Connect with us

ព័ត៌មានជាតិ

“​មូលនិធិ​ស្បៀងអាហារ​” នៃ​ក្រុមហ៊ុន Smart Axiata រៀបចំឡើង​សម្រាប់​អតិថិជន​បរិច្ចាគ​ថវិកា​ជួយ​ពលរដ្ឋ​ក្នុង​តំបន់​ក្រហម​

បានផុស

នៅ

​ដើម្បី​ចូលរួម​ជួយ​ពលរដ្ឋ​កម្ពុជា ដែល​កំពុង​ប្រឈម​នឹង​រង​ការលំបាក ក្នុងការ​ស្វែងរក​ស្បៀងអាហារ អំឡុងពេល​នៃ​វិធាន​ការបិទ​ខ្ទប់​ក្នុង​តំបន់​ក្រហម ក្រុមហ៊ុន Smart Axiata ដែលជា​ប្រតិបត្តិ​ករ​ទូរគមនាគមន៍​ចល័ត​ឈានមុខ​គេ​នៅ​កម្ពុជា ប្រកាស​នៅថ្ងៃនេះ​ថា​ក្រុមហ៊ុន​បានរៀបចំ​មូលនិធិ​ស្បៀង អាហារ​នៃ​ក្រុមហ៊ុន Smart Axiata (Smart Axiata Food Support Program) សម្រាប់​អតិថិជន របស់ខ្លួន ក្នុងការ​ចូលរួម​បរិច្ចាគ​ថវិកា​ដោយមាន​ភាពងាយស្រួល​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចាប់ពី​ថ្ងៃនេះ​ទៅ អតិថិជន​ក្រុមហ៊ុន Smart អាច​បរិច្ចាគ​ទៅកាន់​មូលនិធិ​ស្បៀងអាហារ ដោយ​គ្រាន់តែ​ចុច *2020* ហើយ​បញ្ចូល​ចំនួន​ទឹកប្រាក់​ដែល​អ្នក​ចង់​បរិច្ចាគ ក្រោយមក​ចុច​សញ្ញា​ទ្រុង​ជ្រូក #​។ ពួកគេ​អាច​បរិច្ចាគ ទឹកប្រាក់​ចំនួន​ប៉ុន្មាន​ក៏បាន​ចន្លោះ​ពី​ចាប់ពី​១ ដុល្លារ រហូតដល់​១០ ដុល្លារ​។ ឧទាហរណ៍​៖ ប្រសិនបើ​អតិថិជន ចង់​បរិច្ចាគ​២​ដុល្លា ពួកគេ​គ្រាន់តែ​ចុច *2020*2#​។ ជំនួយ​បរិច្ចាគ​នេះ​ធ្វើការ​ទទួលយក​រហូត​ដល់​ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២០២១​។

​ចំពោះ​ជំនួយ​បរិច្ចាគ​ប៉ុន្មាន ដែល​នឹង​ទទួលបាន​ពី​អតិថិជន ក្រុមហ៊ុន Smart ក៏​នឹងចូលរួម​បរិច្ចាគ​ថវិកា​ស្មើ​ចំនួន​ប៉ុណ្ណោះ​ផងដែរ​រហូតដល់​ចំនួន​ទឹកប្រាក់ 10​ម៉ឺន ដុល្លារ​។​ថវិកា​ជំនួយ​ទាំងអស់​នឹង​យកមកប្រើ​ប្រាស់​សម្រាប់​ទិញ​ស្បៀងអាហារ​ជំនួយ​សង្គ្រោះបន្ទាន់ ដែល​នឹង​ចែកចាយ តាមរយៈ​អាជ្ញាធរ​ក្នុង​តំបន់​ទៅដល់​ពលរដ្ឋ​រស់នៅក្នុង​តំបន់​ក្រហម ដែល​កំពុង​ជួបប្រទះ​បញ្ហា​ក្នុងការ​ស្វែងរក​ស្បៀង​។

កិច្ចខិតខំ​ប្រឹងប្រែង​ធ្វើឡើង​ដោយ​រាជរដ្ឋាភិបាល និង​ប្រជាពលរដ្ឋ​បានធ្វើ​ឲ្យ​តំបន់​ខ្លះ​នៅក្នុង​រាជធានី​ត្រូវបាន​បន្ធូរបន្ថយ​នូវ​វិធានការ​រឹត​ត្បឹ​ត​មួយចំនួន យ៉ាងណាមិញ​ក៏​នៅមាន​ប្រជាពលរដ្ឋ​កម្ពុជា​មួយចំនួន​តូច​នៅតែ​បន្ត​ទទួលរង​ឥទ្ធិពល​យ៉ាងខ្លាំង​ពី​ការបិទ​ខ្ទប់។

​លោក Thomas Hundt (​ថូ​ម៉ាស ហ៊ុន​) នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Smart Axiata មានប្រសាសន៍ថា “​ក្រុមហ៊ុន Smart Axiata គឺ​នឹង​គាំទ្រ​ប្រទេស​កម្ពុជា​គ្រប់​កាលៈទេសៈ ហើយ​យើង​យកចិត្តទុកដាក់​លើ​សុវត្ថិភាព សុខភាព និង​សុខុមភាព​របស់ ពលរដ្ឋ​កម្ពុជា​គ្រប់រូប​អំឡុងពេល​នៃ​វិបត្តិ​នេះ ដូ​ចេះ្ន​ហើយ យើង​ចូលរួម​ធ្វើ​អ្វីៗ​គ្រប់យ៉ាង​តាម​សមត្ថភាព​របស់​យើង​ដែល​យើង​អាចធ្វើ​បាន ដើម្បី​គាំទ្រ​ពលរដ្ឋ​រស់នៅក្នុង​តំបន់​ក្រហម ដែល​ត្រូវការ​ជំនួយ​បំផុត​ក្នុង​គ្រា​លំបាក​នេះ​។ យើង​តែង​ឃើញ​មានការ​គាំទ្រ​ជាច្រើន​ពី​អតិថិជន​របស់​យើង​កន្លងមក​។ ពួកគេ​តែងតែមាន​ទឹកចិត្ត​អាណិត​ចង់​ចូលរួម​ជួយ​ដល់​ជនរួមជាតិ​កម្ពុជា ដូច​ច្នេះ​ហើយ យើង​នឹង​ផ្ដល់ឱកាស​នេះ​ដល់​អតិថិជន​របស់​យើង ដើម្បី​ជួយ​គ្នា​ទៅវិញទៅមក ក្នុង​គ្រា​ដ៏​លំបាក​នេះ ដើម្បី​យើង​អាច​ឆ្ពោះទៅមុខ​រួមគ្នា​ក្នុងនាម​ជា​ប្រជាជាតិ​មួយ”។

​លោក Thomas បាន​បន្ថែមទៀតថា “​យើង​សង្ឃឹមថា​អតិថិជន​របស់​យើង​នឹងចូលរួម​បង្ហាញ​ម្ដងទៀត នូវ​ស្មា​តី​សហ គម​ន៍ និង​ចិត្ត​សប្បុរសធម៌ ដើម្បី​គាំទ្រ​អ្នក​ដែល​កំពុង​ត្រូវការ​ជំនួយ​។ នេះ​គឺជា​ពេលវេលា ដ៏​សាក​សម​សម្រាប់​ពលរដ្ឋ ដើម្បី​បង្ហាញ​ក្ដី​ស្រលាញ់ ការយកចិត្តទុកដាក់ និង​អំពើ​ល្អ​ដល់​គ្នា​ទៅវិញទៅមក ដូចដែល​យើង​បាន​ធ្លាប់ធ្វើ​កាលពីមុន​មក​”​។

​ជា​ផ្នែក​មួយ នៃ​កម្មវិធី​គាំទ្រ​រាជរដ្ឋាភិបាល និង​ពលរដ្ឋ​កម្ពុជា ក្រុមហ៊ុន Smart បាន​ផ្ដើម​សកម្មភាព​ជាច្រើន ដើម្បី​គាំទ្រ​អ្នកប្រើប្រាស់​នៅ​ទូទាំងប្រទេស​កម្ពុជា និង​ជាពិសេស អ្នក​ដែល​ស្ថិតនៅក្នុង​តំបន់​ក្រហម​ជាមួយ និង​ការផ្ដល់ជូន​ដូចជា​៖

​ទី​១. អតិថិជន​ក្រុមហ៊ុន Smart ទាំងអស់​ទទួល​សេវា​ហៅ​ក្នុង​ប្រព័ន្ធ​ឥតគិតថ្លៃ​រយៈពេល​៦០ នាទី រហូត ដល់ ថ្ងៃទី​១៥ ខែ ខែឧសភា ដោយ​គ្រាន់តែ ចុច​*2021# ម្តងគត់​។​

​ទី​២. អតិថិជន​ប្រើប្រាស់​គម្រោង​បង់ថ្លៃ​មុន ដែល​កំពុង​រស់នៅក្នុង​តំបន់​ក្រហម ឫ​ក្បែរ​តំបន់​ក្រហម ទទួល បាន ការពន្យា​សុពលភាព​លេខ​ទុ​ូ​រ​ស័ព្ទ និង​ទទួលបាន​ទិន្នន័យ​អ៉ិ​ន​ធឺ​ណិ​ត​60MB ឥត គិត រៀង រាល់ថ្ងៃ រហូតដល់​ថ្ងៃទី ១៥ ខែឧសភា ដោយ​ចុច *2021*1# ម្តងគត់​។

​ទី​៣. រាល់​អតិថិជន​ប្រើប្រាស់​គម្រោង​បង់ថ្លៃ​មុន ដែល​បញ្ចូល​ទឹកប្រាក់​ចាប់ពី ១ ដុល្លារ​ឡើងទៅ នៅពេល​ចាប់ ផ្ដើម​ប្រើ​ស៊ីម​ទុ​ូ​រ​ស័ព្ទ ឥលូវ​នេះ​អាច​ខ្ចី​ទឹកប្រាក់ ដោយ​មិន​គិត​អំពី​រយៈពេល​នៃ​ការប្រើប្រាស់ ប្រព័ន្ធ ក្រុមហ៊ុន Smart​។

​សម្រាប់​ព័ត៌មាន​បន្ថែម សូម​តាមដាន​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ក្រុមហ៊ុន Smart Axiata តាមរយៈ www.facebook.com/smartforcambodia ឬ​ចូលទៅ​កាន់​គេហទំព័រ www.smart.com.kh ៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៩ នាទី មុន

ត្រៀមសម្រួលដល់ពលករកម្ពុជា មានបំណងមកស្រុកកំណើត អំឡុងចូលឆ្នាំខ្មែរ តាមច្រកទ្វារអន្តរជាតិកម្ពុជា-ថៃ

សន្តិសុខសង្គម២៨ នាទី មុន

នគរបាលជាតិក្រសួងមហាផ្ទៃបង្ក្រាបបទល្មើស ៣៦ករណី ឃាត់ខ្លួនមនុស្សជាង ៨០នាក់

ព័ត៌មានអន្ដរជាតិ៤០ នាទី មុន

សីតុណ្ហភាពថ្ងៃត្រង់នៅ ថៃ ឡើងដល់ ៤០ អង្សាសេ តែពេលល្ងាចបែរជា​អាចមានផ្គររន្ទះ

ព័ត៌មានជាតិ៤៩ នាទី មុន

ដីជាង ៤៣ ហិកតា នៅ​ភូមិសាស្ត្រភ្នំ ១៥០០ ត្រៀមដាំស្ដារព្រៃឈើឡើងវិញ

ព័ត៌មានជាតិ១ ម៉ោង មុន

កម្ពុជា ជំរុញ អាស៊ាន ពង្រឹងកិច្ចសហប្រតិបត្តិការវិស័យអប់រំ ជំនាញសតវត្សទី ២១ និងជំនាញឌីជីថល ក្នុងសករាជ AI

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម២០ ម៉ោង មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម