Connect with us

ព័ត៌មានជាតិ

ក្រសួង​សម្រេច​អនុញ្ញាត​ឲ្យ​ប្រតិបត្តិ​ករ​ចំនួន​ពីរ នាំចូល​ឧបករណ៍​តេស្ត​រ​ហ័ស រក​អង់​ទី​ហ្សែ​ន កូ​វីដ​-១៩

បានផុស

នៅ

ក្រសួងសុខាភិបាល ចុះហត្ថលេខា​ដោយ​លោកស្រី​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល នៅ​ថ្ងៃទី​០៥ ខែ ឧសភា ឆ្នាំ​២០២១​នេះ បានសម្រេច​អនុញ្ញាត​ឲ្យ​ប្រតិករ​ចំនួន​២ នាំចូល​ឧបករណ៍​តេ​ស្ត​រហ័ស​រក​អង់​ទី​ហ្សែ​ន​កូ​វីដ​-១៩ ដោយសារ​ប្រតិករ​ទាំងពីរ​នេះ បាន​ឆ្លងកាត់​ការសាកល្បង និង​វាយ​តំលៃ​របស់​មន្ទីរពិសោធន៍ ហើយ​ក្រសួង សុខាភិបាល ក៏​បាននឹងកំពុង​ប្រើប្រាស់ ឧបករណ៍​ទាំងនោះ​ផងដែរ នាពេល​បច្ចុប្បន្ននេះ​។

លោកស្រី​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន បាន​បញ្ជាក់​ថា ក្រសួងសុខាភិបាល​បានសម្រេច​អនុញ្ញាត​ឲ្យ​ចុះ​បញ្ជីការ​ចំពោះ​ប្រតិករ​ឈ្មោះ PANBIOT COVID-19 Ag Rapid Test Device របស់ ក្រុមហ៊ុន Abbott ដែល​នាំចូល​ដោយ​គ្រឹះស្ថាន​អាហរ័ណ នីហរ័ណ​ឱសថ ឌី ខេ អេស អេ​ច (​ខេ​ម​បូ​ឌា​) និង​ឈ្មោះ SARs-CoV2_Rapid_Antigen Test របស់​ក្រុមហ៊ុន Roche ដែល​នាំចូល​ដោយ​គ្រឹះស្ថាន​អាហរ័ណ នីហរ័ណ ឱសថ ហ្សូ​អេ​លី​ហ្គ ម៉ អេ​ល​ធី​ឌី ដោយសារ​ប្រតិករ​ទាំងពីរ​នេះ​មានការ​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​ពី​គណៈកម្មការ​អន្តរក្រសួង​ ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩ បន្ទាប់ពី​បាន​ឆ្លងកាត់​ការសាកល្បង និង​វាយ​តំលៃ​របស់​មន្ទីរពិសោធន៍ នៃ​វិទ្យាស្ថាន សុខភាព​សាធារណៈ និង​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា ហើយ​ក្រសួង សុខាភិបាល​បាន​កំពុង​ប្រើប្រាស់​ក្នុងពេល​បច្ចុប្បន្ន​។

ជាមួយគ្នា​នោះ លោកស្រី​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន បាន​ប្រាប់​ឲ្យ​ប្រធាន​គ្រឹះស្ថាន​អាហរ័ណ នីហរ័ណ​ឱសថ រៀបចំ​ឯកសារ​ស្នើសុំ​ចុះ​ប​ញ្ជីការ​ប្រតិករ ដោយ​អនុលោម​ទៅតាម​ច្បាប់​គ្រប់គ្រង​ឱសថ ដែលមាន​ជា​ធរមាន នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ឲ្យ​ការប្រើប្រាស់​ឧបករណ៍​តេស្ត​រហ័ស​ទាំងពីរ​ប្រភេទ​ខាងលើ​ក្នុងការ​ស្រាវជ្រាវ​រក​អ្នក​វិជ្ជមាន​កូ​វីដ​-១៥ ប្រព្រឹត្តទៅបាន​លឿន និង​ទាន់ពេលវេលា​ទាំង​វិស័យ​រដ្ឋ និង​ឯកជន​៕

ដោយ ៖ កោះ​កែវ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៤ នាទី មុន

ត្រៀមសម្រួលដល់ពលករកម្ពុជា មានបំណងមកស្រុកកំណើត អំឡុងចូលឆ្នាំខ្មែរ តាមច្រកទ្វារអន្តរជាតិកម្ពុជា-ថៃ

សន្តិសុខសង្គម២៣ នាទី មុន

នគរបាលជាតិក្រសួងមហាផ្ទៃបង្ក្រាបបទល្មើស ៣៦ករណី ឃាត់ខ្លួនមនុស្សជាង ៨០នាក់

ព័ត៌មានអន្ដរជាតិ៣៥ នាទី មុន

សីតុណ្ហភាពថ្ងៃត្រង់នៅ ថៃ ឡើងដល់ ៤០ អង្សាសេ តែពេលល្ងាចបែរជា​អាចមានផ្គររន្ទះ

ព័ត៌មានជាតិ៤៤ នាទី មុន

ដីជាង ៤៣ ហិកតា នៅ​ភូមិសាស្ត្រភ្នំ ១៥០០ ត្រៀមដាំស្ដារព្រៃឈើឡើងវិញ

ព័ត៌មានជាតិ៥៧ នាទី មុន

កម្ពុជា ជំរុញ អាស៊ាន ពង្រឹងកិច្ចសហប្រតិបត្តិការវិស័យអប់រំ ជំនាញសតវត្សទី ២១ និងជំនាញឌីជីថល ក្នុងសករាជ AI

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម២០ ម៉ោង មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម