Connect with us

ព័ត៌មានជាតិ

មេឃ​ភ្លៀង​លាយឡំ​និង​ខ្យល់​កន្ត្រាក់ បណ្ដាលឱ្យ​ផ្ទះ​ប្រជាពលរដ្ឋ​ប្រមាណ​៦​ខ្នង រលំ​ដួល​ដល់​ដី នៅ​ឃុំ​ថ្មី ស្រុក​កំពង់រោទិ៍

បានផុស

នៅ

ស្វាយរៀង ៖ ផ្ទះ​ប្រជាពលរដ្ឋ​ប្រមាណ​ចំនួន​៦​ខ្នង បាន​ដួល​រលំ​រាប​ដល់​ដី ខណៈពេល​ដែលមាន​ភ្លៀង​ធ្លាក់​គួបផ្សំ​និង​ខ្យល់​កន្ត្រាក់​បោកបក់​ខ្លាំងៗ បណ្តាល​ឲ្យ​ដួលរលំ​ផ្ទះ​ពលរដ្ឋ ហេតុការណ៍​គ្រោះធម្មជាតិ​ខាងលើនេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥​ល្ងាច ថ្ងៃទី​៥ ខែឧសភា​ឆ្នាំ ២០២១ ស្ថិតនៅ​ឃុំ​ថ្មី ស្រុក​កំពង់រោទិ៍ ខេត្តស្វាយរៀង​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាម​ប្រភពព័ត៌មាន នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មានផ្ទះ​ប្រជាពលរដ្ឋ​ប្រមាណ​ជា​៦​ខ្នង បាន​ដួលរលំ​រាប​ដល់​ដី​ប៉ើង​ខ្ទេចខ្ទី ស្ថិតនៅ​ភូមិ​កោះ​ត្រាច ឃុំ​ថ្មី ស្រុក​កំពង់រោទិ៍ ហើយដោយ​ឡែក​ផ្ទះ​ប្រជាពលរដ្ឋ​ផ្សេងទៀត ស្ថិតនៅ​ភូមិ​ជប់​ព្រីង ឃុំ​ថ្មី ស្រុក​កំពង់រោទិ៍ ក៏បាន​រង​ការខូចខាត​ប៉ុន្តែ​មិនទាន់​ដឹង​ខ្នង​ប៉ុន្មាន​នោះដែរ​។

ប្រភព​ខាងលើ​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា គេ​មិនទាន់​ដឹង​ចំនួន​ពិតប្រាកដ នៃ​ផ្ទះ​ប្រជាពលរដ្ឋ​ដែល​បាន​រង​ការខូចខាត និង​មាន​មនុស្ស​រងគ្រោះថ្នាក់​ប៉ុន្មាន​នាក់​នោះទេ ដោយសារតែ​ស្ថានភាព​មេឃងងឹត ក្រៅពី​រង​ផលប៉ះពាល់ ដោយសារ​ខ្យល់​កន្ត្រាក់​នា​ល្ងាច​ថ្ងៃ​ដដែល​នេះ ចរន្តអគ្គិសនី​នៅក្នុង​ឃុំ​ថ្មបាន​ដាច់​រលត់​ទាំងស្រុង​។

ចំពោះ​ព័ត៌មាន​លម្អិត​យ៉ាងណា​ទៀត​នោះ ក្រុមការងារ​អ្នកសារព័ត៌មាន​របស់​យើង និង​ធ្វើ​សេចក្តី​រាយ​ការ​ការណ៍​ជូន​ជា​បន្តបន្ទាប់​ទៀត​នៅពេល​ក្រោយ​៕

ដោយ ៖ ​ភក្ដី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ១១ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម