Connect with us

ព័ត៌មានជាតិ

ដីរដ្ឋបម្រុងទុកជាង១៥ហិកតានៅស្រុកបូទុមសាគរកំពុងចុះបញ្ជី និងពិនិត្យផ្ទៀងផ្ទាត់ឡើងវិញ

បានផុស

នៅ

អាជ្ញាធរស្រុកបូទុមសាគរ មន្រ្តីជំនាញ និងភូមិឃុំ ផ្តើមចុះពិនិត្យវាស់វែងពីទំហំដីបម្រុងទុកជាក់ស្តែងជាង១៥ហិចតាឡើងវិញ ក្នុងចុះបញ្ជីដីរដ្ឋឱ្យបានត្រឹមត្រូវតាមច្បាប់ ឬគ្រោងធ្វើអ្វីទៅថ្ងៃអនាគត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សាង ស៊ីណេត អភិបាលរងស្រុកបូទុមសាគរ រសៀលថ្ងៃទី៥ ខែឧសភា ២០២១ ឱ្យដឹងថាដីរដ្ឋបម្រុងទុកជាង១៥ហិចតារបស់ស្រុក នៅចំណុចភ្នំត្រងោល ភូមិជីមាល ឃុំអណ្តូងទឹក កំពុងត្រូវបានវាស់វែងពិនិត្យផ្ទៀងផ្ទាត់ព្រំប្រទល់ដីជាថ្មីវិញ ដើម្បីរក្សាការពារទុកទៅថ្ងៃមុខ ជៀសវាងមានការកាប់ទន្រ្ទានពីក្រុមឈ្នួញខិលខូច។

លោកអភិបាលរងស្រុកវ័យក្មេង ពន្យល់ដែរថា ទំហំដីដែលក្រុមការងារចុះពិនិត្យ និងវាស់វែងតាមលក្ខណៈបច្ចេកទេសឡើងវិញនេះជាដីបម្រុងទុករបស់ស្រុកជាយូរឆ្នាំណាស់មកហើយ តាំងពីអាណិត្តអភិបាលស្រុកមុនៗ ព្រោះមើលឃើញកត្តាប្រឈមនានា ទើបទប់ស្កាត់ការងារត្បិតដៃម្ខាងការពារទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ក្នុងសហគមន៍ក៏ដោយ។

លោក សាង ស៊ីណេត ដីបម្រុងជាង១៥ហិចតានោះ គឺវាស្ថិតនៅក្បែរតំបន់ដីសង្គមកិច្ច និងដីរបស់ប្រជាពលរដ្ឋ បន្ទាប់ពីកំណត់និយាមកាលប្រាកដប្រជាហើយ ត្រូវចុះបញ្ជីផ្លូវការតាមច្បាប់ជាធរមាន។ ត្រង់ថា ទៅថ្ងៃអនាគត ស្រុកមានគម្រោងរៀបចំឱ្យមានជាវត្តអារាម ទីតាំងបោះជំរំកម្សន្តរបស់យុវជន និងរមណីយដ្ឋានកម្សាន្តធម្មជាតិទាក់ទាញភ្ញៀវទេសចរមកលេងកម្សាន្ត នឹងពិនិត្យថែមទៀត។

មិនចំពោះតែដំណើរការវាស់វែងដីបម្រុងទុកស្ថិតនៅចំណុចភ្នំត្រងោលទេ ទីតាំងដីនៅបុរណដ្ឋានអណ្តូង១០០ ស្ថិតនៅភូមិអណ្តូងទឹក និងបុរណដ្ឋានថ្មសាន ស្ថិតនៅជីត្រេះ ឃុំអណ្តូងទឹក ក៏សុទ្ធតែត្រូវបានពិនិត្យវាស់វែងជាថ្មីដែរ ដោយមានសមាសភាពក្រុមការងារមន្ទីរវប្បធម៌ និងវិចិត្រសិល្បខេត្តចូលរួមផងដែរ។

គួរជម្រាបថា មួយរយៈចុងក្រោយនេះ រដ្ឋបាលស្រុកបូទុមសាគរ កំពុងមមាញឹកខ្លាំងលើការងារទប់ស្កាត់ការរីករាលដាលជំងឺកូវីឌ១៩ តាមរយៈដាក់ប៉ុស្តិពិនិត្យសុខភាពតាមដងផ្លូវជាតិលេខ៤៨ និងតាមដានមនុស្សចំណូលថ្មីចូលមកមូលដ្ឋាន ករណីសង្ស័យតម្រូវឱ្យយកសំណាកធ្វើតេស្ត ព្រមទាំងធ្វើចត្តាឡីស័កជាដើម៕

 អត្តបទ៖ សិរីវឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម