Connect with us

ព័ត៌មានជាតិ

ខេត្តបន្ទាយមានជ័យ​ស​ម្រេច​បិទ​ផ្សារ​ម៉ាឡៃ​ជា​បណ្តោះអាសន្ន ​រយៈពេល​២​សប្តាហ៍​

បានផុស

នៅ

រដ្ឋបាលខេត្ត​បន្ទាយមានជ័យ​បានសម្រេច​បិទ​ផ្សារ​ម៉ាឡៃ​ ស្ថិតនៅ​ក្នុងភូមិ​វាល​ហាត់ ​ឃុំ​ម៉ាឡៃ​ស្រុក​ម៉ាឡៃ​ ខេត្តបន្ទាយមានជ័យ​ ដោយសារ​មានការ​ពាក់ព័ន្ធ​នឹង​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩​ក្នុង​ព្រឹត្តិការណ៍​សហគមន៍២០​កុម្ភៈ​។​

លោក អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ​បាន​ឲ្យ​ដឹង​នៅក្នុង​សេចក្តី​ជូន​ដំណឹង​ថា ​«​ត្រូវបានបិទ​ផ្សារ​ម៉ាឡៃ​ស្ថិតនៅ​ក្នុងភូមិ​វាល​ហាត់ ​ឃុំ​ម៉ាឡៃ​ ស្រុក​ម៉ាឡៃ​ ដែលជា​ទីតាំង​មាន​ការពាក់​ព័ន្ធ​នឹង​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩​ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ​ជា​បណ្ដោះអាសន្នរ​យៈ​ពេល​២​សប្តាហ៍​ គិត​ចាប់ពី​ថ្ងៃទី​៧ ​រហូតដល់​ថ្ងៃទី​១៩​ ខែឧសភា​ ឆ្នាំ​២០២១​ក្នុង​គោលបំណង​ធានា​ដល់​ប្រ​សិទ្ធភាព​នៃ​ការគ្រប់គ្រង​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩​ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ​នៅក្នុង​ភូមិសាស្ត្រ​ដែល​ត្រូវ​បិទ​និង​ទប់ស្កាត់​ជំងឺ​នេះ​មិន​ឲ្យ​ឆ្លង​រាលដាលទៅកាន់​តំបន់​ផ្សេង​រហូត​មាន​ការ​ចេញ​សេចក្តីសម្រេច​ជាថ្មី​»​។​

លោក​អភិបាលខេត្ត​បាន​បន្តថា ​រដ្ឋបាលខេត្ត​បានប្រគល់​ភារកិច្ច​ជូន​រដ្ឋបាល​ស្រុក​ម៉ាឡៃ ដើម្បី​បង្កើត​ក្រុមការងារ​ប្រចាំការ​ក្នុងភូមិ​សាស្ត្រ​បិទ​ផ្សារ​សម្រាប់​ទទួលបន្ទុក​អនុ​វត្ត​ និង​សម្រប​សម្រួល​លើ​ការ​ងារ​ចាំបាច់​មួយចំនួន​រួមមាន​ ការងារ​ផ្នែក​សន្តិសុខ ​និង​សណ្ដា​ប់ធ្នាប់ការងារ​ត្រួតពិនិត្យ​ និងការគ្រប់​គ្រង​ទីកន្លែង​លក់​ម្ហូបអាហារ ​ហាង​ទំនិញ​និង​ការផ្គត់ផ្គង់​ទំនិ​ញ​ការងារ​ទាក់ទង​នឹង​អនុវត្ត​វិធានការ​សុខាភិបាល​មានដូចជា ​ការយក​សំណាក​ការធ្វើ​ច​ត្តា​ឡី​ស័ក​ ការព្យាបាល​ជំងឺ​កូ​វីដ​១៩​ និង​ការចាក់​វ៉ាក់សាំង​កូ​វីដ​១៩​។​

ចាប់តាំងពី​មានការ​ផ្ទុះ​រាតត្បាត​ជំងឺ​កូ​វីដ​១៩​មក​ថ្មីៗ​នេះ ​រដ្ឋបាលខេត្ត​បន្ទាយមានជ័យ​បាន​កំណត់​ភូមិសាស្ត្រ​មួយចំនួន​ក្នុងភូមិ​សាមគ្គី​មានជ័យ ភូមិ​បា​លិ​លេ​យ្យ​១​ និង​ភូមិ​ក្បាលស្ពាន​១​ សង្កាត់​ប៉ោយ​ប៉ែត​ ក្រុង​ប៉ោយប៉ែត​ ខេត្ត​បន្ទាយ​មាន​ជ័យ ​រួចហើយ​ជា​តំបន់​ក្រហម ។​

ជាមួយគ្នានេះដែរ​បាន​បិទ​ខ្ទប់​ការធ្វើដំណើរ​ចេញចូល​ជា​បណ្ដោះអាសន្ន​លើ​ទីតាំង​ក្នុង​ភូមិ​សាស្ត្រ​ភូមិ​ប្រជា​ធម្ម​លិច​ និង​ភូមិ​ប្រជា​ធម្ម​កើត​នៃ​សង្កាត់​ផ្សារកណ្ដាល​ក្រុង​ប៉ោយ​ប៉ែត​និង​បិទ​កាស៊ីណូ​ទាំងអស់​ផងដែរ​ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​ឆ្លង​រីក​រាល​ជំងឺ​នេះ​ទៅ​តំបន់ផ្សេងៗ​ទៀត​។​

គួរបញ្ជាក់​ថា ​គិត​ត្រឹម​ថ្ងៃទី​៤​ ខែឧសភា​ ខេត្តបន្ទាយមានជ័យ​មាន​អ្នក​ឆ្លង​កូ​វីដ១៩​ចំនួន​៦១៨​នាក់​ជាសះស្បើយ​ចំនួន​៦៨​នាក់​ និង​កំពុង​សម្រាក​ពេទ្យ​៥៤៨​នាក់៕​

អត្ថបទ ៖ សំអឿន​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣០ នាទី មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ៤៣ នាទី មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ៤៨ នាទី មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៥៥ នាទី មុន

ក្រុមហ៊ុន​ អ៊ីអនម៉ល ៖ គ្មានការសាងសង់ផ្សារទំនើបអ៊ីអន៤ នៅខណ្ឌកំបូល ដូចការចុះផ្សាយព័ត៌មានឡើយ  

ជីវិតកម្សាន្ដ៥៨ នាទី មុន

ឃុំ ប៉ុណ្ណាដែត ស្នើមន្ត្រីចរាចរណ៍ប្រកាន់ភ្ជាប់សុជីវធម៌-ក្រមសីលធម៌ ដើម្បីជាគំរូចំពោះប្រជាពលរដ្ឋ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម