Connect with us

ព័ត៌មានជាតិ

ខ្យល់​កន្ត្រាក់​បំផ្លាញ​ផ្ទះ​ប្រជា​ពលរដ្ឋ​៩​ខ្នង នៅ​សង្កាត់​សំរោង​

បានផុស

នៅ

ភ្លៀង​ធ្លាក់​លាយឡំ​ជាមួយនឹង​ខ្យល់​កន្ត្រាក់បណ្ដាល​ឲ្យ​ខូចខាត​ផ្ទះ​របស់​ប្រជាពលរដ្ឋ​ចំនួន​៩​ខ្នង​ដួល​រលំ​ និង​ប៉ើង​ដំបូល នៅ​ភូមិ​គ្រួស ភូមិ​សំរោង​កណ្តាល និង​ភូមិ​សំរោង នៅក្នុង​សង្កាត់​សំរោង ខណ្ឌ​ព្រែក​ព្នៅរាជធានី​ភ្នំពេញ កាលពី​ប​ព្រលប់​ថ្ងៃទី​៥ ខែឧសភា ឆ្នាំ​២០២១ តែ​មិន​បណ្តាល​ឲ្យ​មនុស្ស​និង​សត្វ​រងរបួស​ឡើយ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ខ្យល់​កន្ត្រាក់​បំផ្លាញ​ផ្ទះ​ប្រជាពលរដ្ឋ​ទាំង​៩​ខ្នង​នេះ មាន​ក្នុងភូមិ​គ្រួស​ទី​១​ផ្ទះ​​លោក អ៊ុំ សា​ខន របើក​ក្បឿង​៧០​សន្លឹក ទី​២​ផ្ទះ​លោក ឃ​ន សំបូរ របើក​ស័ង្កសី​៣​សន្លឹក ទី​៣​ផ្ទះ​លោក យង់ ហុយ​ របើក​ស័ង្ក​សី​១៤​សន្លឹក ទី​៤​ផ្ទះ​លោក ថាច ជុង របើក​ស័ង្ក​សី​១៥ សន្លឹក ទី​៥​ផ្ទះ​លោកស្រី មាស ផាន ទ្រេត​ផ្ទះ និង​ទី​៦​ផ្ទះ​លោកស្រី ម៉ម សុភាព របើក​ក្តា​ជញ្ជាំង​១០​សន្លឹក​។ រីឯ​នៅក្នុង​ភូមិ​សំរោង​កណ្តាល ទី​១​ផ្ទះ​លោកស្រី ម៉ាញ ម៉ុ​ន រលំ​ផ្ទះ​ទាំងស្រុង និង​ទី​២​ផ្ទះ​លោកស្រី គុល អ៊ូច របើក​ដំបូលផ្ទះ​។​ ចំណែក​ក្នុងភូមិ​សំរោង​ត្បូងមាន​១​ខ្នង​ផ្ទះ​គឺ​ផ្ទះ​លោក តឹ​ម ចាន់​ធា​រុណ របើក​សង្ក​សី​៤​សន្លឹក​។​ យ៉ាង​ណា​ក្នុង​ករណី​គ្រោះធម្មជាតិ​នេះ ពុំមាន​ប៉ះពាល់​គ្រោះថ្នាក់​ដល់​អាយុជីវិត​មនុស្ស​សត្វ​ឡើយ​។

បច្ចុប្បន្ន​អាជ្ញាធរ​សង្កាត់​សំរោង និង​ខណ្ឌ​ព្រែក​ព្នៅ​បាន​ចុះ​ធ្វើការ​ត្រួតពិនិត្យ​និង​រៀបចំ​សណ្តាប់ធ្នាប់​ជូន​ប្រជាជន​ឡើងវិញ និង​កំពុង​រៀបចំ​អំណោយ​យកទៅ​ចែកជូន​ប្រជា​ពលរដ្ឋ​ដែល​កំពុងតែ​ជួប​ការ​លំ​បាក​នេះ​ឲ្យ​ឆាប់​៕

អត្ថបទ ៖ ឧ​ត្ត​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម