Connect with us

ព័ត៌មានជាតិ

ស៊ីឈ្នួលលួចប៉ែលត្រាក់ទ័របានលុយ៤ម៉ឺនរៀល យកទៅទិញថ្នាំញៀនត្រូវអាវុធហត្ថឃាត់ខ្លួន​​

បានផុស

នៅ

ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក​២​នាក់ ត្រូវបានកម្លាំងអាវុធហត្ថធ្វើការឃាត់ខ្លួន ក្រោយ​ធ្វើ​សកម្មភាព​លួច​ប៉ែល​ត្រាក់ទ័រ ដែលម្ចាស់ដោះទុក ហើយយកត្រាក់ទ័រទៅជួសជុល​។

ការឃាត់ខ្លួនជនសង្ស័យរូបនេះបានធ្វើឡើង ដោយយោងតាម​ពាក្យបណ្ដឹង​លេខ០៣ ចុះ​ថ្ងៃទី៥ ខែ ឧសភា ឆ្នាំ​២០២១ របស់​ជនរងគ្រោះឈ្មោះ ជា គីម​សុង ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ រស់នៅ​ភូមិ​បា​លិ​លេ​យ្យ​២ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

តាមការបញ្ចាក់ពីជនរងគ្រោះបានឲ្យដឹងថា កាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ​២០២១ ខ្លួនបានដោះប៉ែល​រុញ​ខាងមុខ​នៃ​ត្រាក់ទ័រ ​ទុក​នៅជាប់​សាលារៀន ហើយ​បាន​យក​ត្រាក់ទ័រ​ទៅ​ជួសជុល​នៅ​ភូមិ​កូនដំរី ពេល​ត្រឡប់មកវិញ​ស្រាប់តែ​បាត់​ប៉ែល​ត្រាក់ទ័រ​នោះ​តែម្ដង​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ ភឿង សី ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ស្នាក់នៅភូមិ​ទួលប្រាសាទ ឃុំ​ទួល​ពង្រ ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ​ នៅវេលា​ម៉ោង​៩​យប់ ថ្ងៃទី​៥ ខែឧសភា ឆ្នាំ២០២១​និងបញ្ជូនមក​អាវុធហត្ថ​ស្រុក​ដើម្បី​ធ្វើការ​សួរចម្លើយ​។​

ជនសង្ស័យ​បាន​និយាយថា ​ពេល​លួច​នោះ​ខ្លួន​និង​បក្សពួក​ម្នាក់ទៀត​ឈ្មោះ រ៉ុង ​បានលើក​ប៉ែល​ត្រាក់​ទ័រ​ដាក់​លើ​គោយន្ត​របស់​ឈ្មោះ​ រ៉ុង ​ហើយ​ដឹក​ទៅ​ឲ្យ​គេ ដោយ​ទទួលបាន​ប្រាក់​ស្នួល​ចំនួន​១០​ម៉ឺន​រៀល​ ចំណែក​រូប​ខ្លួន​ទទួលបាន​៤​ម៉ឺន​រៀល យកទៅ​ទិញ​ថ្នាំញៀន​ជក់​។

លោក​វរសេនីយ៍ទោ ព្រហ្ម ថេ​ង ប្រធាន​មន្ទីរ​ស្រាវជ្រាវ និង​បង្ក្រាប​បទល្មើសបាន​ឲ្យ​ដឹងថា ការឃាត់​ខ្លួន​ជនសង្ស័យ​ខាងលើ លោក​ឧ​ត្ត​ម​ត្រី បោ​ន ប៊ិន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត ​បាន​ឲ្យ​កម្លាំង​ជំនាញ​ការិយាល័យ​ព្រហ្មទណ្ឌ អាវុធហត្ថ​ខេត្ត​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​ដាក់ទោស​ទៅតាម​ផ្លូវ​ច្បាប់​៕

អត្ថបទ ៖ វ៉ាន់ ណា​ង​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម