Connect with us

ព័ត៌មានជាតិ

លោក ហ៊ុន ម៉ា​ណែ​ត បង្ហាញ​រូបភាព ដែល​មើលទៅ គួរអោយ​រំភើប និង​ក្តុកក្តួល​

បានផុស

នៅ

លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត នៅ​រសៀល​ថ្ងៃទី​០៥ ខែមេសា នេះ បានបង្ហាញ​រូបភាព​ចំនួន​៣​សន្លឹក ដែល​រូបភាព​នេះ មើលទៅ​មាន​អារ​ម្ម​ណ៍​រំភើប​ផង និង​គួរ​ឲ្យ​ក្តុកក្តួល​ផងដែរ ដែល​រូបភាព​នោះ គឺជា​រូបភាព​គ្រូពេទ្យ​ដឹក​ដៃ​ក្មេង​ចំនួន​២ នាក់ ចេញពី​ទីតាំង​ព្យាបាល​ជំងឺ​កូ​វីដ​-១៩។

លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បញ្ជាក់​យ៉ាង​ដូច្នេះ​ថា “​ជំងឺ​កូ​វីដ​-១៩ មិន​យោគយល់​ដល់​ក្មេង ឬ​ចាស់​ទេ វា​អាច​ឆ្លង​រាលដាល​ដល់​មនុស្ស​គ្រប់រូប​”​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះជា​យ៉ាងណា លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន​អបអរសាទរ​ដល់​ក្មេង​ទាំងពីរ ដែល​បានជា​សះស្បើយ និង​បាន​អរគុណ​ដល់​ក្រុម​គ្រូពេទ្យ និង​សេវា​ជួរមុខ​ទាំងអស់ ដែល​បាន​យកចិត្តទុកដាក់​ក្នុង​ការ​ព្យាបាល ថែទាំ​សុខភាព និង​សុខទុក្ខ ដល់​បងប្អូន​ប្រជាពលរដ្ឋ ដែល​ព្យាបាល​ជំងឺ​កូ​វីដ​-១៩ នៅតាម​មន្ទីរពេទ្យ និង​មន្ទីរ​ព្យាបាល​ជំងឺ​កូ​វីដ​-១៩​។

លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន​អំពាវនាវ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ចូលរួម ក្នុងការ​អនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​វិធាន​សុខាភិបាល (៣​កុំ ៣ ការពារ​) ក៏ដូចជា​ការ​ទទួល​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ ដើម្បី​រួមគ្នា​ទប់ស្កាត់​ការរីក​រាលដាល និង​ឈានដល់​ការ​បញ្ចប់​ជំងឺ​កូ​វីដ​-១៩ នៅក្នុង​ប្រទេស​ឲ្យ​បាន​ឆាប់រហ័ស​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១១ នាទី មុន

ត្រៀមសម្រួលដល់ពលករកម្ពុជា មានបំណងមកស្រុកកំណើត អំឡុងចូលឆ្នាំខ្មែរ តាមច្រកទ្វារអន្តរជាតិកម្ពុជា-ថៃ

សន្តិសុខសង្គម២០ នាទី មុន

នគរបាលជាតិក្រសួងមហាផ្ទៃបង្ក្រាបបទល្មើស ៣៦ករណី ឃាត់ខ្លួនមនុស្សជាង ៨០នាក់

ព័ត៌មានអន្ដរជាតិ៣២ នាទី មុន

សីតុណ្ហភាពថ្ងៃត្រង់នៅ ថៃ ឡើងដល់ ៤០ អង្សាសេ តែពេលល្ងាចបែរជា​អាចមានផ្គររន្ទះ

ព័ត៌មានជាតិ៤១ នាទី មុន

ដីជាង ៤៣ ហិកតា នៅ​ភូមិសាស្ត្រភ្នំ ១៥០០ ត្រៀមដាំស្ដារព្រៃឈើឡើងវិញ

ព័ត៌មានជាតិ៥៤ នាទី មុន

កម្ពុជា ជំរុញ អាស៊ាន ពង្រឹងកិច្ចសហប្រតិបត្តិការវិស័យអប់រំ ជំនាញសតវត្សទី ២១ និងជំនាញឌីជីថល ក្នុងសករាជ AI

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម២០ ម៉ោង មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម