Connect with us

ព័ត៌មានជាតិ

សេចក្ដី​ព្រាងច្បាប់ ស្ដីពី​ការ​ខណ្ឌសីមា និង​បោះ​បង្គោល​ព្រំដែន​គោក​ជា​មួយ​​វៀតណាម ឆ្លងផុត​ព្រឹទ្ធសភា​

បានផុស

នៅ

ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅព្រឹកថ្ងៃទី១២ ខែ​វិច្ឆិកា ឆ្នាំ២០២០នេះ បាន​បន្ត​សម័យ​ប្រជុំ​លើក​ទី៦​ នីតិកាលទី៤ ដើម្បី​អនុម័ត​របៀបវារៈ​មួយ​ចំនួន ដែល​កិច្ចប្រជុំ​នេះ​ក្រោម​អធិបតីភាព​​សម្ដេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធាន​ព្រឹទ្ធសភា​កម្ពុជា​ ដោយមាន​វត្តមាន​សមាជិក​ព្រឹទ្ធសភា​ចូ​ល​រួម​ចំនួន​៥២រូប។
 
របៀបវារៈ ដែលត្រូវលើកយកមកអនុម័តនោះ​ចំនួន​៦ ក្នុងនោះក៏មាន “សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័ត​យល់​ព្រមលើ ​​​ពិធីសារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក រវាងព្រះរាជាណាចក្រ​កម្ពុជា និងសា​ធារណ​រដ្ឋ​សង្គម​និយម​វៀត​ណាម​” ផងដែរ ហើយត្រូវបាន​​អង្គប្រជុំព្រឹទ្ធសភា​ពិនិត្យ និងឱ្យយោបល់ឯកភាព​ទាំងស្រុង​លើសេចក្តីព្រាងច្បាប់​ទាំង​មូល ដោយឥតកែប្រែចំនួន៥២សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភា​ទាំងមូល​។​​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមលទ្ធផលពីកិច្ចប្រជុំបាន​ឲ្យដឹងថា​​ “សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើ ​​​ពិធីសារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក រវាងព្រះរាជាណាចក្រ​កម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម”​ ​នេះ គឺជាឯកសារគ្រឹះរឹងមាំក្នុងការការពារបូរណភាពទឹកដីកម្ពុជា ដោយ​កំណត់ខ្សែព្រំដែនមិនកែប្រែរឹងមាំ​យូរ​អង្វែង​សម្រាប់​កូនខ្មែរជំនាន់ក្រោយ និងបង្កើនទំនាក់ទំនង​​អ្នកជិតខាងល្អ ថែរក្សាបាននូវព្រំដែនសន្តិភាព សាមគ្គីភាព មិត្តភាព សហប្រតិ​បត្តិការ និងការអភិវឌ្ឍ រវាងប្រជាជាតិ និងប្រជាជននៃប្រទេសទាំងពីរ។

នេះគឺជាជោគជ័យនៃការអនុវត្តជាក់ស្តែងនូវ​នយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល​នៃព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ការការពារឯករាជ្យ​​អធិបតេយ្យភាព បូរណភាពទឹកដី និងទទួលខុសត្រូវចំពោះប្រវត្តិសាស្ត្រ​ប្រទេស​ជាតិ​កម្ពុជា ស្របតាមមាត្រា៥២ ជំពូកទី៤ នៃ​រដ្ឋធម្មនុញ្ញ​នៃព្រះរាជាណាចក្រកម្ពុជា។


 
សូមបញ្ជាក់ថា សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើ ​​​ពិធីសារខណ្ឌសីមា និងបោះបង្គោល​ព្រំ​ដែន​គោក រវាងព្រះរាជាណាចក្រ​កម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម​ តាក់​តែង​ឡើង​​មាន​០៣​មាត្រា ត្រូវបានរដ្ឋសភានៃព្រះរាជាណាចក្រ​កម្ពុជា អនុម័តយល់ព្រមជាលើកដំបូង ចំនួន១១៦សំឡេង នៃចំនួនសមាជិករដ្ឋសភាទាំងមូល កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២០ នាសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៦។ ​​

លោក វ៉ា គឹមហុង ទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការព្រំដែន និងជាប្រធានគណៈកម្មាធិការ​ចម្រុះកិច្ចការ​ព្រំដែន អមដោយថ្នាក់ដឹកនាំ​មន្ត្រីជាន់ខ្ពស់ និងមន្ត្រីជំនាញ បាន​ការពារ​សេចក្តីព្រាងច្បាប់នេះ៕

អត្ថបទ ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៧ នាទី មុន

ត្រៀមសម្រួលដល់ពលករកម្ពុជា មានបំណងមកស្រុកកំណើត អំឡុងចូលឆ្នាំខ្មែរ តាមច្រកទ្វារអន្តរជាតិកម្ពុជា-ថៃ

សន្តិសុខសង្គម២៧ នាទី មុន

នគរបាលជាតិក្រសួងមហាផ្ទៃបង្ក្រាបបទល្មើស ៣៦ករណី ឃាត់ខ្លួនមនុស្សជាង ៨០នាក់

ព័ត៌មានអន្ដរជាតិ៣៨ នាទី មុន

សីតុណ្ហភាពថ្ងៃត្រង់នៅ ថៃ ឡើងដល់ ៤០ អង្សាសេ តែពេលល្ងាចបែរជា​អាចមានផ្គររន្ទះ

ព័ត៌មានជាតិ៤៨ នាទី មុន

ដីជាង ៤៣ ហិកតា នៅ​ភូមិសាស្ត្រភ្នំ ១៥០០ ត្រៀមដាំស្ដារព្រៃឈើឡើងវិញ

ព័ត៌មានជាតិ១ ម៉ោង មុន

កម្ពុជា ជំរុញ អាស៊ាន ពង្រឹងកិច្ចសហប្រតិបត្តិការវិស័យអប់រំ ជំនាញសតវត្សទី ២១ និងជំនាញឌីជីថល ក្នុងសករាជ AI

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម២០ ម៉ោង មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម