Connect with us

សុខភាព

ពណ៌​ទឹក​សំបោរ​បង្ហាញ​ពី​បញ្ហា​សុខភាព​អ្វីខ្លះ​?

បានផុស

នៅ

​ពេល​មាន​សំបោរ​ឬ​កំហាក​យើង​តែងតែ​ញើស​និង​ខាក​ចេញ​មក​ ដោយ​មិនបាន​ចាប់អារម្មណ៍​អ្វី​ទាំងអស់​កាន់តែ​ឆាប់​កាន់តែ​ល្អ​។​ តើ​អ្នក​ជឿ​ទេ​ថា​ពណ៌​របស់​សំបោរ​វា​បាន​ប្រាប់​ពី​បញ្ហា​សុខភាព​អ្នក​អ្វីខ្លះ​?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​យើងទាំងអស់គ្នា​តែងតែ​ជួបប្រទះ​និង​ការ​ហៀរ​សំបោរ ឬ ធ្លាក់ចូល​បំពង់ក​ដែល​តម្រូវ​ឲ្យ​យើង​ញើស​ឬ​ខាក​ចេញមក​មានពេលខ្លះ​ហឺត​ចូលទៅក្នុង​ច្រមុះ​ឬ​លេប​ចូល​បំពង់ក​។​

​ក​) ទឹកសំបោរ​មាន​ប្រភព​មកពីណា​

​ផ្លូវដង្ហើម​និង​អាហារ​របស់​មនុស្ស​យើង​មាន​ភ្នាស​កោសិកា ​ដែលជា​កន្លែង​ផលិត​សំបោរ រំអិល និង ស្លេះ​មិន​ថា​នៅក្នុង​ច្រមុះ សី​នុស មាត់ បំពង់ក បំពង់​សំឡេង បំពង់ខ្យល់​វា​មាន​តួនាទី​ការពារ​មេរោគ ការ​រលាក​កកិត​វា​ធ្វើឲ្យ​មាន​សំណើម​គ្រប់ពេលវេលា​ហេតុ​ដូច្នេះហើយ​នៅពេលដែល​ភ្នាស​កោសិកា​ស្ងួត​វា​ងាយ​និង​បង្ក​រោគ​។ សំបោរ​ឬ​រំអិល​នៅ​ផ្លូវដង្ហើម​វា​មាន​តួនាទី​ចាប់យក​វត្ថុ​ផ្សេង ​ដែល​ចូលមកក្នុង​រាងកាយ​យើង​តាមរយៈ​ការដកដង្ហើម រាងកាយ​យើង​ផលិត​សំបោរ ឬ ទឹក​រំអិល​២​លីត្រ​ក្នុង​១​ថ្ងៃ​។ មនុស្ស​ភាគច្រើន​មិនបាន​ចាប់អារម្មណ៍​ពី​ការពិនិត្យ​ពណ៌​សំបោរ​ឬ​កំហាក​នោះ​ទេ​ តើ​អ្នកដឹង​ទេ​ថា​ពណ៌​សំបោរ​របស់​លោក​អ្នក​វា​បាន​បញ្ជាក់​ពី​បញ្ហា​អ្វីខ្លះ​ពី​សុខ​ភព​ច្រមុះ​របស់​លោក​អ្នក​។​

១. ពណ៌​ស​ថ្លា បណ្តាលមកពី​ផ្ដាសាយ រលាក​ផ្លូវដង្ហើម​ខាងលើ ឬ អា​លែ​កស្សី​ច្រមុះ ពពួក​វីរុស​បង្ក​អោយ​រលាក​ភ្នាស​កោសិកា​ដែល​បញ្ចេញ​សារជាតិ Histamine ជំរុញ​ឲ្យ​មាន​ការផលិត​ទឹកសំបោរ​យ៉ាងច្រើន​ការប្រើ​ថ្នាំ Anti-Histamine និង​ការ​លាង​ច្រមុះ​ជាមួយ​ទឹក​សេរ៉ូម​ប្រៃ​អាចជួយ​កាត់បន្ថយ​ការ​ហៀរ​សំបោរ​បាន​។​

២. ពណ៌​ស ការដែល​សំបោរ​មាន​លក្ខណៈ​ក្រាស់ ស្អិត និង ស​ល្អក់​អាច​មកពី​ស្ទះ​នៅ​ក្នុង​ច្រមុះ​រយៈ​ពេល​យូរ​ដែល​បណ្តាល​មក​ពី​ភ្នាស​ច្រមុះ​ហើម​ក្រៅពីនោះ​រួមផ្សំ​និង​ការ​ទទួលទាន​ផលិតផល​ពី​ទឹកដោះគោ​ច្រើនពេក​។​

៣. ពណ៌​លឿង មកពី​ការ​ឆ្លង​រោគ​ពពួក​បាក់តេរី​នៅ​ច្រមុះ ឬ សី​នុស​ប្រព័ន្ធ​រាងកាយ​យើង​បាន​ប្រឆាំង​ធ្វើ​ឲ្យ​មេរោគ​ស្លាប់​បូកផ្សំ​និង​រំអិល​លាយ​ខ្ទុះ​រួមផ្សំ​គ្នា​ធ្វើ​ឲ្យ​សំបោរ​មាន​ពណ៌​លឿង​។​

៤. ពណ៌​ប្រផេះ អាច​ចង្អុល​បង្ហាញ​ថា ​ក្នុង​ច្រមុះ​របស់​អ្នកមាន​ឬ​ស​ដូង​ច្រមុះ​ដែល​កើតចេញពី ការ​រលាក​រាំ​រ៉ៃ​នៃ​ភ្នាស​ច្រមុះ​ឬ​សី​នុស​មា​ន​សណ្ឋាន​ដួច​ផ្លែ​ទំពាំងបាយជូរ​ ដែល​បណ្តាល​មកពី​អា​លែ​កស្សី​ច្រមុះ រលាក​សី​នុស​រ៉ាំរ៉ៃ ជំងឺ​ហឺត​។​

៥. ពណ៌​ខៀវ បង្ហាញ​ថា​រាងកាយ​យើង​កំពង់​ប្រឆាំង​និង​បាក់តេរី​ដូច​ក្នុងករណី​ទឹកសំបោរ​ពណ៌​លឿង​ដែរ​។​

៦. ពណ៌​ក្រហម កើតឡើង​ដោយ​សារ​សរសៃ​ឈាម​ច្រមុះ​ដាច់​លាយ​ជាមួយ​ទឹក​សំបោរ​សរសៃ​ឈាម​ដាច់​អាច​បណ្តាល​មក​ពី​ភ្នាស​ច្រមុះ​ស្ងួត ឬ របួស​ច្រមុះ ការ​រលាក​ច្រមុះ រោគ​សរសៃ​ឈាម​ផ្សេង​។​ការ​មាន​ឈាម​ច្រមុះ​មួយ​ខាង​ឬ​សងខាង​ត្រូវ​មក​ពិនិត្យ​ជាមួយ​គ្រូពេទ្យ​។​

៧. ពណ៌​ខ្មៅ ការដែល​ទឹកសំបោរ​មាន​ពណ៌​ខ្មៅ​ច្រើន​ជួប​ចំពោះ​អ្នក​ជក់បារី អ្នកប្រើប្រាស់​ថ្នាំញៀន អ្នក​ដែល​រស់នៅក្នុង​បរិស្ថាន​ដែល​មាន​ការ​បំពុល​បរិយាកាស​ខ្លាំង​និង​ការបង្ក​រោគ​ដោយ​ពពួក​ផ្សិត​នៅ​ច្រមុះ​ឬ​សី​នុស​។​

​អាស្រ័យ​ដូច​បាន​រៀបរាប់​ខាងលើ​សូម​លោក​លោកស្រី​មេត្តា​ពិនិត្យមើល​ពណ៌​ទឹកសំបោរ​របស់លោក​អ្នក​នៅពេល​ញើស​ឬ​ខាកស្តោះ​តើ​មាន​ពណ៌​អ្វី​ហើយ​បើសិន​ជាមាន​សភាព​មិន​ប្រក្រតី​សូមមេត្តា​អញ្ជើញ​មក​ពិនិត្យ​និង​ព្យាបាល​ជាមួយ​គ្រូពេទ្យ​ជំនាញ​ផ្នែក​ត្រចៀក ច្រមុះ បំពង់ក​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​៕

អត្ថបទ៖ ​រស្មី

សូមចុចអាន៖ ​ផល​គ្រោះ​ថ្នាក់​របស់​ជំងឺ​ថ្លើម​ប្រភេទ បេ សេ និងការវិវត្តន៍​ទៅ​ជំងឺ​ក្រិន​ថ្លើម ឬ​ដល់​អាយុ​ជីវិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម