Connect with us

ព័ត៌មានជាតិ

លោកជំទាវ ឱ វណ្ណឌីន​ បញ្ជាក់​បន្ថែម​ករណី​ ឪពុកសិស្ស​​​រៀន​នៅ​​សាលាឯកជនមួយ​តេស្តវិជ្ជមាន កូវីដ-១៩

បានផុស

នៅ

លោកជំទាវ​​​ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួង​សុខាភិបា​ល​តាម​រយៈបណ្តាញសង្គម​ Telegram បាន​បញ្ជាក់​បន្ថែម​ទៅ​​លើ​ករណី ឪពុកសិស្ស​ ២នាក់​រៀ​ន​នៅ​សាលាឯកជនមួយ​ម្តុំ​ទួួលទំពូង​ រាជធានី​ភ្នំពេញ​បាន​ធ្វើ​តេស្តរក​ឃើញ​​​វិជ្ជមាន​កូវីដ-១៩។ ឪពុកសិស្សរូបនោះ​បានតេស្ត​ឃើញ​​វិជ្ជមាន​កូវីដ-១៩​ នៅ​ថ្ងៃទី​៨ ខែ​វិច្ឆិកា ​បន្ទាប់​ពីបាន​ជួបជាមួយ​នឹងរដ្ឋមន្រ្តីការបរទេសហុងគ្រី កាល​ពីថ្ងៃទី​៣ ខែវិច្ឆិកា ឆ្នាំ២០២០​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ជំទាវ​បានសរសេរ​ថា “សាលាបានបញ្ជាក់រួចហេីយ​ គឺតេស្តកូនគាត់​ និងអ្នកពាក់ព័ន្ធមួយចំនួននោះ​អស់ហេីយ​ តែលទ្ធផលអវិជ្ជមានទេ។ រីឯសាលា​ ក្រសួងអប់រំក៏បានបិទរួចហេីយដែរតាំងពីថ្ងៃទី៩​ មកម្ល៉េះ។ ដូចសាលាបានជូនព័ត៌មាន​ហេីយ​ វិធានការសាលាបាននិងកំពុងធ្វេី​ រួមទាំងការតាមដានសុខភាពអ្នកដែលពាក់ព័ន្ធដែរ។ សូមសាធារណ​ជនមេត្តាជ្រាប​ និងរក្សាភាពហ្នឹងនរផងចុះ។ ប្រសិនបេីមានការវិវត្តអ្វីនោះ​ ក្រសួងនឹងជូនព័ត៌មានដល់សាធារណជន។ សូមអរគុណ”។

យោងតាម​លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួង​សុខាភិបាល​ឱ្យដឹង​ថា​ អ្នក​ពាក់ព័ន្ធព្រឹត្តិការណ៍ «៣ វិច្ឆិកា» គិតចាប់ពីថ្ងៃទី០៤-១១ ខែវិច្ឆិកា ឆ្នាំ២០២០ មានអ្នកធ្វើតេស្ត ២,៤៩៧នាក់។ ក្នុងនោះអ្នកធ្វើតេស្តលើកទី១ ចំនួន ១,៦៨០នាក់ និងលើកទី២ ចំនួន ៨១៧នាក់។ សរុបអ្នកធ្វើតេស្ត ២,៤៩៧នាក់នេះ មានវិជ្ជមានតែ ៤នាក់ប៉ុណ្ណោះ។ ក្រៅពីនោះលទ្ធផលអវិជ្ជមានទាំងអស់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៤ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ៦ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច៦ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៦ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម