Connect with us

ព័ត៌មានជាតិ

អំណោយ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ផ្តល់ជូន​ពលរដ្ឋចំនួន៩០​គ្រួសារនៅ​ស្រុក​ចំនួន​២​ក្នុង​ខេត្ត​កំពង់ចាម​

បានផុស

នៅ

ថ្ងៃទី៧ ខែឧសភា ឆ្នាំ​២០២១ ឯកឧត្តម អ៊ុន ចាន់​ដា ប្រធាន​គណៈកម្មាធិការ​សាខា រួម​ដំណើរ​ដោយ​លោកនាយក​សាខា មន្ត្រី​ក្រុម​ប្រតិបត្តិអនុសាខា​ស្រុក និង​ក្រុមការងារ​កាកបាទក្រហម​កម្ពុជា​ឃុំ បាន​អញ្ជើញ​ជួប​សំណេះសំណាល និង​នាំយក​អំណោយ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប្រធាន​កាកបាទ​ក្រហមកម្ពុជា ផ្តល់ជូន​ប្រជាពលរដ្ឋចំនួន៩០​គ្រួសារ នៅ២​កន្លែង​ផ្សេងគ្នា គឺ១០គ្រួសារ នៅក្នុងឃុំ​ជ្រៃវៀន ស្រុក​ព្រៃឈរ និង៨០​គ្រួសារ​ទៀត មកពី៦​ឃុំ ក្នុងស្រុក​កងមាស ដែល​រងគ្រោះ​ដោយខ្យល់​កន្ត្រាក់ បណ្តាលឲ្យ​ប៉ើង និងរបើក​ដំបូលផ្ទះ​ចំនួន៨០​ខ្នង កាលពី​ល្ងាច ថ្ងៃទី​០៥ ខែឧសភា ឆ្នាំ​២០២១​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គួររំលឹកថា កាលពី​ល្ងាច​ថ្ងៃទី​០៥ ​ខែឧសភា ឆ្នាំ​២០២១ កន្លងទៅនេះ ខ្យល់​កន្ត្រាក់បាន​បង្កមហន្ត​រាយ នៅឃុំចំនួន២៤ នៃ៥​ស្រុក (​បាធាយ ជើងព្រៃ ព្រៃឈរ កងមាស និង ស្ទឹងត្រង់​) ប៉ះពាល់ ផ្ទះ​ប្រជាពលរដ្ឋ សរុប​ចំនួន១៩៤​ខ្នង ក្នុងនេះខូចខាត​កម្រិតធ្ងន់៣៩​គ្រួសារ -​កម្រិត​មធ្យម៩៩​គ្រួសារ និង កម្រិត​ស្រាល៥៦​គ្រួសារ ដែល​ត្រូវបាន​សាខា អនុសាខាកាកបាទក្រហមកម្ពុជាខេត្ត ស្រុកផ្តល់​ជំនួយ​មនុស្សធម៌ភ្លាមៗ ជា​បន្តបន្ទាប់ ។​

មានប្រសាសន៍​ក្នុងឱកាស​នោះ ឯកឧត្តម អ៊ុន ចាន់​ដា ប្រធាន​គណៈកម្មាធិការ​សាខាបាន​ចូលរួម​សម្តែង​ការសោកស្តាយ​ជាខ្លាំង ជាមួយ​ក្រុមគ្រួសារ​រង​គ្រោះ​ទាំងអស់ចំពោះមហន្តរាយ​ធម្មជាតិ ដែល​កើតឡើង​ ដោយ​មិន​នឹកស្មាន​ដល់បង្កឲ្យមាន​ការខូចខាត ផ្ទះសម្បែង របស់​បងប្អូន បែបនេះ ។

ឯកឧត្តម អ៊ុន ចាន់​ដា ក៏បាន​ពាំនាំ​ប្រសាសន៍​ផ្តាំផ្ញើ​សួរសុខទុក្ខពី​សំណាក់ឯកឧត្តម ហ៊ុន ណេង ប្រ​ធាន​កិត្តិយស​សាខា ពិសេសសម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទ​ក្រហម​កម្ពុជា ដែល​តែងតែ​យកចិត្តទុកដាក់​គិតគូរ​ចំពោះ​សុខទុក្ខ​ប្រជាពលរដ្ឋ​គ្រប់រូប ជនរងគ្រោះ ជន​ងាយ​រងគ្រោះ ដោយ​មិន​រើសអើង​ឡើយ ហើយ​តែង​បាន​ចាត់​តំណាងអោយ​ចុះ​អន្តរាគមន៍ ផ្តល់​ជំនួយ​សង្គ្រោះ ទាន់ពេលវេលា ស្របតាម​ទិស​ស្លោក ” ទីណា​មានទុក្ខ​លំបាក ទីនោះ​មាន​កាកបាទ​ក្រហមកម្ពុជា ” ។​

ឯកឧត្តម អ៊ុន ចាន់​ដា បាន​អំពាវនាវ ដល់​ប្រជាពលរដ្ឋ​ទាំងអស់ សូម​បង្កើន​ការថែទាំ​សុខភាព ការ​ពារ​សុវត្ថិភាព​ផ្ទាល់ខ្លួន អោយបាន​គ្រប់ៗ​គ្នា ក្នុងការ​ចូលរួម​ទប់ស្កាត់ ពី​ការឆ្លង​នៃ​ជំងឺ​កូ​វីដ​១៩ ទោះ​បី ក្នុងការ​បំពេញការងា​រ ក្តី ឬ ប្រកប​របរ​រកស៊ី ក្តី មិនត្រូវ ភ្លេច អនុវត្ត នូវ វិធានការ ” ៣​ការពារ និង ៣​កុំ ” ជាដាច់ខាត ពិសេស ការអនុវត្តន៍​កាតព្វកិច្ច​ពាក់​ម៉ាស់ និង កាតព្វកិច្ច​រក្សា​គម្លាត​សុវត្ថិភាព​បុគ្គល ស្របតាម​សេចក្តីជូនដំណឹង​របស់​ក្រសួងសុខាភិបាល ក្នុងអំឡុងពេល​នៃ​ការឆ្លង​រាលដាល នៃ​ជំងឺ​កូ​វីដ​-១៩ ប​ម្លែ​ង​ថ្មី ដ៏​កាច​សាហាវ នេះ ក្នុង​សហគមន៍​។​

អំណោយ​មនុស្សធម៌​ដែល​បានផ្ដល់​ជូន​ជនរងគ្រោះ ទាំង ៩០​គ្រួសារ ក្នុង ១​គ្រួសារទទួលបាន អង្ករ ២៥​គ​ក្រ មី៥០​កញ្ចប់​ទឹកត្រី ១​យួរ ទឹកស៊ីអ៊ីវ ១​យួរ ត្រីខ ១០​កំប៉ុង , ឃី​ត ១ ( មុង​១ ភួយ​១ សារុង​១ ក្រមា​១ ) ។

ដោយឡែក ចំពោះ ថវិកា បានផ្តល់​ជូន​តាម​កម្រិត​ខូចខាត គឺ អ្នក​ដែល​ខូចខាត​កម្រិតធ្ងន់ ចំនួន ១៩​គ្រួសារ១​គ្រួសារ ផ្តល់ជូន៣០០,០០០ រៀល – អ្នក​ខូចខាត​កម្រិត​មធ្យមចំនួន១៥​គ្រួសារ ១​គ្រួសារ ផ្តល់ជូន២០០,០០០ រៀល ហើយអ្នក​ដែល​ខូចខាត​កម្រិត​ស្រាលចំនួន៥៦គ្រួសារ ១​គ្រួសារ ទទួល​បានថវិកា​ចំនួន១០០, ០០០ រៀលផងដែរ។​

ចំពោះ​ស្រុក​ព្រៃឈរ អនុសាខា​ស្រុកបានផ្តល់​ស័ង្ក​សី១៣៧​សន្លឹក​ជូន៨​គ្រួសារ​រងគ្រោះ​តាម​ទំហំ​ខូចខាត និងផ្តល់​ថវិកាជូន២​គ្រួសារ​ដែល​របើក​ក្បឿង ក្នុង១​គ្រួសារ២០០,០០០ រៀល ។ ជាមួយ​នោះ ព្រះ​អនុគណ​ស្រុក ក៏បាន​ឧបត្ថម្ភ ក្នុង ១​គ្រួសារ នូវ ២​កេស និង ថវិកា ១០០,០០០ រៀល ៕

អត្ថបទ ៖ ហុង ម៉េង​ហៀ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម