Connect with us

ព័ត៌មានជាតិ

ទីតាំង៤កន្លែងដែលកម្លាំងអាវុធហត្ថឈរជើងប្រចាំការបានដំឡើងវិញហើយ ក្រោយខូចខាតស្ទើរទាំងស្រុង ដោយខ្យល់កន្ត្រាក់

បានផុស

នៅ

ជម្រកស្តង់ប្រចាំការឈរជើង២៤ម៉ោងលើ២៤ម៉ោងរបស់កម្លាំងអាវុធហត្ថរាជធានីភ្នំពេញនៅតាមមណ្ឌលសម្រាក​ព្យាល​បាលអ្នកជំងឺកូវីដ១៩ចំនួន៤ទីតាំងបានដំឡើងវិញហើយនៅថ្ងៃនេះ ក្រោយខូចខាតស្ទើរទាំងស្រុង ដោយខ្យល់កន្ត្រាក់នាល្ងាចថ្ងៃម្សិលមុិញនេះរួចមក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ត្រីអាវុធហត្ថរាជធានីភ្នំពេញបានឲ្យដឹងមុននេះថា ទំតាំងចំនួន៤កន្លែងដែលជាជម្រកប្រចាំការ២៤ម៉ោងលើ២៤ម៉ោងរបស់កម្លាំងអាវុធហត្ថរាជធានី ដើម្បីការពារនៅតាមមណ្ឌលដែលទទួលរងការខូចខាតដោយសារភ្លៀងខ្យល់កន្ត្រាក់នៅល្ងាចម្សិលមុិញនេះ រួមមានមណ្ឌលសម្រាកព្យាលបាល ហ្លួងម៉ែ, ទីតាំងសណ្ឋាគារ The Great Duke អតីតសណ្ឋាគារ អាំងទ័រកុងទីណង់តាល់, ទីតាំងវិទ្យាល័យជាស៊ីមសាមគ្គី និងទីតាំងដឹព្រីមៀរសែនសុខ។ ខ្យល់កន្ត្រាក់នោះបានបណ្តាលឲ្យខូចខាតជម្រកទាំងស្រុងរួមនឹងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃមួយចំនួនផងដែរ។

សូមបញ្ចាក់ថា កាលពីល្ងាចថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ ម្សិលមិញនេះ នៅរាជធានីភ្នំពេញមានភ្លៀងមួយមេធំ លាយ​ទ្បំនឹងខ្យល់កន្រ្តាក់ខ្លាំង បានបង្កការខូចខាតដល់ជំរុំជម្រក ស្តង់ និងសម្ភារៈមួយចំនួន ដែលអាវុធហត្ថរាជធានីភ្នំពេញ ដំឡើងត្រៀមទុកសម្រាប់កម្លាំងឈរជើងនៅតាមបណ្ឌលសម្រាកព្យាបាលជំងឺកូវីដ-១៩ ចំនួន០៤ទីតាំង គឺមណ្ឌលសម្រាកព្យាលបាល ហ្លួងម៉ែ, ទីតាំងសណ្ឋាគារ The Great Duke អតីតសណ្ឋាគារ អាំងទ័រកុងទីណង់តាល់, ទីតាំងវិទ្យាល័យជាស៊ីមសាមគ្គី និងទីតាំងដឹព្រីមៀរសែនសុខ។

ដោយមិនបង្អង់យូរ កម្លាំងឈរជើងនៅតាមទីតាំងទាំងនោះធ្វើការជួសជុលដំឡើងជំរុំជម្រក ស្តង់ និងសម្ភារៈដែលខូចខាត ដើម្បីបានស្នាក់នៅ ក៏ដូចជា អនុវត្តការងារប្រចាំថ្ងៃឡើងវិញនៅព្រឹកនេះផងដែរ៕

អត្ថបទ ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម