Connect with us

ព័ត៌មានជាតិ

ប្រធាន​សាលាដំបូង ស្នើ​ឲ្យ​ចៅក្រម​ពិនិត្យ និង​សម្របសម្រួល​សំណុំរឿង​ប្រជាពលរដ្ឋ ដែល​រស់នៅក្នុង​តំបន់​បិទ​ខ្ទប់

បានផុស

នៅ

លោក តាំង ស៊ុន​ឡាយ ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ណែនាំ​ឲ្យ​ចៅក្រម​ពិនិត្យ និង​សម្របសម្រួល​សំណុំរឿង​របស់​ប្រជាពលរដ្ឋ ដែល​រស់​នៅ​ក្នុង​តំបន់​ក្រហម លឿងទុំ និង​តំបន់​លឿង ដោយសារតែ​ពួកគាត់​មិនទាន់​អាចធ្វើ​ដំណើរ​ចេញ​ក្រៅ​បាន​។

តាម​សេចក្ដីណែនាំ ស្តីពី​បែ​បបទ​បំពេញ ការងារ​ក្នុងពេល​បែងចែក​ភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ​បាន​បញ្ជាក់ថា តាម​សេចក្ដីសម្រេច របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង “​តំបន់​ក្រហម​” និង “​តំបន់​លឿងទុំ​” មិនទាន់​អាច​ធ្វើ​ចរាចរ​បាន​ពេញលេញ ឬ​ការ​ធ្វើ​ចរាចរ​នៅ​មានការ​រឹតត្បិត​ខ្លាំង​នៅឡើយ​។ ដូច្នេះ​លោក លោកស្រី​ពាក់ព័ន្ធ ជួយ​ពិនិត្យ និង​សម្របសម្រួល​លើ​បញ្ហា​នីតិវិធី​ក្នុង​សំណុំរឿង​របស់​ប្រជាពលរដ្ឋ ដែល​រស់​នៅ​ក្នុង​តំបន់​ទាំងពីរ​ខាងលើ តាម​ករណី​ជាក់ស្តែង និង​អនុវត្ត​តាម​បែបបទ​ធ្វើ​បណ្តឹង ឧបាស្រ័យ តាម​សេចក្តី​ជូនដំណឹង​ចុះ​ថ្ងៃទី​២០ ខែមេសា ឆ្នាំ២០២១​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជា​មួយ​គ្នា​នេះ លោក តាំង ស៊ុន​ឡាយ បាន​ប្រាប់​ឲ្យ​ជួយ​ជំរុញ និង​ជូនដំណឹង​ដល់​អ្នកដាក់ពាក្យ​បណ្តឹង​ឧបាស្រ័យ​តាម​ប្រព័ន្ធ​តេ​ឡេ​ក្រាម​របស់​សាលាដំបូង​កន្លង មក ឲ្យ​យក​ឯក សារ​ច្បាប់ដើម​មក​បំពេញ បែបបទ​ឲ្យ​បាន​ត្រឹមត្រូវ​តាម​នីតិវិធី។

សូម​បញ្ជាក់​ថា ការ​ស្នើឡើង​របស់​លោក តាំង ស៊ុន​ឡាយ ធ្វើឡើង​ដោយយោង​សេចក្តី​សម្រេច ចុះ​ថ្ងៃទី​០៥ ខែឧសភា ឆ្នាំ​២០២១ ស្តីពី​ការ​ដាក់ចេញ​វិធានការ​រដ្ឋបាល សម្រាប់​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កួ​វីដ​-១៩ ដោយ​បែង​ចែកជា តំបន់​ក្រហម​, តំបន់​លឿងទុំ និង​តំបន់​លឿង សម្រាប់​រយៈពេល​៧ ថ្ងៃ ដោយ​គិត​ចាប់ពី​ម៉ោង​សូន្យ នា​ថ្ងៃទី​៦ ខែឧសភា រហូត ដល់​ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​២០២១ របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម