ព័ត៌មានជាតិ
ព្រឹទ្ធសភា អនុម័តសេចក្ដីព្រាងច្បាប់ចំនួន ៦
Published
3 months agoon
By
Bo Doulaសេចក្ដីព្រាងច្បាប់ចំនួន ៦ ត្រូវបានសម័យប្រជុំលើកទី៦ ព្រឹទ្ធសភា នីតិកាលទី៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចវិបុលសេនាភត្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ពិនិត្យ និងឱ្យយោបល់ឯកភាពទាំងស្រុងដោយឥតកែប្រែនៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកានេះ ដោយចាត់ទុកថា ជាច្បាប់សំខាន់សម្រាប់ប្រទេសជាតិ និងប្រជាជន។
លោក ម៉ម ប៊ុននាង សមាជិកព្រឹទ្ធសភា និងជាអ្នកនាំពាក្យព្រឹទ្ធសភាបានប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីបញ្ចប់សម័យប្រជុំនេះថា ច្បាប់ទាំង ៦នេះ មានច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម ត្រូវបានសម័យប្រជុំពេញអង្គព្រឹទ្ធសភាពិនិត្យ និងឱ្យយោបល់ឯកភាពទាំងស្រុង ដោយឥតកែប្រែចំនួន ៥២សំឡេងនៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។
ច្បាប់នេះ គឺជាឯកសារគ្រឹះរឹងមាំក្នុងការការពារបូរណភាពទឹកដីកម្ពុជា ដោយកំណត់ខ្សែព្រំដែនមិនកែប្រែរឹងមាំ យូរអង្វែងសម្រាប់កូនខ្មែរជំនាន់ក្រោយ និងបង្កើនទំនាក់ទំនងអ្នកជិតខាងល្អ ថែរក្សាបាននូវព្រំដែនសន្ដិភាព សាមគ្គីភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍរវាងប្រជាជាតិ និងប្រជាជននៃប្រទេសទាំងពីរ។

នេះជាជោគជ័យមួយនៃការអនុវត្តជាក់ស្ដែងនូវនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការការពារឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដី និងទទួលខុសត្រូវចំពោះប្រវត្តិសាស្រ្ដប្រទេសជាតិកម្ពុជា ស្របតាមមាត្រា៥២ ជំពូកទី៤ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។ ទី២-ច្បាប់ ស្តីពីការអនុម័តយល់ព្រមលើសន្ធិសញ្ញា ស្តីពីការហាមឃាត់អាវុធនុយក្លេអ៊ែរ ត្រូវបានសម័យប្រជុំពេញអង្គព្រឹទ្ធសភាពិនិត្យ និងឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ទាំងមូល ដោយឥតកែប្រែចំនួន ៥២សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។
លោកបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានប្រកាន់ជំហររឹងប៉ឹង សុទិដ្ឋិនិយម ដោយបានធ្វើទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយអង្គការ ស្ថាប័នជាតិ ស្ថាប័នអន្ដរជាតិ ដើម្បីចុះហត្ថលេខាលើសន្ធិសញ្ញាស្ដីពីការហាមឃាត់អាវុធនុយក្លេអ៊ែរនេះ កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០១៩ ក្នុងគោលបំណងមិនអនុញ្ញាតឱ្យប្រទេសណាមួយមានអាវុធនុយក្លេអ៊ែរ និងផ្ដល់ជំនួយទ្រទ្រង់លើកទឹកចិត្តដល់បណ្ដាប្រទេសហត្ថលេខីនៃតំបន់គ្មានអាវុធនុយក្លេអ៊ែរ។

ម្យ៉ាងទៀតផ្អែកតាមមាត្រា៥៤ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងច្បាប់ស្ដីពីការហាមឃាត់អាវុធគីមី អាវុធនុយក្លេអ៊ែរ អាវុធជីវសាស្រ្ដ និងអាវុធវិទ្យុសកម្ម ដែលត្រូវបានប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ៖ នស/រកម/១២០៩/០២៣ ចុះថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០០៩ ព្រះរាជាណាចក្រកម្ពុជាហាមដាច់ខាតចំពោះការផលិត ការដឹកជញ្ជូន ការប្រើប្រាស់ ការរក្សាទុកអាវុធគីមី អាវុធនុយក្លេអ៊ែរ អាវុធជីវសាស្ត្រ និងអាវុធវិទ្យុសកម្ម ហើយការប្រកាន់ជំហរមិនពាក់ព័ន្ធនឹងការផលិតអាវុធនុយក្លេអ៊ែរ ជាវិធានការរួមចំណែករបស់ប្រទេសកម្ពុជា ក្នុងការរក្សាសន្ដិភាព សន្តិសុខ សុវត្ថិភាព និងទប់ស្កាត់នូវការរីកសាយភាយអាវុធមហាប្រល័យ។
ទី៣-ច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារទីមួយ ធ្វើវិសោធនកម្មកិច្ចព្រមព្រៀងស្តីពី ភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយរវាងរដ្ឋជាសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងជប៉ុន ត្រូវបានសម័យប្រជុំពេញអង្គព្រឹទ្ធសភាពិនិត្យ និងឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ទាំងមូលដោយឥតកែប្រែចំនួន ៥២សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល ដោយចាត់ទុកថា ពិធីសារនេះ នឹងធ្វើឱ្យពាណិជ្ជកម្មអាស៊ាន-ជប៉ុន មានភាពល្អប្រសើរឡើងឆ្លើយតបទៅនឹងការវិវឌ្ឍនៃសេដ្ឋកិច្ចពិភពលោក នឹងតភ្ជាប់សេដ្ឋកិច្ចរវាងអាស៊ាន-ជប៉ុន តាមរយៈការធ្វើសេរីភាវូប-នីយកម្មលើពាណិជ្ជកម្ម សេវាកម្ម បម្លាស់ទីរូបវន្តបុគ្គល ការវិនិយោគ ព្រមទាំងលើកកម្ពស់សហប្រតិបត្តិការសេដ្ឋកិច្ច និងបច្ចេកទេសរវាងអាស៊ាន-ជប៉ុន។

ព្រះរាជាណាចក្រកម្ពុជា នឹងមានកាលានុវត្តភាពកាន់តែច្រើនបន្ថែមទៀត ក្នុងការទទួលបានផលប្រយោជន៍ពីកិច្ចព្រមព្រៀងដែលបានធ្វើវិសោធនកម្មរួចនេះ ដោយសារជប៉ុនជាទីផ្សារមូលធនដ៏ធំក្នុងតំបន់ ព្រមទាំងមានបច្ចេកវិទ្យាជឿនលឿន។
ទី៤-ច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារអនុវត្តកញ្ចប់សន្យាទី១០ ក្រោមកិច្ចព្រមព្រៀងណ្ឌអាស៊ានស្តីពីសេវាកម្ម ត្រូវបានសម័យប្រជុំពេញអង្គព្រឹទ្ទសភា ពិនិត្យនិងឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ទាំងមូល ដោយឥតកែប្រែចំនួន ៥២សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។

ច្បាប់នេះដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសេវាកម្ម ដោយលុបបំបាត់ឱ្យបានច្រើនបំផុតនូវការរឹតត្បិតនានា ចំពោះពាណិជ្ជកម្ម សេវាកម្មក្នុងចំណោមបណ្តារដ្ឋសមាជិកអាស៊ាន ពង្រីកវិសាលភាព និងធ្វើឱ្យកាន់តែស៊ីជម្រៅជាងមុន ក្នុងការធ្វើសេរីភាវូបនីយកម្មពាណិជ្ជកម្ម សេវាកម្មលើវិស័យ ឬអនុវិស័យថ្មីៗបន្ថែមទៀតឱ្យបានលើសពីអ្វីដែលបានធ្វើឡើងដោយបណ្តារដ្ឋសមាជិកអាស៊ាន នៅក្រោមកិច្ចព្រមព្រៀងទូទៅស្ដីពី ពាណិជ្ជកម្ម សេវាកម្មរបស់អង្គការពាណិជ្ជកម្មពិភពលោក ហើយរួមចំណែកក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅ និងពង្រីកការធ្វើសមាហរណកម្មសេដ្ឋកិច្ច ព្រមទាំងការតភ្ជាប់នានា ដើម្បីសម្រេចបាននូវសហគមន៍សេដ្ឋកិច្ចអាស៊ាន ដោយមានការចូលរួមពីវិស័យឯកជន ក៏ដូចជារួមចំណែកក្នុងការសម្រេចបាននូវគោលដៅតាមការកំណត់របស់ផែនការលម្អិតសហគមន៍ សេដ្ឋកិច្ចអាស៊ាន២០២៥។ ទី៥-ច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង ស្តីពីការវិនិយោគក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌស្តីពី កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទូលំទូលាយ រវាងសមាគមប្រជាជាតិអាស៊ី-អាគ្នេយ៍ និងសាធារណរដ្ឋឥណ្ឌា ត្រូវបានសម័យប្រជុំពេញអង្គព្រឹទ្ធសភាពិនិត្យ និងឱ្យយោបល់ឯកភាពទាំងស្រុង លើសេចក្តីព្រាងច្បាប់ទាំងមូល ដោយឥតកែប្រែចំនួន ៥២សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។

ច្បាប់នេះមានគោលបំណងជំរុញការវិនិយោគ និងបង្កើតរបបវិនិយោគដោយសេរី ងាយស្រួល តម្លាភាព និងប្រកួតប្រជែងដែលធ្វើឱ្យមានសេរីភាវូបនីកម្ម ការវិនិយោគកាន់តែខ្លាំងឡើងបន្ថែមទៀត ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការវិនិយោគធ្វើការសម្របសម្រួល ការវិនិយោគ បង្កើននូវវិធាន បទប្បញ្ញតិ្តវិនិយោគ និងផ្តល់ការការពារការវិនិយោគ ដែលមានតម្លាភាពចំពោះវិនិយោគិននៃភាគីម្ខាងលើទឹកដីនៃភាគីម្ខាងទៀត ដោយឈរលើមូលដ្ឋានស្មើភាពនិងផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក ព្រមទាំងបានឆ្លុះបញ្ចាំងអំពីការប្តេជ្ញារួមរបស់ប្រទេសទាំងអស់ ដើម្បីបង្កើត និងលើកកម្ពស់តំបន់ពាណិជ្ជកម្ម និងវិនិយោគក្នុងតំបន់អាស៊ាន-ឥណ្ឌាមួយ ដែលរួមមានតំបន់ពាណិជ្ជកម្មសេរីសម្រាប់ទំនិញ សេវាកម្ម និងការវិនិយោគ។

តាមរយៈកិច្ចព្រមព្រៀងនេះ ព្រះរាជាណាចក្រកម្ពុជាពិតជាបានបោះជំហានថ្មីមួយទៀតក្នុងការទាក់ទាញវិនិយោគិនពីប្រទេសឥណ្ឌាមកវិនិយោគនៅកម្ពុជា ក្នុងឋានៈកម្ពុជាជាសមាជិកអាស៊ាន។ និងទី៦-ច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង ស្តីពីការវិនិយោគរវាងបណ្តារដ្ឋសមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងរដ្ឋាភិបាលនៃតំបន់រដ្ឋបាលពិសេសហុងកុងនៃសាធារណរដ្ឋប្រជាមានិតចិន ត្រូវបានសម័យប្រជុំពិនិត្យ និងឱ្យយោបល់ឯកភាពទាំងស្រុង លើសេចក្តីព្រាងច្បាប់ទាំងមូល ដោយឥតកែប្រែចំនួន ៥២សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។
ច្បាប់នេះ មានគោលបំណងជំរុញលំហូរវិនិយោគរវាងតំបន់រដ្ឋបាលពិសេសហុងកុង និងបណ្តារដ្ឋសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ តាមរយៈការបង្កើតឱ្យមាននូវបរិយាកាសធុរកិច្ចដែលមានលក្ខណៈអំណោយផល ដើម្បីជំរុញគំនិតផ្តួចផ្តើមផ្នែកធុរកិច្ចសម្រាប់ការវិនិយោគឱ្យកាន់តែប្រសើរឡើងក្នុងចំណោមភាគីនៃកិច្ចព្រមព្រៀង។

កិច្ចព្រមព្រៀងនេះ ក៏ជាផ្នែកដ៏ធំមួយក្នុងដំណើរការសមាហរណកម្មសេដ្ឋកិច្ច និងសេរីភាវូបនីយកម្មពាណិជ្ជកម្មរវាងគូភាគី ដែលត្រូវបានផ្ដួចផ្ដើមដោយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ហុងកុង តាមរយៈការផ្តល់នូវការធានាសម្រាប់ការវិនិយោគ និងកិច្ចការពារពេញលេញចំពោះវិនិយោគិននៃភាគីម្ខាង ឬវិនិយោគិន នៃរដ្ឋមិនមែនភាគី លើទឹកដីនៃភាគីម្ខាងទៀត ដោយឈរលើមូលដ្ឋានស្មើភាព និងគ្មានការរើសអើង ហើយផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។
តាមរយៈកិច្ចព្រមព្រៀងនេះ ព្រះរាជាណាចក្រកម្ពុជា ពិតជាបានបោះជំហានថ្មីមួយទៀតក្នុងការទាក់ទាញក្រុមហ៊ុនដែលចុះបញ្ជីនៅតំបន់រដ្ឋបាលពិសេសហុងកុង ឱ្យមកបណ្តាក់ទុនវិនិយោគនៅកម្ពុជាប្រកបដោយភាពជឿជាក់លើរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា។

សូមបញ្ជាក់ថា សេចក្តីព្រាងច្បាប់ទាំង ៦នេះ ត្រូវបានសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា អនុម័តលើកដំបូងចំនួន ១១៦សំឡេងនៃចំនួនសមាជិករដ្ឋសភាទាំងមូល មុនបញ្ជូនមកព្រឹទ្ធសភាពិនិត្យ និងឲ្យយោបល់នាពេលនេះ៕
អត្ថបទ ៖ ប៉ាល់សុង
You may like
-
សមាជិកព្រឹទ្ធសភារដ្ឋ Virginia ទទួលមរណភាពដោយសារជំងឺកូវីដ១៩
-
ច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ ឆ្លងកាត់ព្រឹទ្ធសភា ហើយដោយសំឡេងគាំទ្រ ៥៧សំឡេង
-
ព្រឹទ្ធសភាកំណត់យកថ្ងៃទី២១និងថ្ងៃទី២២ ខែធ្នូ ដើម្បីពិនិត្យនិងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ចំនួន៧តាមសំណើរបស់រដ្ឋាភិបាល
-
សមាជិកព្រឹទ្ធសភាអាមេរិកព្យាយាមបញ្ឈប់កិច្ចប្រឹងប្រែងលក់អាវុធរបស់លោក Trump ដល់អារ៉ាប់រួម
-
សមាជិកព្រឹទ្ធសភាវ័យចំណាស់ម្នាក់មកពីគណបក្សលោក Trump ធ្វើតេស្តវិជ្ជមានកូវីដ ១៩
-
សមាជិកព្រឹទ្ធសភាបក្សសាធារណរដ្ឋ ថា លោកនឹងមិនបម្រើការក្នុងគណៈរដ្ឋមន្រ្តីរបស់លោក Biden ទេ ទោះមិនបោះឆ្នោតឲ្យ Trump ក៏ដោយ
ចុច Like Facebook កម្ពុជាថ្មី

រដ្ឋមន្ត្រីកសិកម្មជំរុញឲ្យសហគមន៍ព្រៃឈើបង្កើនការចិញ្ចឹមសត្វ ត្រី និងដាំបន្លែបន្ថែមដើម្បីបង្កើនប្រភពចំណូល

លោកចម ប្រសិទ្ធ អំពាវនាវឲ្យអ្នកវិនិយោគឥណ្ឌាមកបណ្តាក់ទុននៅកម្ពុជាលើវិស័យអាទិភាពជាច្រើនកំពុងតែរង់ចាំ

អន្ដរក្រសួងបន្តពិនិត្យ និងពិភាក្សាលើមាត្រា១២ និង១៣ នៃសេចក្ដីព្រាងច្បាប់អន្ដោប្រវេសន៍ថ្មី

ក្រុមមេធាវីដាក់លិខិតស្នើសុំបន្តសវនាការលើសំណុំរឿងព្រហ្មទណ្ឌរបស់លោក កឹម សុខា

ស្ពានព្រះមុនីវង្សចាស់ គ្រោងនឹងជួសជុលបង្កាន់ដៃស្ពាន ផ្លូវថ្មើរជើង និងអ៊ុតកៅស៊ូតួស្ពានចាប់ពីថ្ងៃទី២៧ មករាតទៅ

(មានសំឡេង) ខ្ញុំឃើញភ្ញៀវរត់ចេញប្រសាច ស្ថានការណ៍ក្លាយជាច្របូកច្របល់ ពួកយើងភាន់ភាំង…

ដំណឹងដ៏រំភើប! កម្ពុជា នឹងទទួលបានវ៉ាក់សាំងកូវីដពី UNICEF

មកស្គាល់សាលាកូនអ្នកមានទាំង ៥ នៅភ្នំពេញ មួយឆ្នាំបង់លុយរៀនខ្ទង់ម៉ឺនដុល្លារ ទើបទៅរួច

ដំណឹងល្អ! កម្ពុជានិងប្រទេសអាស៊ីអាគ្នេយ៍៥ទៀតនឹងទទួលបានវ៉ាក់សាំងកូវីដ

ឃាត់ខ្លួនជនដៃដល់ដែលបាញ់ប្រហារស្រ្តីម្នាក់នៅខេត្តសៀមរាប
ព័ត៌មានពេញនិយម
-
ព័ត៌មានអន្ដរជាតិ6 days ago
ធ្លាយវីដេអូសម្ងាត់ គ្រូពេទ្យក្រុងអ៊ូហានសារភាពថា ពួកគេត្រូវបានប្រាប់ឲ្យនិយាយកុហកអំពីវីរុសកូរ៉ូណា
-
ព័ត៌មានអន្ដរជាតិ1 week ago
១០ ប្រទេសដែលមិនទាន់មានការឆ្លងកូវីដសូម្បីមួយករណី
-
ព័ត៌មានជាតិ1 week ago
ស្គាល់តាមហ្វេសប៊ុក សង្ឃមួយអង្គលួចរួមភេទជាមួយក្មេងស្រីអាយុ១៥ឆ្នាំ នៅក្នុងបន្ទប់ទឹកវត្ត
-
ព័ត៌មានជាតិ6 days ago
មិនធ្លាប់មាន អគាររដ្ឋដំបូងគេមានកម្ពស់ ៣៥ ជាន់ លើផ្លូវព្រះនរោត្តម បានបញ្ចប់ការសាងសង់ទាំងស្រុង
-
ព័ត៌មានជាតិ1 week ago
សម្តេច ស ខេង ៖ បញ្ហាធំៗមួយចំនួន នឹងអាចកើតឡើងនាពេលខាងមុខ
-
ព័ត៌មានអន្ដរជាតិ6 days ago
ថៃបង្ក្រាបទីតាំងផលិតសាប៊ូដុសមុខក្លែងក្លាយ កំពុងលក់ដាច់លើអនឡាញ ដែលប៉ះពាល់ដល់ស្បែក
-
ព័ត៌មានជាតិ1 week ago
មកស្គាល់អគារខ្ពស់ៗជាងគេ ទាំង ១០ នៅរាជធានីភ្នំពេញ
-
ព័ត៌មានជាតិ6 days ago
សមត្ថកិច្ចចម្រុះដកថយក្រោយពិនិត្យផលិតផលទឹកដោះគោwakodo មានគុណភាពស្តង់ដា