំទាវ ​ម៉ែន សំអន អំពាវនាវ​ឲ្យ​បន្ត​ការប្រុងប្រយ័ត្ន​​ចំពោះ​ជំងឺ​កូ​វីដ-១៩ ព្រោះ​មិនទាន់​មាន​វ៉ាក់សាំង​ទេ

បានផុស

នៅ

​​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះជួយ​ខេត្តស្វាយរៀង​ បាន​ថ្លែង​នូវ​ការអំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​បន្ត​ការប្រុងប្រយ័ត្ន និង​ចូលរួម​ទាំងអស់គ្នា​ដើម្បី​ការពារ​ខ្លួន​ព្រមទាំង​ក្រុមគ្រួសារ និង​សហគមន៍ ពី​ជំងឺ​កូ​វីដ​១៩ ព្រោះ​មកដល់ពេលនេះ​ជំងឺ​នេះ​នៅ​បន្ត​រីក​រាលដាល​យ៉ាងខ្លាំង និង​ពុំទាន់​មាន​វ៉ាក់សាំង​ការពារ​នៅឡើយ​ទេ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ​រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច ធ្វើការ​អំពាវនាវ​បែបនេះ​ ខណៈ​ពេល​តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចែក​ស្រូវពូជ​ជូន​ប្រជាពលរដ្ឋ​រងគ្រោះ ដោយ​ជំនន់​ទឹកភ្លៀង ១.០២០​គ្រួសារ តាម​បណ្ដោយ​មាត់ទន្លេ​វ៉ៃ​គោ ស្ថិត​ក្នុង​សង្កាត់​ស្វាយរៀង ក្រុង​ស្វាយរៀង នៅ​ខេត្ត​ស្វាយរៀង នា​ព្រឹក​ថ្ងៃទី១២ វិច្ឆិកា ឆ្នាំ​២០២០​។​

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត បាន​នាំនូវ​ការ​ផ្ដាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់ សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ដែល​ជា​និច្ចកាល សម្ដេច​ទាំងពីរ​តែងតែ​គិតគូរ អំពី​សុខទុក្ខ​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​ ដោយ​ចុះ​ដល់​ទីតាំង​រងគ្រោះ និង​បាន​ចាត់​តំណាង​ចូលរួម​ជំនួស​សម្តេច ។​

​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត បាន​មានប្រសាសន៍ថា សម្តេច​តេ​ជោ ពិតជា​សោកស្តាយ ដែល​មិន​អាចមក​ចូលរួម​ផ្ទាល់ ប៉ុន្តែ​សម្តេច​បាន​ចាត់​ឲ្យ​តំណាង​ចូលរួម​ទៅកាន់​ខេត្ត​គោលដៅ ​តាម​ផែនការ​កំណត់ ដោយ​តាមដាន​ការអនុវត្ត​ជាប់​ជាប្រចាំ ការចែក​ស្បៀង និង​ស្រូវពូជ​ជូន​ដល់​ប្រជាពលរដ្ឋ​រងគ្រោះ ឲ្យ​បាន​ទាន់​ពេល​វេលា នៅ​ក្នុង​ដំណាក់កាល​ស្តា​ឡើងវិញ​នេះ គឺជា​កិច្ចការ​អាទិភាព​សំខាន់​ចាំបាច់ ដោយ​មិន​អាច​ពន្យារ​ពេល​បាន​។ លោកជំទាវ​ក៏បាន ថ្លែងអំណរគុណ​ចំពោះ កងកម្លាំង​ទាំង​បី​ប្រភេទ អាជ្ញាធរ​ដែនដី សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត​ស្វាយរៀង និង​ក្រុមការងារ​ពាក់ព័ន្ធ ដែល​បាន​ចូលរួម​រៀបចំ​កម្មវិធី​នេះ ​ប្រព្រឹត្ត​ទៅ​បាន​យ៉ាង​ល្អ។

​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​ក៏បាន អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​បន្ត​ការប្រុងប្រយ័ត្ន និង​ចូលរួម​ទាំងអស់គ្នា ​ដើម្បី​ការពារ​ខ្លួន​ព្រមទាំង​ក្រុម​គ្រួសារ និង​សហគមន៍ ពី​ជំងឺ​កូ​វីដ​១៩ ព្រោះ​មកដល់ពេលនេះ​ ជំងឺ​នេះ​នៅ​បន្ត​រីក​រាលដាល​យ៉ាង​ខ្លាំង និង​ពុំ​ទាន់​មាន​វ៉ាក់សាំង​ការពារ​នៅឡើយ​ទេ។ ត្រូវ​រួមគ្នា​គោរព​ច្បាប់​ចរាចរណ៍​ទាំង​អស់​គ្នា ចូលរួម​ពង្រឹង​នូវ​ភូមិ​ឃុំ​មាន​សុវត្ថិភាព និង​ជៀស​ផុត​ពី​គ្រឿងញៀន​។ ជាពិសេស​សូម​បន្ត​រួមគ្នា​ការពារ​សន្តិភាព ដែល​នេះ​ជា​កិច្ច​ការសំខាន់ និង​ជា​មូលដ្ឋាន​ចាំបាច់​សម្រាប់​ យើង​រួម​បន្ត​អភិវឌ្ឍន៍​ប្រទេស​ទៅ​មុខ​ទៀត​។​ ​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ​ក៏​បាន​នាំ​អំណោយ​ដ៏​ថ្លៃថ្លា​របស់ សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ចែក​ជូន​ប្រជាពលរដ្ឋ ១.០២០​គ្រួសារ រួមមាន ក្នុង ១​គ្រួសារ ទទួល​បាន ស្រូវពូជ ១០០​គីឡូក្រាម មី ១​កេស នំប៉័ង ១​ដើម និង​ថវិកា ៥​ម៉ឺន​រៀល ផង​ដែរ​៕

អត្ថបទ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម