Connect with us

ព័ត៌មានជាតិ

ឃាត់ខ្លួនក្រុមអ្នកនាំចូល និងលក់ចែកចាយខោទឹកនោមម៉ាក «Unidry» ក្លែងក្លាយ

បានផុស

នៅ

នគរបាលនៃគណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ នៃក្រសួងមហាផ្ទៃ នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១​នេះ បានឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ពាក់ព័ន្ធបទល្មើសនាំចូល និងលក់ចែកចាយផលិតផលខោទឹកនោមម៉ាក «Unidry» ក្លែងក្លាយ ដែលបណ្ដាលឲ្យមានគ្រោះថ្នាក់ដល់ទារកដែលប្រើប្រាស់ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមត្ថកិច្ចដែលចុះប្រតិបត្តិការបានបញ្ជាក់ថា ជនសង្ស័យដែលត្រូវឃាត់ខ្លួន ទី១ឈ្មោះ ឆ ឡៃហ៊ុយ ភេទប្រុស ជាម្ចាស់ទីតាំងស្តុក និងលក់ចែកចាយផលិតផលខោទឹកនោមម៉ាក «Unidry» ក្លែងក្លាយ រស់នៅភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ទី២ ឈ្មោះ ទិត្យ ពីរ៉េវ ភេទប្រុស រស់នៅភូមិវាល ឃុំសាន់គរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ គឺជាអ្នកនាំចូលផលិតផលខោទឹកនោមម៉ាក «Unidry» ក្លែងក្លាយមកពីប្រទេសចិន និងលក់បន្ដឲ្យឈ្មោះ ឆ ឡៃហ៊ុយ។

បច្ចុប្បន្ន សមត្ថកិច្ចកំពុងឃាត់ខ្លួនជនសង្ស័យទាំង២នាក់ខាងលើនៅក្រសួងមហាផ្ទៃ ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមផ្លូបច្បាប់។

កម្លាំងជំនាញនៃគណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ក្រសួងមហាផ្ទៃ ក្រោមការដឹកនាំ និងសម្របសម្រួល​ពីលោក សាយ ណូរ៉ា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះបង្ក្រាបកន្លែងស្តុកទុកខោទឹក​នោមម៉ាក «Unidry» ក្លែងក្លាយ នៅចំណុចផ្ទះរបស់ជនសង្ស័យឈ្មោះ ឆ ឡៃហ៊ុយ ស្ថិតនៅភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

នៅក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចបានរកឃើញ និងរឹបអូសខោទឹកនោមម៉ាក «Unidry» ក្លែងក្លាយនេះចំនួន៥៧៩ កេស។ នៅចំពោះមុខសមត្ថកិច្ចជំនាញ ជនសង្ស័យឈ្មោះ ឆ ឡៃហ៊ុយ ជាអ្នកស្តុក និងចែកចាយផលិតផល ខោទឹក​នោម​ម៉ាក «Unidry» ក្លែងក្លាយ បានសារភាពថា ក្រៅពីផ្ទះដែលខ្លួនកំពុងរស់នៅនេះ ខ្លួនបានស្តុកឥវ៉ាន់ខាងលើ នៅផ្ទះលេខ៤១E0 ផ្លូវ១៩៨ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញផងដែរ។ ជនសង្ស័យឈ្មោះ ឆ ឡៃហ៊ុយ បានបន្ដថា ខ្លួនបានផ្សំគំនិតទិញទំនិញនេះ ពីជនសង្ស័យឈ្មោះ ទិត្យ ពីរ៉េវ ។

ក្នុងការបង្ក្រាបផលិតផលក្លែងក្លាយនេះ ក្រុមហ៊ុន វិន ស៊ុន (ខេមបូឌា) ខូ អិលធីឌី ដែលជាម្ចាស់ម៉ាក Unidry ស្របច្បាប់ បានស្នើឲ្យតុលាការចាត់វិធានការច្បាប់លើក្រុមជនសង្ស័យឲ្យបានម៉ឺងម៉ាត់បំផុត ព្រោះពួកគេបានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កេរ្តិ៍ឈ្មោះក្រុមហ៊ុន និងជាពិសេសបង្កជាហានិភ័យដល់អ្នកប្រើប្រាស់ថែមទៀតផង។

លោក ហេង សុផារិទ្ធ មេធាវីតំណាងឲ្យក្រុមហ៊ុនម្ចាស់សិទ្ធិ ក៏កំពុងត្រៀមរៀបចំសំណុំឯកសារដាក់ទៅអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) នៃក្រសួងពាណិជ្ជកិម្ម ដើម្បីឲ្យសាធារណៈ​ជនដែលបានប្រើប្រាស់ផលិតផលក្លែងក្លាយសម្រាប់កូនៗ ដោយមិនដឹងខ្លួន និងធ្វើកូនៗរបស់លោកអ្នកទទួលរងផល​ប៉ះ​ពាល់នោះ សាធារណៈជនអាចដាក់ពាក្យបណ្តឹងដើម្បីទាមទារសំណងពីក្រុមជនសង្ស័យ ឲ្យសមស្របតាមច្បាប់ស្តីពីការការពារអ្នកប្រើប្រាស់ឆ្នាំ២០១៩។

ក្រុមហ៊ុន វិន ស៊ុន ដែលជាម្ចាស់កម្មសិទ្ធិបញ្ញាផលិតផលខោទឹកនោមម៉ាក «Unidry» សូមអំពាវនាវដល់អតិថិជនទាំងអស់ សូមមេត្តាពិនិត្យឲ្យបានច្បាស់លាស់មុននឹងទិញផលិតផលខាងលើនេះ ដើម្បីចៀសផុតពីផលិតផលក្លែងក្លាយ ដែលអាចបង្កផលប៉ះពាល់ដល់សុខភាពកូនរបស់លោកអ្នក៕

អត្ថបទ ៖ មករា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

សហរដ្ឋអាមេរិកនិយាយថា ករណីវាយប្រហារនៅសាលប្រគំតន្ត្រី Crocus City Hall គឺជាការអាម៉ាស់របស់រុស្ស៊ី

ព័ត៌មានជាតិ៨ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ជូន​កម្មករ​រោងចក្រ Y&W ដែល​កំពុង​សម្រាលកូន​ដល់​មន្ទីរពេទ្យ

ព័ត៌មានជាតិ១០ ម៉ោង មុន

ទីតាំងចែកចាយនំបាយក្តាំង និងគ្រឿងសមុទ្របង្កក៣ទីតាំង ត្រូវបានរកឃើញថា គ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ

ព័ត៌មានជាតិ១០ ម៉ោង មុន

ប្រាង្គអាយុកាលពាន់ឆ្នាំ លើកំពូលភ្នំដងរែក កំពុងចែងចាំង អួតអ្នកទេសចរ អំឡុងព្រឹត្តិការណ៍សមរាត្រី

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៧ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម