Connect with us

ព័ត៌មានជាតិ

ឃាត់ខ្លួន​មុខ​សញ្ញា​ជួញដូរគ្រឿង​ញៀន២​នាក់ និង​ដកហូតថ្នាំបាន​៣គីឡូ​

បានផុស

នៅ

​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​ដ៏​ធំ​ចំនួន ០២​នាក់ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ចចេញ​ប្រតិបត្តិ​ការបង្ក្រាប នៅក្នុង​បទល្មើស​ជាក់ស្តែង ដោយ​ដកហូត​ថ្នាំញៀន​ជាង ៣ គីឡូក្រាម​ផង​ដែរ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​កិច្ចប្រតិបត្តិការ​នេះ ​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃទី​៥ ខែ​ឧសភា ឆ្នាំ​២០២១ វេលា​ម៉ោង​១ រសៀល នៅ​ចំណុច​ក្រុម​ទី​០៤ ភូមិ​ស្រះ​ទឹក​ថ្មី ឃុំ​តា​ក្រី ស្រុក​កំរៀង ខេត្ត​បាត់ដំបង ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សាត គឹម​សាន ស្នងការ​នៃ​ស្នង ការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង ។​

​នៅក្នុង​កិច្ចប្រតិបត្តិការ​ក្នុងភូមិ​សាស្ត្រ​ខាងលើនេះ សមត្ថកិច្ច​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត សហការ​ជាមួយ​កម្លាំង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​ចំនួន ០២ នាក់​គឺ​៖ ១.ឈ្មោះ ឡេង សម្បត្តិ ហៅ វេ​ង ហៅ ខ្លី ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ស្វាយ​ធំ ឃុំ​បឹងរាំង ស្រុក​កំរៀង ខេត្តបាត់ដំបង។ ២.ឈ្មោះ គយ រដ្ឋា ហៅ ពយ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ដូង ឃុំ​បឹងរាំង ស្រុក​កំរៀង ខេត្តបាត់ដំបង។

​វត្ថុតាង​ដកហូត​បានរួម​មាន​៖ ថ្នាំញៀន​ប្រភេទ ម៉ា​ទឹកកក ICE ចំនួន​០៣​កញ្ចប់ មាន​ទម្ងន់ ២៩៨៩,៣៤​ក្រាម ២. ថ្នាំញៀន​ប្រភេទ​យ៉ាម៉ា​WY ចំនួន ១០០៦ គ្រាប់ មាន​ទម្ងន់​៨៧,៣២​ក្រាម៣.​ថ្នាំញៀន​ប្រភេទ​អ៊ិ​ច​ស្តា​ស៊ី MDMA ចំនួន ១៤៩ គ្រាប់ មាន​ទម្ងន់ ៥១,៦២​ក្រាម ៤.​ថ្នាំញៀន​ប្រភេទ​ខេ​តា​មីន KETTAMIN ចំនួន​២០ គ្រាប់​មាន​ទម្ងន់​៣,៩២​ក្រាម និង ៥. រថយន្ត​ចំនួន ០១​គ្រឿង ម៉ាក​បា​ឡែ​ន ពណ៌​ស្ករ សេរី​ឆ្នាំ​២០០២ ពាក់​ស្លាក​លេខ បាត់ដំបង 2A- 8837។ នៅក្នុង​ករណីនេះ បង្ក្រាបបាន​ថ្នាំញៀន​សរុប​រួមមាន​ទម្ងន់ ៣១៣២,២០​ក្រាម ( ជាង ៣ kg )​។​

​ពេលនេះ​សមត្ថកិច្ច​ជំនាញ​កំពុងធ្វើការ​ស្រាវជ្រាវ​បន្ត​រក​មេខ្លោង​ ដែល​នៅ​ពីក្រោយ និង​រៀបចំ​បញ្ជូន​ជនសង្ស័យ​ទាំង​២ ជា​មួយនិង​វត្ថុតាង​ទៅ​សាលាដំបូង​ខេត្ត​បាត់ដំបង ដើម្បី​ចាត់វិធានការ​តាមផ្លូវ​ច្បាប់៕

អត្ថបទ៖ សោ និយម​រ័ត្ន

សូមចុចអាន៖ ​អគ្គិភ័យឆាបឆេះផ្សារត្រាំកក់ ខេត្តតាកែវ បណ្តាលឲ្យខូច​ខាតតូបនិងសម្ភារៈយ៉ាងច្រើន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៥ នាទី មុន

ត្រៀមសម្រួលដល់ពលករកម្ពុជា មានបំណងមកស្រុកកំណើត អំឡុងចូលឆ្នាំខ្មែរ តាមច្រកទ្វារអន្តរជាតិកម្ពុជា-ថៃ

សន្តិសុខសង្គម២៤ នាទី មុន

នគរបាលជាតិក្រសួងមហាផ្ទៃបង្ក្រាបបទល្មើស ៣៦ករណី ឃាត់ខ្លួនមនុស្សជាង ៨០នាក់

ព័ត៌មានអន្ដរជាតិ៣៥ នាទី មុន

សីតុណ្ហភាពថ្ងៃត្រង់នៅ ថៃ ឡើងដល់ ៤០ អង្សាសេ តែពេលល្ងាចបែរជា​អាចមានផ្គររន្ទះ

ព័ត៌មានជាតិ៤៥ នាទី មុន

ដីជាង ៤៣ ហិកតា នៅ​ភូមិសាស្ត្រភ្នំ ១៥០០ ត្រៀមដាំស្ដារព្រៃឈើឡើងវិញ

ព័ត៌មានជាតិ៥៨ នាទី មុន

កម្ពុជា ជំរុញ អាស៊ាន ពង្រឹងកិច្ចសហប្រតិបត្តិការវិស័យអប់រំ ជំនាញសតវត្សទី ២១ និងជំនាញឌីជីថល ក្នុងសករាជ AI

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម២០ ម៉ោង មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម