Connect with us

ព័ត៌មានជាតិ

ប្រជាពលរដ្ឋ​ក្រីក្រ​១៥១​គ្រួសារ រស់នៅក្នុង​សង្កាត់​ដងទង់ ទទួល​ស្បៀង​ឧបភោគ​របស់​សម្តេច​តេ​ជោ អំឡុង​ជំងឺ​កូ​វីដ​១៩

បានផុស

នៅ

​កោះកុង​-​ជា​វប្បធម៌​ចែករំលែក​ទុក្ខ​លំបាក​ពលរដ្ឋ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា អន្តរ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩ រសៀល​ថ្ងៃទី​៥ ឧសភា ២០២១ លោក សុខ គឹមហុង ហៅ​សៀ ឡូ និង​ក្រុមគ្រួសារ ចំណាយ​ថវិកា ព្រមទាំង​ស្បៀងអាហារ​ឧបភោគបរិភោគ​មួយចំនួន​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ​១៥១​គ្រួសារ រស់នៅក្នុង​សង្កាត់​ដងទង់ ក្រុង​ខេមរភូមិន្ទ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សុខ គឹមហុង មានប្រសាសន៍ថា ត្បិត​ស្បៀងអាហារ ថវិកា មួយចំនួន​នេះ​គ្រាន់តែ​ដោះ​ទុក្ខ​បំពេញតម្រូវការ​បាន​មួយគ្រា​បណ្តោះអាសន្ន​ក៏ពិតមែន តែ​វា​ជា​ទឹកចិត្ត​ចែករំលែក​របស់​លោក និង​ក្រុមគ្រួសារ ជាមួយ​រាជរដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី​ប្រគល់ជូន​ពលរដ្ឋ​ក្រីក្រ​។

ដើម្បី​រាំង​ខ្ទប់​ជំងឺ​កូ​វីដ​១៩​ចូល​សហគមន៍​បន្ត លោក​ក៏​ស្នើ​បងប្អូន​ពលរដ្ឋ​បន្ត​ចូលរួម​អនុវត្តតាម​ការណែនាំ​របស់​រាជរដ្ឋាភិបាល និង​ក្រសួងសុខាភិបាល ដោយ​អនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​វិធានការ ៣​ការពារ និង​៣​កុំ ឈរលើ​ស្មារតី​ខ្ពស់​ទទួលខុសត្រូវ​ខ្ពស់​ទាំ​អស់​គ្នា​តទៅ​។​

លោកពូ​ចៅសង្កាត់​ដងទង់ អរគុណ​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​ដែន​សមត្ថកិច្ច​គ្រប់គ្រង​របស់លោក ដែល​បាន​ចូលរួម​អនុវត្ត​វិធានការ​សុខាភិបាល ដោយ​ឈរលើ​គោលការណ៍​ទប់ស្កាត់​ជំងឺ​កូ​វីដ​១៩​ក្នុង​សហគមន៍​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​។

តំណាង​ប្រជាពលរដ្ឋ លោក លឹម ឌី ចៅសង្កាត់ ដងទង់ ប្រសាសន៍ថា រាជរដ្ឋាភិបាល រដ្ឋបាលខេត្ត​ក្រុង និង​សង្កាត់ មិនឱ្យ​បងប្អូន​ពលរដ្ឋ​ណា​ម្នាក់​ដាច់បាយ​ស្លាប់​នោះ ករណី​មាន​តម្រូវការ​សូម​រាយការណ៍​ស្នើសុំ​មក​សង្កាត់​ភ្លាមៗ ដើម្បី​ដោះស្រាយ​គ្មាន​ប្រកាន់​បក្សពួក​ឡើយ​។

លោក​ចៅសង្កាត់​ដងទង់ ក៏​ថ្លែង​អំណរ​អរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​លោក សុខ គឹមហុង និង​ក្រុមគ្រួសារ ដែល​បាន​ចំណាយធនធាន​ផ្ទាល់ខ្លួន​មកជួយ​ទ្រទ្រង់​ពលរដ្ឋ​ក្រីក្រ​លំបាក ខណៈ​គ្មាន​ចំណូល​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ ព្រោះតែ​វិបត្តិ​កូ​វីដ​១៩​សព្វថ្ងៃនេះ៕

ដោយ ៖ សិរី​វឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៣ នាទី មុន

ត្រៀមសម្រួលដល់ពលករកម្ពុជា មានបំណងមកស្រុកកំណើត អំឡុងចូលឆ្នាំខ្មែរ តាមច្រកទ្វារអន្តរជាតិកម្ពុជា-ថៃ

សន្តិសុខសង្គម២២ នាទី មុន

នគរបាលជាតិក្រសួងមហាផ្ទៃបង្ក្រាបបទល្មើស ៣៦ករណី ឃាត់ខ្លួនមនុស្សជាង ៨០នាក់

ព័ត៌មានអន្ដរជាតិ៣៤ នាទី មុន

សីតុណ្ហភាពថ្ងៃត្រង់នៅ ថៃ ឡើងដល់ ៤០ អង្សាសេ តែពេលល្ងាចបែរជា​អាចមានផ្គររន្ទះ

ព័ត៌មានជាតិ៤៣ នាទី មុន

ដីជាង ៤៣ ហិកតា នៅ​ភូមិសាស្ត្រភ្នំ ១៥០០ ត្រៀមដាំស្ដារព្រៃឈើឡើងវិញ

ព័ត៌មានជាតិ៥៦ នាទី មុន

កម្ពុជា ជំរុញ អាស៊ាន ពង្រឹងកិច្ចសហប្រតិបត្តិការវិស័យអប់រំ ជំនាញសតវត្សទី ២១ និងជំនាញឌីជីថល ក្នុងសករាជ AI

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម២០ ម៉ោង មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម